CamNews

តារា 

One Direction ប្រកាសចេញបទថ្មីឆាប់ៗនេះ លាយជាមួយរូបកាលពីក្មេង របស់ពួកគេ

One Direction ដែលកំពុងតែធ្វើព្យុះភ្លៀង ដាក់ទស្សនិកជន នារីៗជាមួយនិងបទ Best Song Ever
ភាពយន្តឯកសារ This Is Us មិនទាន់បានប៉ុន្មានផង ឥឡូវនេះក្រុមចំរៀងមួយនេះ បានប្រកាស
និងកំពុងត្រៀមខ្លួន ចេញបទថ្មីទៀតហើយដែរ ។



ថ្ងៃនេះក្រុមចំរៀងបុរស មកពីចក្រភពអង់គ្លេស One Direction បានប្រកាសជាសាធារណៈថា បទ
ថ្មីរបស់ពួកគេ ដែលនឹងចេញក្នុងពេលឆាប់ៗនេះមានចំណងជើងថា " Story of My Life " ។ ជាមួយ
និងការប្រកាសនេះផងដែរ សមាជិកទាំង ៥ រូបរបស់ក្រុមក៏បាន បង្ហោះរូបកាលពីកុមារភាព របស់
ខ្លួនអោយ អ្នកគាំទ្ររបស់ខ្លួនឃើញផងដែរ ។ យើងឃើញថា គ្រាន់តែរូបទាំង ៥ សន្លឹកនោះបង្ហោះ
ចូល Twitter ភ្លាមឆក់បានបេះដូង ទស្សនិកជននារីៗភ្លាមតែម្តង ព្រោះតែរូបទាំងនោះ ពិតជាគួរឱ្យ
ស្រឡាញ់ណាស់ ។

ជាមួយនិងការប្រកាសនេះ យើងនឹងរង់ចាំមើលថា បទថ្មីនេះនឹងចេញពេលណា ហើយក្រុម One
Direction នឹងលើកយកស្ទីលអ្វីមកទៀត ?

-Liam


-Naill


-Louis នៅកណ្តាលគេ


-Zayn នៅខាងឆ្វេង


-Harry Styles

 


ប្រែសំរួល ៖ លីលី
ប្រភព ៖ mirror 


Tags: one direction music video singer single boyband star