CamNews

ប្លែកៗ 

យកតុក្កតាកូនក្រមុំសិចស៊ី ធ្វើជាផ្លាកសញ្ញា ចរាចរណ៍

កាលពីថ្ងៃទី ៣១ កក្កដា កន្លងទៅ គេហទំព័រមួយរបស់ចិន បានចុះផ្សាយរូបថតស្រ្ដីវ័យចំណាស់
ម្នាក់ យកកុក្ដាកូនក្រមុំសិចស៊ី មកចងជាប់នឹងដើមឈើរ ដើម្បីធ្វើជាផ្លាកសញ្ញាចរាចរណ៍។

នេះគឺជាគំនិតល្អមួយ ក្នុងការធ្វើអោយមានការចាប់អារម្មណ៍ពីអ្នកបើកបរកាត់ទីនេះ។ នៅពេល
បានឃើញកុក្ដាកូនក្រមុំសិចស៊ីនេះ អ្នកបើកបរប្រាកដជាត្រូវបន្ថយល្បឿន ស្របពេលដែលកន្លែង
នេះ ជាតំបន់គ្រោះថ្នាក់។

លោកយាយរូបនេះ បានថ្លែងថា នោះតំបន់នេះ គេតែងឃើញមានការបើកបរក្នុងលឿនហួស តែ
មិនមានផ្លាកសញ្ញាចរាចារណ៍ណាមួយត្រូវបានគេដាក់នៅទីនេះនោះទេ ដូច្នេះគាត់ក៏សម្រេចចិត្ត
យក កុក្ដាកូនក្រមុំសិចស៊ី នោះ មកចងជាប់នឹងដើមឈើរ ដើម្បីធ្វើអោយមានការចាប់អារម្មណ៍
និងសង្ឃឹមថា អ្នកបើកបរឆ្លងកាត់ទីនេះនឹងបន្ថយល្បឿន នៅពេលបានឃើញវា។
ទោះជាយ៉ាងនេះក្ដី មានមតិមួយចំនួន និយាយថា អំពើល្អនេះក៏អាចធ្វើអោយមានគ្រោះថ្នាក់ផងដែរ
ដោយសារតែ អ្នកបើកបរអាចនឹងបាត់បង់ការផ្ដោតអារម្មណ៍ក្នុងពេលបើកបរ ព្រោះថា ពួកគេខំតែ
មើលស្រីស្អាតនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: sexy unbelievable strange china