CamNews

កីឡាអន្តរជាតិ 

បរាជ័យ Man United យប់មិញ Arsenal អស់កង្វល់

ការប្រកួតចាញ់របស់ Man United ជាមួយនឹង West Ham បានជួយឲ្យ Arsenal ប្រាកដជាបាន​តំណែងមួយ ក្នុងចំណោម Top 4 នៅក្នុងរដូវកាលនេះ។

មួយប្រកួតយប់មិញនេះ Man United គឺមានសិទ្ធកំណត់វាសនា ក្នុងការបន្តក្តីសង្ឃឹមរបស់ខ្លួន ថាបាន​ចូលរួមប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ប៉ុន្តែបណ្តាកំហុស​របស់ខ្សែការពារ បានធ្វើឲ្យ Manchester United ទទួលបរាជ័យជាមួយនឹងលទ្ធផល ២ ទល់នឹង ៣ ជាមួយ West Ham។ បរាជ័យនេះ បានធ្វើឲ្យក្លឹបបិសាចក្រហមចាញ់ពិន្ទុ មេឃខៀវ Man City ចំនួន​ពីរពិន្ទុ ដែលនេះ មានន័យថា ឱកាសទទួលបានសិទ្ធិប្រកួតនៅ Champions League រដូវកាល​ក្រោយរបស់ ពួកគេ កាន់តែឃ្លាតឆ្ងាយទៅៗហើយ។


ក្លឹបបិសាចក្រហម Man United ទទួលបរាជ័យ បានធ្វើឲ្យមានភាពសប្បាយរីករាយដល់ក្លឹបចំនួនពីរ ដែលកំពុងឈរលេខរៀងលើខ្លួន ក្នុងតារាងពិន្ទុ។ សម្រាប់  Man City ពេលនេះពួកគេត្រូវការត្រឹមតែ ស្មើ Swansea នៅក្នុងការប្រកួតចុងក្រោយតែប៉ុណ្ណោះ នោះពួកគេប្រាកដជាស្ថិតនៅក្នុង Top 4។ ចំណែក Arsenal វិញ ពួកគេលែងមានក្តីបារម្ភទៀតហើយ ដោយសារតែក្លឹបកាំភ្លើងធំ ទទួលបាន សំបុត្រមួយ ក្នុងការទៅចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយហើយ។

ដូច្នេះ នេះគឺជាលើកទៅ ១៩ ជាប់គ្នាហើយ ដែលក្លឹប Arsenal មានមុខប្រកួតដណ្តើមពានដ៏មាន​តម្លៃបំផុតនេះ នៅទ្វីបអឺរ៉ុប។ នេះគឺជាឯកត្តកម្មមួយ ដ៏គួរឲ្យមានមោទនភាព។ អ្វីដែល Arsenal យកចិត្តទុកដាក់នៅពេលនេះ គឺការដែលវ៉ាយកឈ្នះ Tottenham ដណ្តើមកាន់តំណែងលេខរៀងទី២ ក្នុងក្របខ័ណ្ឌ English Premier League រដូវកាលនេះ។ Tottenham ពេលនេះ កំពុងតែមានទម្រង់​លេងមិនសូវល្អ ដែលនេះគឺជាឱកាសល្អសម្រាប់ គ្រូបង្វឹក Arsene លោក Wenger និងកីឡាករ ក្នុងការដណ្តើមតំណែងលេខ២ ពីដៃ Tottenham៕

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ BD365


Tags: Man United Arsenal Football English Premier League Sport កីឡាអន្តរជាតិ