CamNews

តារា 

Chris Brown កំពុងព្យាយាមញ៉ែ Rihanna សាជាថ្មី

តារាចម្រៀងវ័យ ២៤ ឆ្នាំ Rihanna បានចំណាយពេលមួយល្ងាចជាមួយ Chris Brown នៅលើនាវា
យក្យមួយនៅដែនសមុទ្ទភាគខាងត្បូងប្រទេសបារាំង។

Chris បានជួលនាវានេះដោយគិតប្រាក់ជានាទីហើយបានអញ្ជើញសង្សារចាស់របស់ខ្លួនមកចូល
រួមពិធីជប់លៀងតូចមួយនៅលើនាវានេះ ហេតុការណ៍ទាំងនេះកើតក្រោយពេលដែល Chris ឮគេ
គ្រប់គ្នានិយាយថា Rihanna និង Drake កំពុងតែស្និទ្ធជាមួយនឹងគ្នា។ វាប្រៀបបានដូចជាការរៀបចំ
ទុកមួយដូច្នោះដែរព្រោះ Chris បានជួលនាវានេះដើម្បីថតវីដេអូចម្រៀងជាមួយ Ludacris និងតារា
ចម្រៀង Rap Swizz Beatz ហើយនាវានោះចតនៅក្បែកន្លែងដែល Rihanna ទៅសម្រាកលំហែរ
ជាមួយ Drake នៅប្រទេសបារាំង។

នាវាដែល Chris Brown ជួលយកមកបង្អួត Rihanna

នាវាកំសាន្តដែល Chris ជួលមកនេះគឺជានាវាដែលធំជាងគេលំដាប់ទី ៩ ហើយកាលពីថ្មីៗនេះតារា
ចម្រៀងរូបនេះក៏ទើបនឹងបានបែកផ្លូវគ្នាពីមិត្តស្រីសញ្ជាតិដើមវៀតណាម របស់ខ្លួនផងដែរដោយ
យកហេតុផលថាគេលួចមានទំនាក់ទំនងស្នេហាជាមួយនឹង Drake ហើយពេលនេះមើលទៅដូចជា
គិតថាឆ្នាំងចាស់បាយឆ្ងាញ់ហើយមើលទៅបានជាត្រលប់មកចែចង់ Rihanna វិញ។ យើងចាំមើល
ទាំងអស់គ្នាទៅមើលថាតើពួកគេទាំង ២ នាក់នឹងទៅជាយ៉ាងណា ឬក៏ហេតុការណ៍អាក្រក់កាលពី
ឆ្នាំ ២០០៩ អាចនឹងកើតឡើងសារជាថ្មី?

Rihanna ត្រូវបាន Chris វាយយ៉ាងចាស់ដៃ ក្នុងយប់ថ្ងៃ Grammy កាលពីឆ្នាំ ២០០៩

ដោយ៖ ម៉ូកា
ប្រភពពី៖ TheSun 

 


Tags: Rihanna chris brown