CamNews

រថយន្តបុកម៉ូតូ កិនស្រ្តីម្នាក់ស្លាប់ ម្នាក់របួសធ្ងន់ (Updated)


រាជធានីភ្នំពេញ
៖ ​រថយន្ត​បុក​កិន​ស្ត្រី​ម្នាក់​ស្លាប់​ខ្ទេច​​ខ្លួន​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៥ ទល់​មុខ​​
ឃ្លាំង​សាំង​សូគី​ម៉ិច ​ស្ថិត​ក្នុង​​​សង្កាត់​​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​
ម៉ោង​​ ១០ ​និង ​៣០ ​នាទី​ព្រឹក​​ថ្ងៃទី​១១ កក្កដា ២០១២។ ហើយមិនបានប៉ុន្មានក្រោយពេលមានហេតុ
ការណ៍នេះគេសង្កេតឃើញមានការសាយភាយពត៌មាននេះពេញបណ្ដាញគេហទំព័រ Facebook
ដោយមានក្រុមយយុវវ័យបាន ថតរូបភាពបង្ហោះដើម្បីជាការដាស់តឿនដល់មិត្តអ្នកបើកបរផងដែរ។
ចំពោះពត៌មានលម្អិតយើងខ្ញុំនឹងតាមដានជូនលោកអ្នក នៅពេលក្រោយ៕

*Updated* ករណីគ្រោះថ្នាក់ចរារចណ៍ដ៏ញ៉ាក់សាច់កាលពីព្រឹកមិញនេះបានកើតឡើងដោយសារ
រថយន្តដឹកខ្សាច់មួយគ្រឿងបានបុកម៉ូតូរបស់ម្ដាយនឹងកូន ២ នាក់ដែលកំពុងជិះស្របទិសគ្នាជាមួយ
និងរថយន្តដោយសារតែកង្វះការប្រុងប្រយ័ត្នរបស់អ្នកបើកបររថយន្តបានបណ្ដាលអោយមានគ្រោះ
ថ្នាក់បែបនេះដោយស្រ្តីរងគ្រោះថ្នាក់ដល់ជីវិតឈ្មោះ សុខ គុណ ភេទស្រី អាយុ២២ឆ្នាំ និងស្រី្តដែល
រងបួសធ្ងន់ឈ្មោះ សោម សារឿន ជាម្ដាយអាយុ៥០ឆ្នាំ អ្នកទាំងពីររស់នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល។

រថយន្តដឹកខ្សាច់ដែលបង្កហេតុជារថយន្តដឹកខ្សាច់ឯកជនមួយពណ៌ទឹកក្រូចពាក់ស្លាកលេខ ភ្នំពេញ
3B-3555
 ឯម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា c-125 ពណ៌ខ្មៅឆ្នាំ ២០១១ ហើយម៉ូតូនោះបានខូច
ខាតជាពិសេសគឺបានដាច់កន្ទុយស្លាកលេខបាត់តែម្ដង។ បើតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ
បានប្រាប់អោយដឹងថា រថយន្តដឹកខ្សាច់នេះបានជិះមកបុកម៉ូតូរបស់ម្ដាយកូន ២ នាក់នេះពីក្រោយ
មួយទំហឹងតែម្ដង ហើយនៅពេលដែលក្រុមសមត្ថកិច្ចមកដល់នោះគឺគេឃើញសាកសពរបស់ជនរង
គ្រោះជាប់នៅនឹងកង់ក្រោយរបស់រថយន្ត។ ឈ្មោះ សុខ គុណ ជាកូនដែលបានស្លាប់ក្នុងគ្រោះថ្នាក់
ចរាចរណ៍នេះបានបែកខួរ និងធ្លាយពោះវៀនចេញមកក្រៅ៕ 

ដោយ៖ ម៉ូកា 


Tags: accident fatality cambodia