CamNews

ព័ត៌មានអន្តរជាតិ 

បឹងទឹកសាប ដ៏ធំបំផុត រងនូវការរីងហួត ខណៈ រលកកំដៅ គ្រោះរាំងស្ងួត កំពុងតែកើនឡើង

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ​ សារព័ត៌មានបរទេស China- daily ដែលទើបតែ បានចេញផ្សាយ កាលពីប៉ុន្មាននាទី មុននេះ បន្តិច ពោលគឺ បានចេញផ្សាយនៅ វេលារសៀល ថ្ងៃទី ២០ មករា ២០១៤ នេះតែម្តង អោយដឹងថា នៅឯប្រទេសចិន ឯណោះវិញ​បឹងទឹក សាបដ៏ធំមួយកន្លែង ត្រូវបានរកអោយឃើញថា ប្រឈមនឹងការរីងហួត ខ្សោះទឹក ក៏ព្រោះតែមានការ វាយប្រហារ ពីរលកកម្តៅ គ្រោះរាំងស្ងួត ។

គួររំឭកផងដែរថា បឹងទឹកសាប ដ៏ធំជាងគេបំផុត របស់ប្រទេសចិន មួយនេះ មានឈ្មោះថា Poyang Lake មានទីតាំង ស្ថិតនៅក្នុងខេត្ត Jiangxi ។ យ៉ាងណាមិញ ជាមួយនឹងរលកកំដៅ នៃគ្រោះរាំងស្ងួត កើតមានឡើង ក្រោយពីអាកាសធាតុប្រែប្រួល បានញ៉ាំងអោយបឹងមួយនេះ ស្ទើរតែរីងហួតទាំងស្រុង ខណៈពេលដែលមកទល់នឹងបច្ចុប្បន្ន វាបានរីងហួតខ្លះបាត់ទៅហើយ ពោលគឺ បានរីងហួត រហូត ដល់ទៅ បានបង្រួម វិសាលភាព ផ្ទៃទឹក នៅសល់តូចតែមែនទែន ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល គូសបញ្ជាក់បន្តអោយដឹងថា អ្វីដែលជានិមិត្តសញ្ញា និង ភាពទាក់ទាញផ្ទាល់របស់បឹងនេះ គឺ shui luo shi chu ជាប្រសាទបុរាណចិន មួយ ដែលបានមើល ឃើញរឹតតែច្បាស់ នៅពេលដែល ទឹកស្រក តែនៅពេលណា ដែលកម្រិតទឹក កើនឡើង គេអាចទៅ ដល់ទីនោះ បានតាមរយៈទូកចម្លងតែប៉ុណ្ណោះ ។ 

គួររំឭកផងដែរថា អ្វីដែលជា ការព្រួយបារម្ភនោះគឺថា ភាពស្រកចុះនៃកម្រិតទឹកបឹង ដ៏ធំមួយនេះអាច នឹងមានផលប៉ះពាល់ ដល់ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជា មានផលប៉ះពាល់ ដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច ក្នុងតំបន់ទាំងស្រុង ។ គួរបញ្ជាក់ថា បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ កាលពីពេលកន្លងទៅ អោយដឹងថា ជាមួយនឹង រលកអាកាសក្តៅ ហួតហែង ពោលគឺ គ្រោះរាំងស្ងួត កាលពីពេលកន្លងទៅ ផ្ទាល់តែម្តង បានញ៉ាំងអោយផុសត្រដែតឡើង នូវស្ពានបុរាណ ដែលគេមិនធ្លាប់បានឃើញពីមុនមក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ chinadaily


Tags: Poyang Lake China Hong Kong Mainland Beijing Shanghai Int news Unt news