ទស្សនិកជនច្បាស់ជាបានដឹងហើយថា ម្ចាស់ក្លឹបរបស់ Chelsea លោក Roman Abramovich
គឺជាមហាសេដ្ឋីជនជាតិរុស្សី ដែលមានទ្រព្យសម្បតិ្តយ៉ាងច្រើនមហាសាល ។ ថ្មីៗនេះ មហា
សេដ្ឋីរុស្សីម្នាក់នេះ បានចំណាយប្រាក់ដ៏ច្រើន ដើម្បីអញ្ជើញកំពូលតារាចំរៀងដ៏ល្បីម្នាក់ មក
ច្រៀងផ្ទាល់នៅពិធីជប់លាងរបស់ខ្លួន ។
Roman Abramovich បានអោយតំលៃខ្លួនដល់ទៅ ១,៥ លានផោនទៅតារាចំរៀងស្រី ដ៏ល្បី
Lady Gaga ដើម្បីអោយមកច្រៀងនៅពិធីជប់លាងផ្ទាល់ខ្លួនមួយ នៅលើកាប៉ាល់ដ៏ធំមួយក្នុង
ថ្ងៃជប់លាងឆ្លងឆ្នាំ ។ ការអញ្ជើញ Lady Gaga នេះ Abramovich គឺធ្វើតាមការស្នើសុំរបស់មិត្ត
ស្រីនាង Daria Zhukova ដែលជាអ្នកគាំទ្ររបស់ Lady Gaga ។
ការជប់លាងបំណាច់ឆ្នាំនេះ ត្រូវបានគេរំពឹងទុកថា នឹងមានភ្ញៀវចំនួន ៣០០ នាក់ហើយ Lady
Gaga នឹងច្រៀងសំដែងក្នុងរយៈពេល ១ ម៉ោងកន្លះ ៕
ដោយ ៖ លីលី
ប្រភព ៖ k14