ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅក្នុងវ័យ ២៩ ឆ្នាំ នាង Chen Juan និង នាង Tan Juan វ័យ ២៥ ឆ្នាំមកពី ក្រុង Congqing ប្រទេសចិន បានបោះបង់ការងារ ការិយាល័យរបស់ពួកគេចោល កាលពីអំឡុងខែ មេសា កន្លងទៅនេះ រួចរត់មកបើក បារ មួយកន្លែង នេះបើយោងតាមសម្រង់អត្ថបទផ្សាយពីគេហទំ ព័រសារព័ត៌មានបរទេស ឆៃណាដេលី ។
ប្រភពបន្តអោយដឹងថា មិត្តនារី ពីរនាក់ ជាគូកនជិតស្និទ្ធ និងជា មិត្តភក្កិស្និទ្ធស្នាល នៅឯវិទ្យាល័យ នោះ ពួកគេទាំងពីរនាក់ ក៏ជាអ្នកគាំទ្រ វិស័យកីឡាបាល់ទាត់ ដូចគ្នាដែរ ។ ដោយចង់សម្រាកពីការ ងារនៅសម្ងំតែមួយកន្លែង រយៈពេលចន្លោះពី ៥ ទៅ ៩ ម៉ោងក្នុងការិយាល័យ ពួកគេក៏បានសម្រេច ចិត្តបើក បារមួយកន្លែងផ្ទាល់តែម្តង ពោល មានឱកាសបានទស្សនាខ្លួនឯងផង បានរកចំណូលផង ស្របពេលដែលម៉ោងប្រកួតបាល់ទាត់ ត្រូវនឹងម៉ោងបើកដំណើរការហាងរបស់នាង ។
គួរបញ្ជាក់ថា ក្រោយពីមានកិច្ចសហប្រតិបត្តិការល្អ ចុះសម្រុងគ្នា រវាងអ្នកទាំងពីរ ពូកគេក៏បានបែក គំនិតក្នុងការតុបតែង បារ របស់ខ្លួន អោយស៊ីគ្នាទៅនឹងរដូវកាល World Cup 2014 ដែលកំពុងតែប្រ ព្រឹត្តិឡើង និងប្រកួត នៅក្នុងប្រទេស ប្រេស៊ីល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី