CamNews

តារា 

លីឡា បណ្តោយខ្លួនឲ្យ ខេមរៈ សិរីមន្ត ឱបរឹត

ភ្នំពេញ៖បច្ចុប្បន្ននេះ តារាសម្តែងវ័យក្មេងនិយម សម្ញែងដើមទ្រូងធំមូលក្បំនាង លីឡា ត្រូវ
បានមហាជន ទូទៅមើលឃើញថា នាងកំពុងតែមាន ហាងឆេងខ្ពស់ត្រដែត តាមរយៈស្ពត
ពាណិជ្ជកម្ម និងការសម្តែង ឈុតខារ៉ាអូខេ នៅតាមបណ្តាល ផលិតកម្មល្បីៗ ជាច្រើនក្នុង
ប្រទេស ។ ជាក់ស្តែង រយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែង ក្រមិចក្រ
មើមឆ្នាស់ឆ្នើម លីឡា បានបង្ហាញវត្តមានក្នុង ការសម្តែងឲ្យផលិតកម្ម សាន់ដេ មិនសូវដែល
បាត់មុខ ក្នុងអាល់ប៊ុមខារ៉ាអូខេ ណាមួយសោះឡើយ ។

តាមរយៈសម្រស់ដ៏ ស្រស់ឆើតឆាយ និងទេពកោសល្យ បានរុញច្រានឲ្យស្រីស្រស់ លីឡា មាន
ភាពល្បីល្បាញ នៅក្នុងពិភពសិល្បៈ និងមានប្រជាប្រិយភាពខ្លាំង ថ្វីដ្បិតតែនាង ជាតារាសម្តែង
ចំណូលថ្មីក៏ដោយ ។ ថ្មីៗនេះតារាសម្តែងវ័យក្មេង សាច់សដូចបណ្តូលចេករូបនេះ បានបង្ហោះរូប
នៅលើ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) របស់នាង បង្ហាញពីសកម្មភាពព្រឺព្រួច
ថ្មីមួយទៀត ដែលអ្នកទស្សនា មិននឹកស្មានដល់ ។

តាមរយៈរូបថតទាំងអស់ ដែលនាងបានបង្ហោះនោះ ត្រូវបានមហាជនក៏ដូចជាអ្នកដែលនិយមលេង
Facebook បានឃើញរូបថតគួរឲ្យ ចាប់អារម្មណ៍ជាច្រើនសន្លឹក។ ក្នុងនោះគេមើលឃើញថា តារា
សម្តែងសិចស៊ី នាង លីឡា បានបណ្តោយខ្លួន ឲ្យតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ
លោក ខេមរៈ សិរីមន្ត ឱបរឹតខ្លួនប្រាណ យ៉ាងចាស់ដៃ និងបានឃើញលោក សិរីមន្ត ថើបនាងយ៉ាង
ប្រាកដទៀតផង ។

ប៉ុន្តែតាមរយៈរូបថត ដែលស្រីស្រស់ លីឡា បានបង្ហោះឲ្យឃើញពីការ ឱបរឹតស្និទ្ធស្នាលជាមួយ
ខេមរៈ សិរីមន្ត ដែលមហាជន បានឃើញពេលនេះ មិនមែនអ្នកទាំងពីបង្ហាញ ពីក្ដីស្រឡាញ់ ឬមាន
ទំនាក់ទំនង ស្នេហាជាមួយគ្នាដោយ បើកចំហនោះទេ ពោលគឺគ្រាន់តែជាឈុតឆាក ក្នុងការសម្តែង
ឈុត ខារ៉ាអូខេតែប៉ុណ្ណោះ ។

ចំណុចដែលតារា សម្តែងរូបនេះ ហ៊ានបញ្ចេញ ភាពសិចស៊ី និងហ៊ានធ្វើអ្វីៗ ទាំងអស់ដោយគ្មាន
អារម្មណ៍ខ្មាសអៀន នៅពេលសម្តែង គឺនាងអាចដណ្ដើមយក ភាពល្បីល្បាញយ៉ាង ឆាប់រហ័សពី
ទស្សនិកជន ។ លើសពីនេះទៅទៀត ស្រទាប់យុវវ័យមួយចំនួន មានការកោតសរសើរ មិនដាច់
ពីមាត់ ទៅលើការសម្តែង បែបមនោសញ្ចេតនាស្លូតបូត ឬធ្វើជាតួកាចឆ្នាស់ឆ្នើម ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lila entertainment khmer star