កូរ៉េ៖ យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ allkpop បានឲ្យដឹងថា តារាចម្រៀងស្រី Juniel មិន
ត្រឹមតែច្រៀង បានល្អនោះទេ ពេលនេះនាង ថែមទាំងជាប់ជាអ្នកតំណាងឲ្យយុវជន នៅប្រទេស
កូរ៉េទៀតផង។
កាលពីថ្ងៃទី ២ ឧសភា ម្សិលមិញនេះ Juniel បានចូលរួមក្នុងកម្មវិធី “2013 Youth-Family Month
Celebration” ក្រោម ប្រធានបទ “Youth are hope! Family is Strength” នៅឯសាលប្រជុំ Baek
Beom Kim Gu។ ជាមួយការ ចូលរួមនោះ បានធ្វើ Juniel ក្លាយជាអគ្គរាជទូត ដែលតំណាងឲ្យ
យុវជន។
Juniel បានប្រកាសថា “ខ្ញុំមានកិត្តិយសណាស់ ដែលជាប់ឈ្មោះតំណាងឲ្យយុវជន។ ក្នុងនាមជា
អ្នកតំណាង ខ្ញុំនឹងផ្សព្វផ្សាយ អ្វីដែលល្អៗ និង បង្ហាញគ្រប់គ្នា ឲ្យឃើញពីចំណុចល្អរបស់ខ្ញុំ”។
ថ្មីៗនេះផងដែរ Juniel កំពុងតែផ្សព្វផ្សាយបទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា “Pretty
Boy” ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល