CamNews

តារា 

រតនៈ ពិសី ចំណងស្នេហ៍ ជាមួយបុរសនៅបារាំង ជួបភាពរង្គោះរង្គើ

ភ្នំពេញ៖ ថ្មីនេះៗមានព័ត៌មានដ៏រសើបមួយ លេចធ្លាយចេញមកថា ចំណងស្នេហ៍ឆ្លងទ្វីប រវាង
តារាចម្រៀងវ័យក្មេងសាច់សកញ្ញា រតនៈ ពិសី ជាមួយបុរសអាណិកជនខ្មែរ រស់នៅប្រទេស
បារាំង កំពុងតែជួបនូវឧបសគ្គយ៉ាងធ្ងន់ធ្ងរដែលអាចឈានទៅរកផ្លូវ បែកបាក់ផងក៏ថាបាន។

បើតាមប្រភពពីអ្នកជិតស្និទ្ធតារាស្រីរូបនេះ បានបង្ហើបប្រាប់ LookingTODAY ឱ្យដឹងថា ចំណង
ស្នេហ៍ឆ្លងទ្វីប របស់កញ្ញា រតនៈ ពិសី និង គូស្នេហ៍នៅបារាំងម្នាក់នេះ កំពុងតែជូបប្រទះ នឹងភាព
ប្រេះឆា ជាមួយគ្នា ព្រោះតែការប្រច័ណ្ឌ ពីសំណាក់បុរសនោះ មកលើ ពិសី ខ្លាំងពេក ទើបធ្វើឲ្យ
ជូបនូវបញ្ហាជាច្រើនយ៉ាងដូច្នេះ ។

ប្រភពខាងលើបានបន្តថា ខណៈដែលកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពរបស់ កញ្ញា រតនៈ ពិសី កំពុង
តែមានភាពលេចធ្លោក្នុងទីផ្សារសិល្បៈ ទៅមុខជាបណ្តើរៗ ក៏ស្រាប់តែគូស្នេហ៍រូបនេះ បានចេញមុខ
ដោយធ្វើការហួងហែង ខ្លាំងណាស់ ព្រោះខ្លាចនាងកាន់តែល្បី និងចុងក្រោយត្រូវបុរសផ្សេងបេះ
បាត់។ ផ្ទុយទៅវិញ ការហួងហែងខ្លាំងនេះ បែរជាត្រូវស្រីស្រស់ រតនៈ ពិសី សម្ដែងអារម្មណ៍ធុញ
ថប់ ចង់ដកចិត្តទៅវិញ។

ផ្តល់បទសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី២៦ ខែមិថុនា
ឆ្នាំ២០១៣ នេះ កញ្ញា រតនៈ ពិសី បានប្រាប់ឱ្យដឹងថា "ចាស..មែនហើយបង.. គឺមួយរយៈនេះ ខ្ញុំ
និង គាត់ហាក់ដូចជា នៅរយាលឆ្ងាយពីគ្នាបន្តិចមែន។ ម្យ៉ាងទៀត ខ្ញុំក៏មិនសូវប្រាកដជាមួយគាត់
ដែរ ព្រោះអីខ្ញុំអត់សូវស្រលាញ់គាត់(គូស្នេហ៍)ផង.."។

នៅពេលសួរថា តើមកពីមូលហេតុអ្វីបានជាត្រូវព្រងើយតន្ដើយបែបនេះ? កញ្ញា រតនៈ ពិសី ប្រាប់
ថា "ពិបាកណាស់..បង ! ម្យ៉ាងគាត់នៅឆ្ងាយ.. ហើយឥឡូវនេះ ក៏មិនសូវដូចកាលពីមុន ព្រោះខ្ញុំ
មិនសូវចូលចិត្ត អ្នកដែលហួងហែងច្រើនពេកទេ..!"។

កញ្ញា រតនៈ ពិសីបានបន្តថា "និយាយទៅ គឺគាត់(គូរស្នេហ៍) ហួងហែងខ្លាំងពេក ហើយនៅពេល
ដែលខ្ញុំ ធ្វើអ្វីមួយដោយមិនបានប្រាប់ គឺគាត់ខឹងខ្លាំងតែម្តង ពោលគឺនៅពេលដែលធ្វើអ្វី ត្រូវឱ្យ
ដំណឹងទៅគាត់ ។ដូច្នេះទើបខ្ញុំ គិតថាអ្វីដែលគាត់កំពុង តែធ្វើនេះវាហួសហេតុ ដូចជាបិទសិទ្ធិ
សេរីភាពពេកហើយ.."។

ទោះបីជាយ៉ាងណាក្តី កញ្ញា ពិសី ក៏បានបញ្ជាក់ដែរថា នាងមិនសូវជាស្រលាញ់បុរសម្នាក់នេះខ្លាំង
ប៉ុន្មាននោះទេ ..តែពេលនេះនាង ក៏កំពុងតែទុកឱកាស ឱ្យបុរសម្នាក់នេះដែរ ។ ប៉ុន្តែប្រសិនមើល
ទៅមិនមានអ្វី កែប្រែ ហើយនៅតែហួងហែងខ្លាំងហួសហេតុទៀតនោះ គឺនាងមិនអាចបន្ត ទៅមុខ
ជាមួយគ្នាបានទៀតឡើយ គឺមានតែ បាយ បាយ ប្រសើរជាង៕

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: rattanak pisey entertainment khmer star