ព័ត៌មានកីឡា៖ ថា្នក់ដឹកនាំ Barcelona លោក Luis Enrique ទំនងជាជ្រុះបាត់គំនិតចាស់ ផ្លាស់យកផ្នត់គំនិតថ្មី សម្ដែងឡើងមុខមហាជន និង មុខអ្នកការសែត ពីភាពអស្ចារ្យរបស់ Messi ក្រោយពីកីឡាករ ស្វែងរកពិន្ទុ ៣ គ្រាប់សម្រេច យកឈ្នះក្រុម Deportivo កាលពី ថ្ងៃអាទិត្យ ម្សិលមិញ។
លោក Luis Enrique បានទទួចស្រែកប្រាប់ដល់អ្នកការសែត និង អ្នកគាំទ្រទាំងអស់ឲ្យបានដឹងពីអារម្មណ៍ការពិតរបស់ខ្លួន ដែលផ្ដើមចេញពីការលើកឡើងថា Messi គឺនៅតែជាកីឡាករដែលល្អបំផុតលើលោក និងសម្រាប់ Barcelona ជាពិសេស សម្រាប់ថ្ងៃនៃកាសម្ដែងឡើង ជាមួយ Deportivo កីឡាករអាចស្វែងរកពិន្ទុដល់ទៅ ៣ គ្រាប់ផ្ទួនគ្នា ធ្វើឲ្យក្រុមអាចដណ្ដើមជ័យជំនះក្នុងពិន្ទុ ៤ ទល់នឹង ០ បូកសរុបនិង ពិន្ទុចុងក្រោយរបស់ da Silva Junior ១គ្រាប់បន្ថែម នៅនាទីទី ៨៣។ Messi ក្នុងរដូវកាលនេះ អារកបានពិន្ទុបានដល់ទៅ ២៨ គ្រាប់ ក្នុងការប្រកួត ២៧ ដង ។
យោងតាមគេហទំព័របានបន្ដទៀតថា មិត្ដិភាពរវាងអ្នកទាំង ២ ថ្នាក់ដឹកនាំ នឹង កីឡាករ បានការប្រែប្រួល និង ផ្អែមល្អែមចាប់តាំងតែពេលក្រោយការប៉ះទង្គិចគ្នា និង ថ្ងៃនៃការសម្រេចបោះពាក្យសម្ដីចុងក្រោយ នៃថ្ងៃប្រគល់ពានរង្វាន់បាល់មាសដល់ Ronaldo មកម្ល៉េះ ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ តាមការមើលឃើញទឹកមុខថ្នាក់ដឹកនាំ Barcelona ពេលនេាះមានការប្រែប្រួលច្រើន ជាងពេលរាល់ដង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ sports