CamNews

ប្លែកៗ 

បាញ់ចំសង្សាររបស់ខ្លួន ព្រោះច្រលំថាជា ជ្រូកព្រៃ

លោកSteven Egan អាយុ52ឆ្នាំ រស់នៅFlorida សហរដ្ឋអាមេរិច រួមជាមួយសង្សាររបស់ខ្លួន
Lisa Simmons បានដើរប្រមាញ់ជ្រូកព្រៃនៅចំការជនបទមួយឯFlagler, Florida។

ប្រហែលជាម៉ោង19h30 យប់ថ្ងៃទី5/5 លោក Egan បានបាញ់កូនជ្រូកព្រៃមួយក្បាលប៉ុន្តែវាបាន
រត់បាត់។ក្រោយមកលោក Egan សំរេចចិត្តដើរស្វែងរកជ្រូកនោះតែម្នាក់ឯង ដោយមិនបានប្រាប់
សង្សាររបស់ខ្លួនឲបានដឹងឡើយ។

លោកEgan បាញ់ត្រូវសង្សាររបស់ខ្លួនព្រោះច្រលំជាជ្រូកព្រៃ
ព្រោះតែមិនបានដឹងថា​ លោកEgan កំពុងស្វែងរកជ្រូកព្រៃ អ្នកស្រី Lisa បានចេញពីតង់ហើយដើរ
រើសផ្លែក្រូចនៅជិតនោះ។ ពេលស្តាប់លឺមានសំលេង និងឃើញស្រមោលខ្មៅស្ទង់ៗនោះ លោក
Egan បានត្រលប់ក្រោយហើយបាញ់តំរង់ទៅស្រមោលនោះ ព្រោះគិតថានោះគឺជាជ្រូកព្រៃដែល
គាត់កំពុងស្វែងរក។ ប៉ុន្តែជាអកុសល នោះគឺជាសង្សារបណ្តូលចិត្តរបស់គាត់ទៅវិញ។ លោកEgan
បានបាញ់ចំជើងរបស់ Lisa។​ ភ្លាមៗនោះនាងLisa ត្រូវបាននាំទៅមន្ទីរពេទ្យដើម្បីវះកាត់យកគ្រាប់
ចេញ។ លោកEgan នឹងមិនត្រូវបានកាត់ទោសទេ ព្រោះវាជាគ្រោះថ្នាក់មួយដោយអចេតនា។
ប៉ូលីសClair បាននិយាយថា: "Egan បានឈឺចិត្តជាខ្លាំងពេលបាញ់ច្រលំត្រូវសង្សាររបស់ខ្លួន"៕

អ្នកស្រី Lisa

ដោយ៖ nano
ប្រភព៖ k14


Tags: shot girlfriend lisa unbelievable strange