CamNews

កីឡាអន្តរជាតិ 

ទី​បំផុត Man City អាច​សង​សឹក Barcelona បាន​សម្រេច​​វិញ ដោយ​ឈ្នះ ៣-១ (Video Inside)

(ភ្នំពេញ)៖ ទីបំផុតក្រុមបាល់ទាត់អាជីព Manchester City បានសងសឹកក្រុមភ្ញៀវ Barcelona បានសម្រេចវិញហើយ ដោយ​យក​ឈ្នះ​ដោយ​លទ្ធផល​បច្ចេក​ទេស ៣-១ យប់​មិញ​នេះ​ក្នុង​ជើង​ទី២ក្នុងទឹកដីរបស់ខ្លួននៃ UEFA Champions League។

ទាំង៣គ្រាប់នោះដែរ សុទ្ធតែគ្រាប់វាយបកឈ្នះវិញក្នុងពហុកីឡដ្ឋាន Etihad ស្ថិតក្នុងទីក្រុង Manchester ចក្រភពអង់ គ្លេស នៅក្រោយពេល Lionel Messi បានស៊ុតគ្រាប់នៃមុខនៅនាទីទី២១ បន្ទាប់ពីទទួលបាល់ពីមិត្តរួមក្រុម Neymar ជាមួយនឹងជើងទី១ បានយកឈ្នះ Man City ៤-០ នៅក្នុងទឹកដី Camp Nou។

តែយ៉ាងណាមិញ ក្នុងនាមជាម្ចាស់ផ្ទះ និងមានអ្នកគាំទ្រផ្ទាល់ជាង ៥ម៉ឺននាក់ចូលទស្សនាផងនោះ ក្រុមកំពុងដឹកនាំ ដោយគ្រូបង្វឹកជនជាតិអេស្ប៉ាញ Pep Guardiola បានធ្វើការវាយបករកបាន៣គ្រាប់វិញភ្លាមៗនៅនាទីទី៣៩ ពីការធ្វើ បានសម្រេចដោយកីឡាករ Ilkay Guendogen និង Kevin de Bryune នៅនាទីទី៥១ និង Guendogen ដដែលនៅនាទីទី៧៤ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ៩០នាទី។

៣ពិន្ទុបន្ថែមនេះដែរ កាន់តែធ្វើឲ្យក្រុមមេឃខៀវ Manchester City ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃ Champions League រដូវកាលនេះ ដោយមាន៧ពិន្ទុ ដេញតាមពីក្រោយ Barcelona ដែលមាន ៩ពិន្ទុឈរនៅកំពូល តារាងប្រចាំពូល C ខណៈដែលនៅសល់២ប្រកួតដូចគ្នា ដើម្បី​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល គ្រា​ដែល Borussia Moenchengladbach របស់អាល្លឺម៉ង់អាចរកបានតែ១ពិន្ទុក្នុងទឹកដី ពេល​ប្រកួត​បាន​ត្រឹម​ស្មើ ១-១ ទល់​នឹង​ក្រុម Celtic របស់​ស្កុត​ឡេន​៕

 


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Man city