ភ្នំពេញៈ តារាល្បីៗមានប្រជាប្រិយភាព និងមានភាពលេចធ្លោ នៅក្នុងវិថីសិល្បៈជាច្រើនដួង បានបង្ហាញពីភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៣ ឆ្លងចូល២០១៤ គេសង្កេតឃើញថា មានតារាស្រីជាច្រើនដួង បានបង្ហោះរូបថតជាច្រើនសន្លឹក និងសារជូនពរ ជាច្រើននៅពាសពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook បង្អួតគ្នាទៅវិញទៅមក នៅក្នុង ថ្ងៃឆ្លងឆ្នាំថ្មី ក៏ដូចជាចូលរួមក្នុងកម្មវិធីធំៗ អបអរសាទរចូលឆ្នាំសកលនេះផងដែរ ។
នៅក្នុងដំណាច់ឆ្នាំ ចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០១៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បាន នាំក្រុមគ្រួសារធ្វើដំណើរកម្សាន្ត ទៅតាមទីរមណីយដ្ឋាននានា ក្នុងប្រទេស និងប្រជាពលរដ្ឋខ្លះ ទៀត បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតស្រស់សង្ហា រង់ចាំអបអរសាទរថ្ងៃឆ្លងឆ្នាំ នៅក្នុងទីក្រុង ភ្នំពេញ យ៉ាងសប្បាយរីករាយក្រៃលែង ព្រោះតែគេមានជំនឿថា ការតុបតែងខ្លួន និងរៀបចំផ្ទះ សម្បែងឲ្យស្រស់ស្អាតបែបនេះ នាំឲ្យពួកគេមានយីអ៊ុនឡើងខ្ពស់មាន សិរីសួស្តីសម្រាប់ឆ្នាំថ្មី ។
ជាមួយគ្នានោះដែរ សូម្បីតារាៗមិនថា ប្រុសស្រីនោះទេ ពួកគេក៏ខំប្រជែងគ្នាតែងខ្លួនឲ្យ ស្រស់ ស្អាត រង់ចាំឆ្លងឆ្នាំថ្មីដូចគ្នា ដោយមានតារាខ្លះបញ្ចេញសាច់ខ្នង សាច់ដើមទ្រូងជាមួយឈុតរាត្រី សមោសរយ៉ាងស្រស់ប្រណិតរង់ចាំ ឆ្លងឆ្នាំ និងរំពឹងថាឆ្នាំនេះ និងធ្វើឲ្យពួកគេមានយីអ៊ុនកាន់ តែខ្ពស់ជាងឆ្នាំមុន ហើយអ្វីដែលអាក្រក់ត្រូវរសាត់ឆ្ងាយ ទៅតាមឆ្នាំចាស់ឲ្យអស់ ។
សូមប្រិយមិត្តទស្សនារូបភាពទាំងអស់នេះ ខាងក្រោមដូចតទៅ៖
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល