CamNews

ប្លែកៗ 

លួចកាត់លិង្គរបស់បុរសស្រវឹងស្រាម្នាក់ យកមកលក់ ត្រូវនគរបាលចាប់ខ្លួន

ប្រទេស Mawali ៖ កាលពីថ្ងៃទី ៩តុលាកន្លងទៅ នគរបាលបានទទួលដំណឹងថា មានបុរស
ម្នាក់ដេកសន្លប់នៅក្បែរផ្លូវរថភ្លើងមួយកន្លែង នៅពេលទៅដល់កន្លែងកើតហេតុ ទើបគេដឹង
ថា​ លិង្គ និងពងស្វាសរបស់បុរសនោះត្រូវបានគេកាត់យកទៅបាត់។



នគរបាលបានអោយដឹងថា បុរសដែលមានវ័យ ៤៥ឆ្នាំនេះ បានបាត់បង់លិង្គទាំងមូលរបស់
ខ្លួន ខណៈកំពុងធ្វើដំណើរមកផ្ទះ ក្នុងភាពស្រវឹង។ ក្រោយមក គេក៏បានឃើញបុរសម្នាក់កំពុង
ព្យាយាមលក់លិង្គមួយក្នុងតម្លៃ ៣៦០ដុល្លារ។ ភ្លាមនោះ ក្រុមនគរបាលក៏បានចាប់ឃាត់ខ្លួន
បុរសនោះ រួមជាមួយនឹងលិង្គមួយផងដែរ។

ការស៊ើបអង្កេត បានបង្ហាញថា បុរសដែលបានព្យាយាមលក់ប្រដាប់ភេទនេះ​ មានឈ្មោះថា
Samuel Banda ហើយក៏ជាជនដៃដល់ដែលបានលួចកាត់យកប្រដាប់ភេទរបស់បុរសស្រវឹង
ស្រាម្នាក់នោះ។ គេបានដឹងថា ជនល្មើសនេះក៏ធ្លាប់លក់អវយវៈមួយចំនួនទៅអោយក្រុមអ្នក
មានកាលពីមុនផងដែរ។

នៅក្នុងប្រទេស Mawali ប្រជាជនជឿថា ការដែលពួកគេកាន់កាប់ប្រដាប់ភេទ ឬអវយវៈរបស់
អ្នកផ្សេង គឺអាចជួយអោយពួកគេរកស៊ីមានបាន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ newzimbabwe

Tags: Malawi strange