CamNews

បាក់ដីនៅឥណ្ឌូនេស៊ីស្លាប់៥នាក់បាត់ខ្លួន៣០នាក់

ភ្នាក់ងារជួយសង្គ្រោះបានរកឃើញសាកសពចំនួន៥នាក់ នឹងបន្តស្វែងរកមនុស្ស៣០នាក់
ទៀតដែលបានបាត់ខ្លួននៅក្នុងហេតុការណ៍រលំបាក់ដីនៅខាងត្បូងកោះស៊ូមាត្រា ប្រទេស
ឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ។
មនុស្សចំនួន២នាក់ទៀតត្រូវបានគេសន្តិដ្ឋានថាអាចនឹងស្លាប់ដោយសារតែពួកគេបានធ្លាក់
ចូលទៅក្នុងទន្លេនៅពេលស្ពានបានបាក់ដោយសារទឹកជំនន់ក្នុងភូមិ Barize។
ភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្វើអោយដីនៅលើភ្នំក្នុងភូមិរលំបាក់នៅវេលាម៉ោង ១៤៖០០នាទី
នឹងបានកប់ផ្ទះចំនួន៣៧ខ្នង, មិនតែប៉ុណ្ណោះទឹកទន្លេក៏បានហូរកាន់តែខ្លាំងដែលបានធ្វើ
អោយបាក់ស្ពានផងដែរ។
មនុស្សជាង១០០នាក់បានភៀសខ្លួនទៅកាន់ព្រះវិហារគ្រឹស្តមួយ ដើម្បីសុវត្ថិភាព។
ប្រទេសឥណ្ឌូនេស៊ីបានប្រឈមមុខនឹងគ្រោះទឹកជំនន់នេះជារឿយៗដោយសារតែភ្លៀងធ្លាក់
ដ៏ខ្លាំង នឹងកង្វះនៃព្រៃឈើក្នុងតំបន់រងគ្រោះ៕

ដោយ វឌ្ឍនា

Tags: indonesialandslide