មូស្គូ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅ ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១២
ថា ប្រទេស រុស្ស៊ី នឹងចាប់ផ្តើមកសាង សា្ថនីយរ៉ាដា ព្រមានជាមុន នៃការវាយប្រហារ ចំនួនពីរ
នៅឆ្នាំ២០១៣ ខាងមុខនេះ ។ នេះបើតាមការលើកឡើង របស់ឧបនាយករដ្ឋមន្រ្តី ការពារជាតិ
លោក អូលីក អូស្តាប៊ិនកូ កាលពី ថ្ងៃព្រហស្បតិ៍។
បើតាមលោក អូស្តាប៊ិនកូ បានអះអាងថា ប្រព័ន្ធរ៉ាដានេះ នឹងត្រូវគេសាងសង់ នៅបូរណភាពដែន
ដី យិននីសេស និងតំបន់ ស៊ីប័ររីខាងត្បូង។
លោកនិយាយថា ការសាងសង់ស្ថានីយរ៉ាដាផ្សេងទៀត គឺស្ថិតនៅតំបន់អាម៉ាវី ស្ថិតនៅ ភាគខាងត្បូង
ប្រទេសរុស្ស៊ី ដែលនៅទីនោះ ក៏ជិតទទួលបាន ជោគជ័យផងដែរ ពាក់ព័ន្ធនឹង ការកសាង រ៉ាដាការពារ
នេះ។ លោក អូសា្តប៊ិនកូ បន្ថែមថា សា្ថនីយរ៉ាដាព្រមានជាមុននេះ នឹងបើកដំណើរការក្នុងពេល ឆាប់ៗ
នេះផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ី បានបោះបង់ចោលស្ថានីយរ៉ាដា នៅ តំបន់ហ្គាបាឡា កាលពីថ្ងៃទី
២៤ ខែធ្នូ ដោយសារតែហួស រយៈពេលកំណត់ ១០ឆ្នាំ នៃកិច្ច ព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលទីក្រុង
បាគូរបស់ ប្រទេស អាសែបៃស្សង់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល