CamNews

ប្លែកៗ 

វីដេអូ "First Kiss" កំពុងស៊ីអារម្មណ៍ខ្លាំង នៅលើ Youtube ចុចចូលទស្សនាជាង ២២លានដង ក្នុងរយះពេលតែ ២ថ្ងៃ

"ការថើប" គឺជាការបញ្ជាក់ក្តីស្រលាញ់រវាង មនុស្សម្នាក់ទៅលើមនុស្សម្នាក់ទៀត ហើយសម្រាប់យុវវ័យ ឬការថើបក្នុងន័យស្នេហាវិញ វាអាចកើតមានឡើងបាន នៅពេលដែលគូស្នេហ៍ទាំងនោះ មានចិត្តប្រតិ ព័ទ្ធ ស្រលាញ់គ្នាទៅវិញទៅមកដែរ។ ហើយការស្រលាញ់គ្នានេះ វាអាចកើតមានឡើងបានទៀត សោត ក៏ត្រូវបានឆ្លងកាត់ តាមរយះការស្គាល់គ្នា និងរាប់អានគ្នា តាំងពីថ្ងៃដំបូង រហូតដល់ថ្ងៃណាមួយ នោះ បានយល់ ចិត្តថ្លើមគ្នា ប្រគល់ក្តីស្រលាញ់ឲ្យគ្នា ផងដែរ។​

ប៉ុន្តែសម្រាប់វីដេអូខ្លីខាងក្រោមនេះ ការថើបជាលើកដំបូង វាបានកើតឡើងភ្លាមៗ ក្នុងពេលដែលដៃគូ ទាំងនោះ ទើបតែជួបគ្នាជាលើកដំបូងប៉ុណ្ណោះ។ វីដេអូ បែបជារឿងខ្លីមួយដែលមានចំណងជើងថា "First Kiss" ​ គឺជាគម្រោងមួយ ដែលបានបង្កើតឡើងដោយ នារីម្នាក់មានឈ្មោះថា Tatia PIlieva។ តាមរយះ វីដេអូរឿងខ្លីនេះ បានបង្ហាញឲ្យយើងឃើញពី មនុស្សចំនួន ២០នាក់ មានស្រីមានប្រុស បានចែកគ្នាចេញ ជា១០គូ ដើម្បីធ្វើការថើបគ្នា ដែលពួកគេទាំង ១០ គូនោះ ទើបតែបានជួបគ្នា ជា លើកដំបូងប៉ុណ្ណោះ។

ជាការពិតណាស់ សម្រាប់អ្នកដែលមិនដែលធ្លាប់បានជួបគ្នា និងមិនធ្លាប់ដែលមានចិត្តស្រលាញ់គ្នា សោះ ហើយត្រូវបានគេតម្រូវឲ្យថើបគ្នានោះ វារមែងតែកើតមានឡើងនូវចិត្ត ខ្មាសអៀនរវាងគ្នា និងគ្នា មិនខានឡើយ។ ប៉ុន្តែមួយរយះពេលខ្លី កន្លងទៅបន្តិច ភាពខ្មាសអៀនគ្នា ក៏បានរលាយចេញពីចិត្ត របស់ពួកគេ បន្តិចម្តងៗ ហើយជំនួសមកវិញនូវសម្លេង "ជីបចឹបៗ" នៃការថើបគ្នាជាលើកដំបូង ស្តាប់ ទៅគួរឲ្យព្រឺសម្បុរ។

វីដេអូនៃការថើបគ្នាលើកដំបូង ពីសំណាក់មនុស្សដែលជួបគ្នា ក៏ជាលើកដំបូងដែរនេះ ត្រូវបានទទួល នូវការចាប់អារម្មណ៍ចុចចូលទស្សនាយ៉ាងច្រើន ក្នុង Youtube ដែលគិតមកទល់ពេលនេះគឺទទួលបាន ការចុចទស្សនាចំនួន ជាង ២២លាន ដងហើយ ក្រោយពីការបង្ហោះបានរយះពេលតែ ២ថ្ងៃប៉ុណ្ណោះ។

តើវីដេអូរឿងខ្លីនៃ ការថើបដំបូង ដ៏រ៉ូមែនទិចមួយនេះ វាពិសេសពិសាលយ៉ាងណាទៅ បានជាទទួល បានការចុចចូល ទស្សនាយ៉ាងច្រើនសម្បើម ក្នុងរយះពេលដ៏ខ្លីដូច្នេះ? ដើម្បីបំបាត់ចម្ងល់ មានតែចូល រួមតាមដាន ទស្សនានូវ​វីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

 

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: the first kiss Tatia PIlieva unbelievable strange រឿងប្លែកៗ