CamNews

មិនគួរឲ្យជឿ 

ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយ សង្វេគចិត្ត (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖  វាគឺជាករណីវាយប្រហារមួយ ខណៈពេលដែលឪពុកម្តាយគ្រប់
រូបមិននឹកស្មានដល់    ។ ក្មេងប្រុសតូចវ័យ ៨ ខែម្នាក់  យាយពីថា  គួរអោយអាណិតហួស
ក៏ព្រោះតែមានការវាយប្រហារពីសំណាក់សត្វស្វា ដោយខាំដាច់ពងស្វាស របស់គេ អំឡុង
ពេលដែលស្រ្តីជាម្តាយ ប្តូរកន្ទបអោយ នៅឯសួនឧទ្យានជាតិសត្វព្រៃ  Guiyang Qianling
Wildlife Park ក្នុងប្រទេសចិន    នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារ
សារព័ត៌មានបរទេស អាស៊ីវ័ន ។

បុរសវ័យចំណាស់ម្នាក់ ក៏បានរាយការណ៍អោយដឹងផងដែរថា  មានពេលមួយនោះ គាត់
បានឃើញ និងរើសបានពងស្វាសនោះ បន្ទាប់ពីសត្វស្វាបានទម្លាក់វាចោល តែដឹងអីថា
ភ្លាមៗនោះ វាក៏បានរត់ត្រលប់មកវិញ និងកញ្ឆក់វាពីដៃរបស់គាត់ យកទៅស៊ីបាត់ទៅ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីវាយប្រហារដ៏គួរអោយរន្ធត់ខាងលើនេះ បាន
កើតឡើងនៅឯសួនឧទ្យានជាតិសត្វព្រៃ  Guiyang  Qianling Wildlife Park  មានទីតាំង
នៅឯភាគនារតីប្រទេសចិន ពោលគឺនៅក្នុងខេត្ត Guizhou ។

លើសពីនេះ  បើតាមរបាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក គូសបញ្ជាក់អោយ
ដឹងថា  មកទល់នឹងខណៈនេះ  ទារកតូចក៏កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុង
ស្រុកមួយកន្លែង     ដោយនៅក្នុងនោះ  ស្ថានភាពជម្ងឺរបស់គេ  មិនមានការគំរាមគំហែង
ដល់អាយុជីវិតនោះទេ។

ក្នុងរយៈពេល    ២  ឆ្នាំចុងក្រោយនេះ  ចំនួនសត្វស្វានៅក្នុងសួនសត្វមួយនេះ  បានកើន
ឡើងយ៉ាងគំហុកនៅក្នុងនោះ កើនពី ៥០  ទៅ ៧០០ ក្បាលឯណោះ ។  ជាការពិត សត្វ
ទាំងនេះ ត្រូវបានគេផ្តល់ចំណីអោយ ៣    ដងក្នុងមួយថ្ងៃ ក៏ប៉ុន្តែសារធារណៈជន នៅតែ
បន្តហុចនេះហុចនោះអោយវាស៊ីដដែល បើទោះជាបានឃើញសញ្ញាដាក់បម្រាមថាអាច
នឹងមានហានិភ័យយ៉ាងណាក៏ដោយ៕

* ព័ត៌មានដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ
- សង្វេគចិត្ត កូនដំរីយំដល់ទៅ ៥ ម៉ោង ខណៈមេ ជាន់ ចងសម្លាប់
- កំពូលឆ្កែ បំបែកកំណត់ត្រាចម្លែក ពិភពលោក ដើរសសៀរ លើខ្សែពួរ បានល្អបំផុត
(មានវីដេអូ)

- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយ រន្ធត់ បុកបុរសម្នាក់ ស្ទើរតែដាច់មួយ កំណាត់
ខ្លួន

ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន


Tags: Monkey testicle baby China Guizhou