CamNews

តន្រ្តី 

ក្រុម One Direction ត្រូវគេគប់ស្បែកជើងដាក់ ពេលកំពុងច្រៀង (មានវីដេអូ)

រឿងចំលែកៗ បានកើតឡើងមកលើក្រុម One Direction សារជាថ្មីម្តងទៀតហើយ ក្នុងពេល
សំដែង​ Concert Tour របស់ខ្លួន ។

Louis (1D) inspired shoe full in the face while singing drunk 3

កាលពីសប្តាហ៍មុន ក្រុមចំរៀង One Direction បានទៅសំដែង Tour Concert ដែលមានឈ្មោះ
ថា Take Me Home នៅរដ្ឋ Utah សហរដ្ឋអាមេរិច ។ ពេលដែលក្រុម One Direction កំពុងច្រៀង
សំដែងបទ Moments នៅលើបន្ទះដែក ដែលគេបានយោងទៅខ្ពស់នោះ One Direction បានជួប
រឿងមួយដ៏ហួសចិត្ត ។ រឿងនោះគឺ ទស្សនិកជនមួយចំនួន បានគប់ស្បែកជើង ឡើងទៅលើនោះ
២ ទៅ ៣ ដង ហើយម្តងនោះស្បែកជើងមួយ ហោះបានខ្ពស់ទៅត្រូវក្បាល Louis ដែលជាសមាជិក
របស់ក្រុម One Direction ។ Harry និង Zayn ដែលឈរជិត Louis ស្រឡាំងកាំងយ៉ាងខ្លាំង ចំណែក
Louis មើលទៅដូចជាខឹងខ្លាំងណាស់ តែនៅបន្តការច្រៀងបានដូចធម្មតា ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុម One Direction ត្រូវទស្សនិកជនគប់
ស្បែកជើងដាក់ ។ កាលពីប៉ុន្មានខែមុន Harry Style ក៏ត្រូវបានទស្សនិកជន គប់ស្បែកជើងត្រូវមុខ
ក្នុងពេលសំដែងផងដែរ ។ ដើម្បីមើលសកម្មភាពនោះ គឺចាប់ផ្តើមពីនាទីទី ៣ និង ២៥ នាទី ៕


Tags: one direction music video singer single boyband star accident concert