CamNews

ប្លែកៗ 

កំពូលអ្នកបន្លំខ្លួនក្នុងពិភពធម្មជាតិ

នៅក្នុងសង្គ្រាម តាំងពីដើមរៀងមក ការបន្លំខ្លួនអោយដូចជាធម្មជាតិដែលនៅជុំវិញខ្លួនគឺជា
រឿងចាំបាច់ ការបន្លំខ្លួនរបស់មនុស្ស ពិតជាពិបាកក្នុងការរកមើលឃើញប៉ុន្ដែការបន្លំខ្លួនរបស់
បណ្ដាសត្វដូចខាងក្រោម រឹតតែធ្វើអោយយើងពិបាកមើលឃើញជាងនេះទៅទៀត។

តុកកែមួយប្រភេទនេះមើលទៅដូចជាស្លឹកឈើរស្ងួតនៅក្នុងឧទ្យានជាតិ Andasibe-Mantadia
នៅ Madagascar។


គីង្គក់មានរូបរាងដូចស្លឹកឈើរជ្រុះ បន្លំខ្លួននៅក្នុងឧទ្យានជាតិ Amacayacu នៃប្រទេស
Colombia។


យើងពិតជាពិបាកមើលដឹងថាមានសត្វពិងពាង Lichen នៅលើដើមឈើរក្នុងឧទ្យានជាតិ
Erawan ប្រទេសថៃ ប្រសិនមិនបានពិនិត្យដោយម៉ត់ចត់។


ត្រី Sanddab Speckled បន្លំខ្លួនទៅនឹងថ្មបានយ៉ាងល្អអស្ចារ្យនៅបាតសមុទ្រ។


សត្វមួយប្រភេទនេះ ហាក់ដូចជាបានយកខ្សាច់ក្រហមមករោយលើខ្លួន ដើម្បីការពារ
សុវត្ថិភាពពីសត្រូវ។


សូម្បីតែកណ្ដូបសេះ Orchid Mantis ក៏ចេះបន្លំខ្លួនជាមួយនឹងផ្កាដែលវាកំពុងតោងនេះដែរ។


កណ្ដូប Leaf Katydid មើលទៅដូចជាស្លឹកឈើរស្ងួតនៅតំបន់ San Cipriano ប្រទេស
Colombia។


ខ្លារខិនព្រិលក៏ចេះបន្លំខ្លួននៅលើជួរភ្នំ Himalaya។


សត្វ Peppered Moth នេះ បានរកឃើញកន្លែងសមស្របបំផុតសម្រាប់ការលាក់ខ្លួន។


ត្រី Righteye Flounder​ លាក់ខ្លួននៅលើខ្សាច់នៅបាតសមុទ្រ។


តុកកែ Gecko បន្លំខ្លួនជាមួយដើមឈើរនៅឧទ្យានជាតិ Montagne dAmbre, Madagascar។


កណ្ដូប Karydid បន្លំខ្លួននៅក្នុងស្លឹកនៅ Costa Rica។


ពិបាកស្មានដល់ ថាវាជាគីង្គក់។


គីង្គក់ Mossy ក៏អាចធ្វើអោយយើងច្រលំថាស្មៅដែរ។


ចុះនេះជាសត្វអ្វីដែរ ? វាជាសត្វបក្សី potoo នៅ Brazil បន្លំខ្លួនដូចទៅនឹងដើមឈើរអញ្ចឹង។


កញ្ចាញ់ចេកបៃតងលាក់ខ្លួនជាមួយស្លឹករុក្ខជាតិ នៅក្នុងឧទ្យានជាតិ Manu នៃប្រទេស
Peru ។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: animalstrangeunbelievable