CamNews

សុខភាព 

វិធីងាយៗ ដើម្បីឲ្យស្បែក​ភ្លឺ​ថ្លា ក្នុង​រយៈ​ពេល​តែមួយ​សប្តាហ៍

មនុស្សភាគច្រើនតែងតែចង់បានស្បែកមានសភាពភ្លឺថា និងមើលទៅ មានសុខភាពល្អ។ ដោយឡែក ដើម្បីរៀនថែរក្សាស្បែកឲ្យបាន ត្រឹមត្រូវមានសភាពភ្លឺថា និងមើលទៅមាន សុខភាព អត្ថបទនេះនឹងបង្ហាញអ្នកអំពីវិធីងាយៗ មួយចំនួនដែលអាចជួយឲ្យស្បែក របស់អ្នកភ្លឺរលោងស្អាត ក្នុងរយៈពេលតែ មួយសប្តាហ៍តែប៉ុណ្ណោះ។

១. ប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃរៀងរាល់ថ្ងៃៈ ការត្រូវកម្តៅថ្ងៃអាចធ្វើឲ្យស្បែករបស់អ្នកជ្រីវជ្រួញ និងខ្វះជាតិសំនើម មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកប៉ះពាល់កម្តៅថ្ងៃខ្លាំងពេក អាចធ្វើឲ្យស្បែករបស់អ្នករលាកផងដែរ។ ម្យ៉ាងវិញ ទៀត នៅពេលអ្នកត្រូវកម្តៅថ្ងៃ UVA និង UVB សារពាង្គកាយរបស់អ្នកផលិតមេឡានីន ដែលធ្វើឲ្យស្បែករបស់អ្នកប្រែ ជាស្រអាប់ជាងមុន។ ដូច្នេះប្រសិនបើអ្នកចង់ឲ្យស្បែកភ្លឺស្អាត អ្នកគួរតែដឹងពីវិធីថែរក្សាឲ្យបានត្រឹមត្រូវ ដោយប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃ ដែលមាន អត្រា SPF ខ្ពស់ជាប្រចាំមុនពេលចេញហាលថ្ងៃ។ មួយវិញទៀត អ្នកអាចថែរក្សាស្បែក របស់អ្នកដោយការពាក់អាវដៃវែង ខោជើងវែង ពាក់មួក និងវែនតាការពារពន្លឺថ្ងៃផងដែរ។

២. សម្អាត និងខាត់ស្បែកជាប្រចាំៈ ការថែរក្សាស្បែករបស់អ្នកឲ្យបានល្អ ដោយការសម្អាត ស្បែក ខាត់ស្បែក និងផ្តល់សំនើមឲ្យស្បែកជាប្រចាំ អាចធ្វើឲ្យស្បែករបស់អ្នកភ្លឺរលោង កាន់តែឆាប់រហ័ស។

អ្នកគួរតែសម្អាតខ្លួនរបស់អ្នកយ៉ាងតិចណាស់ឲ្យបាន២ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ជាតិប្រេង និងធូលីចេញពីស្បែក ដែលនេះពិតជាសំខាន់ណាស់ ក្នុងការថែរក្សាស្បែកឲ្យមាន សុខភាពល្អ។ បន្ទាប់ពីសម្អាតស្បែករួច អ្នកគួរតែផ្តល់សំណើម ដល់ស្បែកដោយការ លាបឡេថែរក្សាស្បែក ដើម្បីផ្តល់សារធាតុចិញ្ចឹមដល់ស្បែក។

ជាមួយគ្នានេះដែរ អ្នកគួតែខាត់ស្បែក ២ ទៅ៣ដងក្នុងមួយសប្តាហ៍។ ការធ្វើបែបនេះពិតជា សំខាន់ណាស់ក្នុងការកំចាត់ស្នាមគ្រើម និងកោសិកាចាស់ៗចេញពីស្បែក ។

៣. ទទួលទានទឹកឲ្យបានច្រើន និង ទទួលទានអាហារឲ្យបានត្រឹមត្រូវៈ ការទទួលទាន ទឹក ឲ្យបានច្រើន និងទទួលទានអាហារឲ្យបានត្រឹមត្រូវ អាចជួយឲ្យស្បែករបស់អ្នក មើលទៅ មានសុខភាពល្អ និងស្រស់ថ្លា។ ជាក់ស្តែង អ្នកគួរតែទទួលទាន បន្លែ និងផ្លែឈើណា ដែលផ្ទុកទៅដោយ វីតាមីន A, C, និង E ខ្ពស់ ដែលវីតាមីននេះ គឺជាសារធាតុចាំបាច់សម្រាប់ស្បែក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Beauty Skin