CamNews

កីឡាអន្តរជាតិ 

អ៊ីតាលី-អៀរឡង់ ៖ ទោះផ្លូវចង្អៀតនៅតែ មានសង្ឃឹម

ក្រុមជំរើសជាតិអ៊ីតាលី ចាំបាច់ត្រូវតែរកគ្រាប់បាល់អោយបានច្រើនជាង 2គ្រាប់ឡើងទៅ
លើក្រុមជំរើសជាតិអៀរឡង់ ដើម្បីមានសិទ្ធិចូលប្រកួតបន្តនៅវគ្គជំរុះ1/4 ទៀត។

ពេលចូលប្រកួតជាមួយអៀរឡង់ គ្រូបង្វឹក Prandelli របស់ក្រុមជំរើសជាតិអ៊ីតាលីបានធ្វើការផ្លាស់ប្តូរ
ទាំងកីឡាករ និងបច្ចេកទេសលេង។ ក្រៅពីការមានមុខរបស់កីឡាករ Di Natale, Abate, Barzagli...
អ៊ីតាលីក៏បានបោះចោលនូវទំរង់លេង 3-5-2 ដែលតែងតែប្រើនៅក្នុងការប្រកួតមុនៗផងដែរ។ ដូច្នេះ
ក្នុងរយះពេល 45នាទីដំបូង អ៊ីតាលីពុំមានប្រសើរជាងអៀរឡង់ប៉ុន្មានទេ។ ប៉ុន្តែអ្វីដែលពិសេសនោះ
គឺការរកបានគ្រាប់បាល់នាំមុខរបស់កីឡាករ Cassano នៅនាទីទី35 សំរាប់ក្រុមអ៊ីតាលី។

Cassano រកបានគ្រាប់បាល់ដំបូងឲ្យអ៊ីតាលី

ចូលដល់តង់ទី2 អ៊ីតាលីបង្កើនធ្វើការវាយសំរុកយ៉ាងខ្លាំង ជាមួយនឹងឱកាសរកគ្រាប់បាល់ក៏មាន
ច្រើនដែរ។ ព្រោះដូច្នេះ ផ្នែកខាងក្រោមរបស់អ៊ីតាលីក៏មិនសូវមានសុវត្ថិភាពប៉ុន្មានដែរ។ ប៉ុន្តែជា
សំណាងល្អ ក្រុមជំរើសជាតិអៀរឡង់ពុំមានគ្រាប់បាល់អ្វីដែលគ្រោះថ្នាក់ដល់អ៊ីតាលីទេ ផ្ទុយទៅ
វិញក្រោមការវាយសំរុកបានយ៉ាងល្អនោះ នៅនាទីចុងក្រោយនៃការប្រកួតអ៊ីតាលីក៏រកបានគ្រាប់
មួយគ្រាប់បន្ថែមទៀតដោយកីឡាករ Balotelli ហើយនេះក៏ជាលទ្ធផលសំរេចការប្រកួតតែម្តង។
បីពិន្ទុដែលទទួល គួបផ្សំនឹងក្រូអាតចាញ់អេស្បាញផងនោះ ក្រុមជំរើសជាតិអ៊ីតាលីមានសិទ្ធិចូល
ប្រកួតក្នុងវគ្គជំរុះ 1/4 បន្តទៀត៕

Video Highlight Goals Italy vs Ireland

លទ្ធផល៖ អ៊ីតាលី-អៀរឡង់ (2-0)
រកបានគ្រាប់បាល់៖ Cassano (35), Balotelli (90)
កីឡាករចូលប្រកួត

អ៊ីតាលី: Buffon; Abate, Barzagli, Chiellini, Balzaretti; Pirlo, Marchisio, Thiago Motta, De Rossi;
Di Natale, Cassano.
អៀរឡង់: Given; O'Shea, Dunne, St, Ledger, Ward; McGeady, Whelan, Andrews, Duff;
Keane, Doyle.

ដោយ៖ ណាណូ
ប្រភព៖ 24h



Tags: italy ireland euro 2012 sports