CamNews

៤០នាក់ស្លាប់ក្នុងអគ្គីភ័យឆាបឆេះមន្ទីរពេទ្យនៅឥណ្ឌា

យ៉ាងហោចណាស់មនុស្ស៤០នាក់បានស្លាប់នៅក្នុងអគ្គីភ័យដ៏ខ្លាំងមួយដែលបានឆាបឆេះទៅ
លើមន្ទីរពេទ្យឯកជនមួយឈ្មោះ AMRI Hospital ដែលស្ថិតនៅខាងកើតទីក្រុងកូលកាតា
ប្រទេសឥណ្ឌា។

អគ្គីភ័យនេះបានឆាបឆេះនៅវេលាម៉ោង ៣ ព្រឹកថ្ងៃសុក្រនេះដែលបណ្តាលអោយមនុស្សយ៉ាង
ហោចណាស់មនុស្ស៤០នាក់បានស្លាប់ដែលក្នុងនោះរួមមានអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ
ផងដែរ។ អ្នកពន្លត់អគ្គីភ័យប្រមាណ២៥នាក់បានព្យាយាមពន្លត់ តែពួកគេហាក់ដូចជាមិនអាច
គ្រប់គ្រងស្ថានការណ៍បាន។

គ្រែចំនួន ១៦១ ក្នុងមន្ទីរសុទ្ធតែផ្តុកវត្ថុដែលអាចឆេះបាន ប៉ុន្តែមន្ទីរពេទ្យបែរជាមិនមាននូវ
ឧបករណ៍ពន្លត់អគ្គីភ័យគ្រប់គ្រាន់។
ភ្នាក់ងារពន្លត់អគ្គីភ័យបាននិយាយថា អគ្គីភ័យនេះឆាបឆេះដោយសារតែមន្ទីរពេទ្យបានផ្ទុកនូវ
វត្ថុដែលអាចឆេះបានច្រើនពេក ហើយពួកគេមិនមានឧបករណ៍ពន្លត់អគ្គីភ័យគ្រប់គ្រាន់។
កាលពីបីឆ្នាំកន្លងទៅក៏ធ្លាប់មានហេតុការណ៍ឆេះមន្ទីរពេទ្យម្តងហើយនៅប្រទេសឥណ្ឌានេះ៕

ដោយ វឌ្ឍនា
Xihua

Tags: hospitalindiafire