CamNews

ប្រជាជនឥណ្ឌា២៦នាក់ស្លាប់ដោយសាររលកខ្យល់ ត្រជាក់

យ៉ាងហោចណាស់មនុស្សចំនួន២៦នាក់បានស្លាប់ដោយសារតែរលកខ្យល់ត្រជាក់បានបោក
បក់ពាសពេញភាគខាងត្បូងប្រទេសឥណ្ឌា ដែលរួមទាំងរដ្ឋធានីផងដែរ ដែលបានធ្វើអោយ
មានការប៉ះពាល់ជើងយន្តហោះនឹងផ្លូវរថភ្លើងផងដែរ។

ភាគច្រើននៃអ្នកស្លាប់ត្រូវបានគេរាយការណ៍មកពីរដ្ឋ Uttar Pradesh ភាគខាងត្បូងប្រទេស
ដែលមនុស្សចំនួន៦នាក់បានបាត់បង់ជីវិតនៅក្នុងយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ មេរូត ដែល
ជាទីក្រុងមានចំងាយប្រមាណ ១០០គីឡូមែត្រខាងជើងរដ្ឋធានី ដេលី ជាតំបន់ដែលត្រជាក់
បំផុតដែលមានសីតុណ្ហភាព ២.២អង្សាសេ។
មិនត្រឹមតែរលកខ្យល់ត្រជាក់ប៉ុណ្ណោះទេ, ពពកក៏បានគ្រប់ដណ្តប់ទៅលើរដ្ឋធានីនេះផងដែរ
ដែលធ្វើអោយសីតុណ្ហភាពមានកំរិតប្រមាណ ៥អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពធម្មតា ៣
អង្សារ។
ជើងយន្តហោះ នឹងផ្លូវរថភ្លើងត្រូវបានប៉ះពាល់នៅក្នុងរដ្ឋធានីដែលយ៉ាងហោចណាស់ជើង
ហោះហើរចំនួន ១៤ ត្រូវបានពន្យាពេល នៅអាកាសយាន្តដ្ឋានអន្តរជាតិ Indira Gandhi និង
ផ្លូវរថយន្តភ្លើងប្រមាណ ៣០ត្រូវបានផ្លូវប្តូរពេលវេលា៕


ដោយ វឌ្ឍនា

Tags: indiacold wavenorthern