CamNews

ប្លែកៗ 

ម្ចាស់ឯតទគ្គកម្មថ្មី កាន់កែវស្រាលើ ដៃម្ខាងបានច្រើនបំផុត

ឯតទគ្គកម្មពិភពលោកបានបំបែកចេញមួយទៀតហើយ អបអរដល់លោក Philip Osenton ដែល
លោកបានទទួលឈ្មោះជាបុរសតែម្នាក់ដែលអាចកាន់កែវលើដៃម្ខាងបានច្រើនបំផុតលើលោក។

លោក Philip បានបំបែកឯតទគ្គកម្មចាស់របស់បុរសជនជាតិ ហ្វីលីពីន ដែលអាចកាន់បាន ៣៩ កែវ
លើដៃម្ខាង ដោយលោកបានបំបែកឯតទគ្គកម្មចាស់នេះជាមួយនឹងចំនួន ៥១ កែវដែលលោកអាច
កាន់បានលើដៃម្ខាងដោយមិនមានការបាក់បែក។

ជាមួយគ្នានេះផងដែរលោក Philip ក៏បានប្រាប់ផងដែរថាអ្នកទាំងអស់គ្នាសូមកុំធ្វើបែបនេះនៅផ្ទះអី
ព្រោះអ្នកប្រហែលជាត្រូវចំណាយពេលពេញមួយថ្ងៃដើម្បីសម្អាតកំទេចកែវបែក៕

ដោយ៖ ម៉ូកា
ប្រភពពី៖ huffingtonpost 

 


Tags: world record glasses man unbelievable