Yuzheng 310 ដឹកនាំក្រុមទូកនេសាទរបស់ចិន ៣០ គ្រឿងផ្សេងទៀតបានធ្វើដំណើរមកដល់តំបន់
ដែនទឹកជម្លោះក្បែរកោះ Nansha Islands នៅលើផ្ទៃទឹកសមុទ្ទចិនខាងត្បូង ដែលពួកគេនឹងធ្វើការ
ឈរជើងនៅទីនោះចំនួន ៧០ ម៉ោង។
ជាមួយគ្នានេះគេក៏ឃើញមានកប៉ាល់ល្បាតមើលទូកនេសាទរបស់ចិនមួយមកជាមួយផងដែរ។ មុន
នឹងមានការមកដល់នៃទូកនេសាទទាំង ៣០ នេះគេសង្កេតឃើញថាចិនបានដាក់នាវារបស់ខ្លួនមក
ជិតតំបន់នេះឈរជើងចាំ ៤ ថ្ងៃមកហើយ។ នេះអាចជាការគំរាមរបស់ចិន ព្រោះតំបន់ជម្លោះនេះ
នៅតែជាប្រធានបទក្ដៅនៅឡើយ៕
ដោយ៖ ម៉ូកា
ប្រភពពី´៖ Chinabuzz