CamNews

ប្លែកៗ 

ស្រីស្អាតកូរ៉េម្នាក់ ចូលចិត្តថតរូប មួយថ្ងៃមិនក្រោម ៣០០ សន្លឹក រហូតធ្វើឲ្យមិត្តប្រុសនាង មហាធុញទ្រាន់

បង្ហាញខ្លួននៅក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍មួយ យុវតី ស្រស់ស្អាតជនជាតិកូរ៉េម្នាក់ បានធ្វើឲ្យមនុស្ស
ជាច្រើននាក់មានការភ្ញាក់ផ្អើល ដោយសារតែចំណង់ចំណូលចិត្តថតរូប គ្រប់ពេល គ្រប់កន្លែង គ្រប់
ស្ទីលរបស់នាង។ 

ស្រីស្អាត ចូលចិត្តថតរូបនេះ បានចែករំលែកនៅក្នុងកម្មវិធីថា: “ខ្ញុំមិនចូលចិត្ត ផឹកស៊ី ជួបជុំជាមួយ
មិត្តភក្តិឡើយ។ អ្វីដែលចូលចិត្តបំផុតរបស់ខ្ញុំគឺ ការថតរូប។ ខ្ញុំចូលចិត្តថតរូបខ្លួនឯង គ្រប់ពេល គ្រប់
ទីកន្លែង។ ព្រោះតែ​ចង់បាននូវបណ្តារូបភាពបែបរ៉ូមែនទិច ទើបខ្ញុំមិនដែលថតរូបនៅក្នុងហាងកាហ្វេ
ឡើយ គឺជ្រើសរើសតែទីតាំង នៅទីលំហខាងក្រៅ ប៉ុណ្ណោះ"។

យុវតីចម្លែកនេះបានបន្តថា: “ក្នុងមួយថ្ងៃ ខ្ញុំត្រូវថតរូបចាប់ពី ៣០០សន្លឹកឡើងទៅ ទើបខ្ញុំមានអារម្មណ៍
ថា សប្បាយចិត្ត អស់ចិត្តរបស់ខ្ញុំ។ ខ្ញុំចង់ផ្តិតយកទិដ្ឋភាពទាំងអស់នៃការរស់នៅរបស់ខ្ញុំ តាមរយះការ
ថតរូប"។

ជាក់ស្តែង ចំណង់ចំណូលចិត្តរបស់នាង បានធ្វើឲ្យមិត្តប្រុសរបស់នាង មានអារម្មណ៍ថា នឿយហត់
យ៉ាងខ្លាំង។ បុរសម្នាក់នោះបានចែករំលែកថា: “ខ្ញុំពិតជាមានអារម្មណ៍ខ្លាចណាស់ ក្នុងការដើរថតរូប
ជាមួយនាង។ គ្រប់ពេលថតរូប ខ្ញុំត្រូវបញ្ចេញគ្រប់ស្ទីលថត តាមសំណើរបស់នាង។ នាងប្រាប់ឲ្យ
ថើប គឺខ្ញុំត្រូវថើប នាងប្រាប់ឲ្យឱប គឺខ្ញុំត្រូវតែឱប។ អ្នកណាមិនធុញ នាងថតរូបមានតិចឯណា គ្រប់
ពេលមិនតិចជាង ៣០០សន្លឹកឡើយ។ មានពេលខ្លះ ខ្ញុំមកពីធ្វើការនឿយហត់ ឬមានជម្ងឺ ខ្ញុំចង់មាន
ពេលសំរាកមួយថ្ងៃ មិនថតរូប ប៉ុន្តែពិបាកនិយាយចេញមកណាស់ ព្រោះរាល់ពេលនិយាយមក នាង
ខឹងសម្បារគ្មានហេតុផល តែម្តង”។

នៅចំពោះមុខ ការចែករំលែកអារម្មណ៍ពិត របស់មិត្តប្រុស ស្រីស្អាតងប់នឹងការថតរូប បាននិយាយ
ថា "ខ្ញុំមិនដឹងថា គាត់មានអារម្មណ៍ មិនសប្បាយចិត្តដូច្នេះទេ ពេលថតរូបជាមួយខ្ញុំ។ ប្រហែលជា
ចាប់ពេលនេះតទៅ ពួកខ្ញុំ ណាត់ជួបគ្នាតែ ៣ ម៉ោង ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ"៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- Nokia 108 តំលៃ ២៩ $ មានកាមេរ៉ា ប្រើស៊ីមពីរ ថ្មទុកចោលបាន មួយខែ
- ទស្សនាវីដេអូដំបូងគេ ដែលត្រូវបានថតចេញពីកាមេរ៉ា iPhone 5S
- មិត្តស្រីក៏ស្លាប់ ខណៈខ្លួនជាមិត្តប្រុសក៏ជាប់ទោស ព្រោះនាំគ្នា ឆី មឹករស់ (មានវីដេអូ)

- ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយ
សង្វេគចិត្ត (មានវីដេអូ)

- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ

ព័ត៌មានប្លែកៗ មិនគួរឲ្យជឿ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !

ដោយ៖ សិលា
ប្រភព៖ zing


Tags: Hot girl shoot 300 photos unbelievable strange រឿងប្លែកៗ