អ្នកភូមិប្រទសឥណ្ឌាចំនួន១២ភូមិ ចំនួន១៧១នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពី
ពួកគេបានពិសារគ្រឿងសុរា ដែលមានសារជាតិពុលនៅភាគខាងលិនរដ្ឋ Bengal។
អ្នករងគ្រោះចំនួន១០០នាក់ផ្សេងទៀតកំពុងតែសំរាកព្យាបាលនៅក្នុងមន្ទើរពេទ្យ
ជាហេតុធើ្វអោយនៅទីនោះ មានភាពកកកុញយ៉ាងខ្លំាង ជនរងគ្រោះទំាងនោះ
កំពុងតែសិ្ថតនៅក្នុងការសង្គ្រោះបន្ទាន់ និងអាចឈានទៅដល់ការបាត់បង់ជីវិត
ផងដែរ។ ភាគច្រើនដែលបានស្លាប់បាត់បង់ជីវិតនៅផ្ទះគឺសុទ្ធតែមានអាការៈ
ក្អូតចង្អារ បន្ទាប់មកក៏ស្លាប់បាត់បង់ជីវិតតែម្តង។
តាមសំដីរបស់ Local NGO បានរាយការណ៏អោយBBCថា មូលហេតុដែលធើ្វអោយ
មានការពុលស្រា នេះគឺបណ្តាលមកពីអ្នកផលិតបានបន្ថែមជាតិ ammonium nitrate ដែលសារជាតិធើ្វអោយស្រា កាន់តែមានឱជារស សំរាប់អ្នកពិសារ ដើម្បីអោយពួកគេ
ជក់ចិត្តដិតអារម្មណ៏ និងកាន់តែគំាទ្រនូវផលិតផលរបស់ពួកគេ។
គួសបញ្ជាក់ផងដែរថា ស្រានេះបញ្ចូនមកពីតំបន់desi darooជាតំបន់បិទស្រាក្នុង
ប្រទេសឥណ្ឌាដែលក្នុង១លីត្រតំលៃ១០រូពីស្មើរនឹង០.០២ដុល្លា សំរាប់លក់អោយ
ប្រជាជនដែលក្រីក្រ ។ចំពោះបញ្ហានេះវាមិនមែនកើតតែលើកដំបូងនោះទេ វាធា្លប់
បានកើតឡើងជារឿយៗ ដូចជា:
-នៅខែកុម្ភះឆ្នាំ២០១០ នៅ Tami Nadu មនុស្ស១០នាក់បានស្លាប់
-នៅខែកញ្ញាឆ្នាំ២០០៩ នៅ Uttar Pradesh មនុស្ស៣០នាក់បានស្លាប់
-នៅខែកក្កដាឆ្នាំ២០០៩ នៅ Gujarat មនុស្សចំនួន១០៧នាក់បានស្លាប់
ចំនែកឯនៅខែធ្នូឆ្នាំ២០១១ មានមនុស្សស្លាប់រហូតដល់ ១៧១នាក់ ដែលជា
ទិន្នន័យនៅពេលភ្លាមៗនេះតែប៉ុណ្ណោះ។
Update: មកដល់ព្រឹកថៃ្ងសុក្រទី១៦ខែធ្នូនេះ ប្រជាជនឥណ្ឌាបានស្លាប់កើនឡើងរហូតដល់១៤៣នាក់ ហើយដែល
ធើ្វអោយមានការយំស្រែកយ៉ាងខ្លំាង ពីសមាជិកនៃគ្រួសារសព។
Update: មកដល់ព្រឹកថៃ្ងសៅរ៏ទី១៧នេះ អ្នកដែលរងគ្រោះ ដល់ជីវិតដែល
បណ្តាលមកពីផឹកស្រាដែលមានជាតិពុលនោះ ស្លាបកើនឡើងរហូតដល់
១៦៩នាក់ហើយ ក្រុមគ្រួពេទ្យបានខិតខំប្រឹងប្រែងជួយសង្គ្រោះយ៉ាងអស់
ពីកំលំាងកាយចិត្ត ដើម្បីទប់ស្កាត់កុំអោយមានមនុស្សស្លាប់ច្រើនថែមទៀត។
Update : ទោះបីជាក្រុមគ្រួពេទ្យបានខិតខំប្រឹងប្រែងយ៉ាងណា ក៏មកដល់ពេលនេះ
មនុស្សបានស្លាប់កើនឡើងទៅដល់ចំនួន១៧១នាក់។
ប្រែសំរួលដោយ ខេមរៈ
BBC