CamNews

កីឡាអន្តរជាតិ 

Barcelona មិនត្រូវការ Ramos ដែលជាមនុស្សរបស់ Real ខណះ Chelsea បានរកឃើញអ្នកចាំទីជំនួស Petr Cech

នៅព្រឹកនេះ យើងមានព័ត៌មានគួរឲ្យចាប់អារម្មណ៍ពីរ ដែលពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់នៅប៉ែក អឺរ៉ុប។ ក្នុងនោះរួមមាន ព័ត៌មាន ក្លឹបអ្នកមានបុណ្យ Barcelona ហាក់ដូចជាមើលស្រាលដល់កីឡាករ និងក្លឹប Real Madrid និង ព័ត៌មានមួយទៀតពាក់ព័ន្ធនឹង ក្លឹបតោខៀវ Chelsea បានរកឃើញអ្នកចាំទី ថ្មីហើយ។

អាន៖ វីដេអូ Neymar ទទួលកាតក្រហម បន្ទាប់ពីទាត់បាល់បំបុកកីឡាករ កូឡុំប៊ី ដោយសារខឹងចាញ់ កាលពីព្រឹកមិញ

Barcelona មិនត្រូវការ Ramos នោះទេ

នៅក្នុងការឆ្លើយតបនឹងកិច្ចសម្ភាសន៍មួយជាមួយនឹង Onda Cero បេក្ខជនដណ្តើមកៅអីប្រធានក្លឹប Barcelona គឺលោក Toni Freixa បានទាត់ចោលនូវព័ត៌មានដែលថា ក្លឹបចង់បានកីឡាករខ្សែការពារ Sergio Ramos របស់ Real Madrid។ ទន្ទឹមនឹងនោះ គាត់ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ក្លឹបអ្នកមាន បុណ្យរបស់លោក មិនដែលថាចង់បានកីឡាករ Ramos ឬក៏ កីឡាករណាផ្សេងទៀតទាំងអស់របស់ Real នោះឡើយ។

អាន៖ ដឹងទេ Messi អាចលេងបានល្អខ្លាំងវិញ ដោយសារតែញ៉ាំ...

 

Petr Cech អតីតអ្នកចាំទីឆ្នើមក្លឹប Chelsea​

បើក្រឡេកទៅតាមដានព័ត៌មានកីឡាមួយផ្សេងទៀត ស្ថិតក្នុងក្របខណ្ឌលីកអង់គ្លេសវិញ តាមសារ ព័ត៌មាន Dailymail បានឲ្យដឹងថា គ្រូបង្វឹកលោក Jose Mourinho កំពុងតែដាក់ចេញផែនការទិញ កីឡាករអ្នកចាំទី Asmir Begovic របស់ក្លឹប Stoke City ហើយ ដើម្បីជំនួសអ្នកចាំទីចាស់ គឺលោក Petr Cech ដែលបានប្តូរទៅលេងនៅក្លឹប Arsenal ។ ក្នុងនោះ “The Blues” នឹងចំណាយប្រាក់ ៧លានផោន បូករួមនឹងខ្សែបម្រើស្លាបកីឡាករ Victor Moses ដើម្បីឲ្យក្លឹប Stoke City យល់ព្រមលក់កីឡាករ របស់ខ្លួន៕

 

អាន៖ Samsung ថា Galaxy S6 គឺជាស្មាតហ្វូនជំនាញ Selfie (Video inside)
អាន៖ Samsung និង IBM មានចំនួនប៉ាតង់ ច្រើនជាងគេបំផុត នៅពាក់កណ្តាលដើមឆ្នាំ ២០១៥
អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦


ប្រែសម្រួល៖ ករុណា
ប្រភព៖ Dailymail, 24h


Tags: Barcelona Ramos Real Madrid Petr Cech Football Sport