CamNews

តារា 

តារា The Voice ត្រូវបានដេញចេញ ព្រោះស្រីស្អាតដើមទ្រូងធំ

កាលពីថ្ងៃម្សិលមិញមានព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មមួយ ដែលត្រូវបានប្រារព្ធឡើងនៅ
ទីក្រុងប៉េកាំង ប្រទេសចិន ដែលមានការចូលរួមពីសិល្បៈករ សិល្បៈការីល្បីៗជាច្រើននាក់
រួមមានៈ Jackie Chan(ឈិនឡុង), La Gia Luong ... ជាពិសេសតារាពីរដួងរបស់ The Voice
គឺ Zhang Tail និង Ding Ding ។ បវរកញ្ញា The Voice នាង Ding Ding បានបង្ហាញខ្លួនជាមួយ
សំលៀកបំពាក់រ៉ូបពណ៌ស នៅក្បែរ Zhang Tail ។

ជាក់ស្តែងតារាវ័យក្មេងទាំងពីរដួងនេះ ត្រូវបានកាត់ផ្តាច់ស្នាមញញឹមពេលត្រូវបានបោះបង់
ចោលពីឆាក។ ពួកគេទើបតែថតរូបបានពីរបីស្ទីលប៉ុណ្ណោះ ក៏ត្រូវបានគណកម្មាធិការរៀបចំ
កម្មវីធីស្នើសុំឲ្យចូលទៅក្នុង ដើម្បីទុកកន្លែងឲ្យសិល្បៈផ្សេងទៀត។ ក្នុងនោះ Ding Ding មិន
ទាន់បាននិយាយពាក្យលាទស្សនិកជនផង ក៏ត្រូវគេរលឹកឲ្យចេញពីឆាកយ៉ាងលឿន។

Zhang Tail និង Ding Ding ត្រូវបានបោះបង់ចោល

ពេលនោះ បណ្តាអ្នកសារព័ត៌មានបានបង្វែរការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាបង្ហាញម៉ូដម្នាក់
ដែលមិនសូវល្បីឈ្មោះ។ បង្ហាញខ្លួនក្នុងសំលៀកបំពាក់ឈុតខ្មៅស្តើង បង្អួតដើមទ្រូងដ៏ធំ ស្រីស្អាត
ម្នាក់នេះពិតជាធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់បណ្តាអ្នកសារព័ត៌មាន ទន្ទឹមនឹងនោះក៏
ទទួលរងការរិះគន់មួយចំនួនផងដែរ ពីការស្លៀកសំលៀកបំពាក់បង្ហាញដើមទ្រូងនេះ។

តារាលេចធ្លោនៅក្នុងកម្មវិធីកាលពីថ្ងៃម្សិលមិញ ដោយសារការបង្អួតដើមទ្រូង

ពេលផ្តល់បទសំភាសន៍ជាមួយអ្នកសារព័ត៌មាន នាង Ding Ding បានឲ្យដឹងថា នាងពិតជាមិន
យល់ទាល់តែសោះថាហេតុអ្វីខ្លួន និងមិត្តភក្តិរបស់ខ្លួនត្រូវគេដេញចេញ ហើយចាប់អារម្មណ៍ទៅ
លើសិល្បៈការីធម្មតាម្នាក់យ៉ាងខ្លាំងដល់ថ្នាក់នេះ?

ដោយ៖ សិលា
ប្រភព៖ K14


Tags: the voice Ding Ding Pursue China Entertainment Star