CamNews

មនុស្ស១៨នាក់បាត់ខ្លួននៅក្នុងការរលំបាក់ដីនៅកូឡុំបៀរ

ក្រុមអ្នកសង្គ្រោះបន្ទាប់របស់ប្រទេសកូឡុំបៀរកំពុងតែបន្តស្វែងរកមនុស្សចំនួន១៨នាក់
ដែលបានបាត់ខ្លួននៅក្នុងការរលំបាក់ដីមួយដែលបានកប់ផ្ទះចំនួន៣ខ្នងនៅភាគខាងលិច
ប្រទេស។

ក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្តើមការងារុករកតាំងពីថ្ងៃអង្គារម្សិលមិញមកម្ល៉េះក៏ប៉ុន្តែវា
ពិតជាមានលក្ខណៈលំបាកនៅក្នុងការរុករកដោយសារតែភ្លៀងធ្លាក់ដ៏ខ្លាំងនៅតែបន្តធ្លាក់
មកកាន់តំបន់នេះ។
បើតាមស្ថានីយទូរទស្សន៍របស់កូឡុំបៀរបានអោយដឹងថា ការរលំបាក់ដីនេះបានកប់ផ្ទះ
សំបែងរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង ដែលយ៉ាងហោចណាស់មានមនុស្ស១៨នាក់នៅ
ក្នុងនោះ ហើយចំនួនជាក់ស្តែងនៅមិនទាន់ដឹងនៅឡើយទេ។
ការរលំបាក់ដីនេះបានកើតឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលបនណ្តាលមកពី
ភ្លៀងធ្លាក់ដ៏ជោគជំមកលើតំបន់នេះ។

ប្រធានសន្តិសុខសារធារណៈប្រចាំតំបន់បានជំរុញអោយប្រជាជនចាកចេញពីតំបន់ដែល
មានការរលំបាក់នេះ​ដោយលោកមានការភ័យខ្លាចទៅលើការរលំបាក់ម្តងទៀតដែលអាច
នឹងកើតមានឡើង។

របាយការណ៍ពីកាកបាកក្រហមរបស់កូឡុំបៀរបានអោយដឹងថាមនុស្សប្រមាន ៥៨៣,
៧៦១នាក់ ត្រូវបានប៉ះពាល់ដោយសារភ្លៀងធ្លាក់នេះ ដោយក្នុងនោះមនុស្ស ១៤៤នាក់
ត្រូវបានស្លាប់, ១២៥នាក់រងរបួស និង ១៦នាក់បាត់ខ្លួន។,
រដូវវស្សានៅក្នុងប្រទេសកូឡុំបៀរឆ្នាំនេះចាប់ផ្តើមតាំងពីខែកញ្ញា ដែលនឹងចប់រដូវនេះ
វិញនៅក្នុងខែមិនាឆ្នាំក្រោយ៕

ដោយ វឌ្ឍនា
Xinhua

Tags: colombialandslide