CamNews

កំសាន្ត 

ពេជ្រ សោភា មាន​មហិ​ច្ឆតា​ចង់​បើក មន្ទី​ពេទ្យ​ជួយ​ជន​ក្រីក្រ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងចាស់វស្សា ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ
សោភា ធ្លាប់បាននិយាយប្រាប់មហាជន ដោយនាងបានបង្ហាញមហិច្ឆតាថា នៅថ្ងៃអនាគតប្រ
សិនបើនាង មានប្រាក់បរិបូរណ៍ហូរហៀរ ហើយអាជីពសិល្បៈរបស់នាង លែងមានមហាជនគាំ
ទ្រ នាងមានក្ដីស្រមៃចង់បើកមន្ទីពេទ្យ ឯកជនផ្ទាល់ខ្លួនមួយ ដើម្បីជួយជីវិតដល់បងប្អូន ប្រជា
ពលរដ្ឋក្រីក្រ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្ដីបំណងបើកហាងលក់អង្ករ មួយសម្រាប់ជារបរចិញ្ចឹម
ជីវិត នៅពេលនាងលាឈប់ពីសិល្បៈ ។

ថ្មីៗនេះតារាចម្រៀងដែលមាន កំណើតចេញពីអ្នកលក់ទឹកអំពៅ និងជាអ្នកធ្លាប់ឆ្លងកាត់នូវភាព
ក្រីក្រ កញ្ញា ពេជ្រ សោភា បានព្រលយប្រាប់ឲ្យ Looking TODAY បានដឹងថា នាងចង់បើកមន្ទីរ
ពេទ្យមួយ ដោយមិនយកលុយសម្រាប់ជនទីទ័លក្រ ពេលមកពិនិត្យព្យាបាលជំងឺផ្សេងៗ ។ មូល
ហេតុដែលនាំឲ្យ តារាចម្រៀង ពេជ្រ សោភា មានគំនិតចង់បើកមន្ទីរពេទ្យបែបនេះ បន្ទាប់ពី នាង
បានឃើញតាមរយៈ បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយពីស្រ្តីជាជនក្រីក្រ
លក់លៀសហាលម្នាក់បានសម្រាលកូន នៅតាមចិញ្ចើមផ្លូវគួរឲ្យអាសូរពេកក្រៃ ខណៈដែលនាង
ខំប្រឹង ទៅរកគ្រូពេទ្យនៅមណ្ឌលសុខភាពឲ្យជួយ តែត្រូវគ្រូពេទ្យបដិសេធ ព្រោះគិតថានាងជា
ជនក្រីក្រ ។

នៅក្នុងជំនួបជាមួយ Looking TODAY តាមទូរស័ព្ទជុំវិញរឿងរ៉ាវថា តារាចម្រៀងប្រចាំផលិតកម្ម
ហង្សមាស កញ្ញា ពេជ្រ សោភា ចង់បើកមន្ទីរពេទ្យ នាងបានបញ្ជាក់ប្រាប់ ទាំងអារម្មណ៍ជាក់ច្បាស់
ថា "ខ្ញុំពិតជាចង់បើកមន្ទីរពេទ្យមែន ហើយមន្ទីរពេទ្យដែលខ្ញុំចង់បើកនោះ គឺមិនយកប្រាក់ ពីអ្នកជំងឺ
ជាជនក្រីក្រទៀតផង ។ ចំពោះការគិតរបស់ខ្ញុំនៅពេលនេះ គឺគ្រាន់តែជាការស្រមៃតែប៉ុណ្ណោះ មិន
ដឹងថាថ្ងៃណានឹងមានលុយបើកនោះទេ ព្រោះបច្ចុប្បន្នខ្ញុំលក់សំឡេងដើម្បីចិញ្ចឹមក្រុមគ្រួសាររបស់
ខ្ញុំតែប៉ុណ្ណោះ មិនមានរបរអ្វីផ្សេងនោះទេ"។

តារាចម្រៀងសម្បុរស្រអែម ពេជ្រ សោភា បានប្រាប់បន្តទៀតថា "ខ្ញុំពិតជាមានក្តីអាណិតអាសូរ
យ៉ាងខ្លាំងនៅពេលខ្ញុំបានអាន ព័ត៌មានរបស់ស្ត្រីលក់លៀសហាលដែលបានសម្រាលកូននៅតាម
ចិញ្ចើមផ្លូវ ដោយមិនមានពេទ្យសម្រាលឲ្យបែបនេះ ។ ខ្ញុំមានអារម្មណ៍ឈឺចាប់ខ្លាំង ព្រោះខ្ញុំក៏ជា
ស្រ្តីមួយរូប និងធ្លាប់មានជីវភាពក្រីក្រម្នាក់ផងដែរ។ តែទោះជាយ៉ាងណា ប្រសិនបើថ្ងៃណាមួយ ខ្ញុំ
មានសមត្ថភាព និងមានប្រាក់គ្រប់គ្រាន់ ខ្ញុំពិតជាចង់បើកមន្ទីរពេទ្យ ដោយមិនយកប្រាក់ពីជនក្រី
ក្រ ពិតមែន"។

ថ្វីដ្បិតថា នេះគ្រាន់តែជាក្ដីស្រមៃមួយ របស់រាតាចម្រៀង ពេជ្រ សោភា និងមិនទាន់លេចចេញជា
រូបរាងក្ដី ក៏ជាការបង្ហាញឲ្យឃើញ ពីទឹកចិត្តសប្បុរស ក្នុងនាមជាខ្មែរដូចគ្នា បង្ហាញពីភាពចេះឈឺ
ឆ្អាលក្នុងការជួយផ្ដល់ភាពកក់ក្ដៅ ដល់ជនក្រីក្រក្នុងប្រទេសកម្ពុជា ហើយអាចចាត់ទុកថា ជាសារ
មួយដ៏សំខាន់ សម្រាប់តារាល្បីៗក្នុង ស្រុកខ្មែរមួយចំនួន ដែលមានលុយចាយហូរហៀរ ឲ្យងាក
មកគិតពីសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ ឲ្យបានច្រើន ជាជាងយកភាពមានបានទាំងនោះ
ទៅសប្បាយហ៊ឺហានឹងសម្ភារៈនិយម សំញែងបង្អួតគ្នាទៅវិញទៅមកឥតប្រយោជន៍ ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pech sophea entertainmnet singer khmer star