CamNews

តន្រ្តី 

ស្តាប់សំលេងរបស់ បេក្ខនារី American Idol 2014 ច្រៀងបទ Let It Go ម្តងទៅមើលពិរោះឬអត់? (វីដេអូខាងក្នុង)

ឆ្នាំនេះ កម្មវិធីប្រលងចំរៀង American Idol មិនសូវទទួល បានការចាប់អារម្មណ៍ ប៉ុន្មានឡើយ តែ យ៉ាងណាក៏ដោយ ក៏នៅតែមាន អ្នកគាំទ្រច្រើន ។



កាលពី យប់មិញនេះ បេក្ខនារីម្នាក់ឈ្មោះ Majesty Rose ទទួលបានការ ចាប់អារម្មណ៍ គ្រាន់បើ ពេល ដែលនាង​ លើកយកបទ “ Let It Go “ ដ៏ល្បីនៃរឿង​ Frozen របស់ Disney យកមកច្រៀង ។ នាងទទួល បានទាំង ផលវិជ្ជមាន និងអវិជ្ជមាន ។ ភាពវិជ្ជមាន ដូចជាសំលេង របស់នាង ច្រៀង បានពិរោះ ហើយ ចំណែកឯ ភាពអវិជ្ជមានវិញ ទស្សនិកជន និយាយថា នាងមិនគួរណា រើស យកបទ ដែលខ្ពស់តឹងហួស សមត្ថភាពរបស់ នាងបែបនេះ មកច្រៀងឡើយ ។ យ៉ាងណាមិញ ទស្សនិកជន អាចទស្សនា ការសំដែង របស់នាង នៅខាងក្រោម ហើយដាក់ពិន្ទុ ទាំងអស់គ្នា ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perez,youtube 


Tags: star singer american idol frozen let it go