រូបភាពរបស់បណ្ដាតារាម៉ូដែលព្រលែងសុដន់ ឬអាក្រាកាយនៅលើឆាកសម្ដែង មិនមែនជារឿងចម្លែក ឬកម្រទៀតនោះទេ នៅពេលដែលក្រុមអ្នកបង្កើតម៉ូដ បានរត់ប្រណាំងគ្នាដើម្បីបង្កចំណាប់អារម្មណ៍ដល់សាធារណជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
ដើម្បីទទួលបានការយកចិត្តទុកដាក់ពីមនុស្សទូទៅ ក្រុមហ៊ុនសម្លៀកបំពាក់ធំៗ មិនតិចនោះទេ ដែលបានចំណាយប្រាក់រាប់លានដុល្លារអាមេរិក សម្រាប់សកម្មភាពមុនពេលឡើងឆាក ចាប់ពីការអញ្ជើញតារាលំដាប់លេខមួយ រហូតដល់ការតុបតែងឆាកប្រកបដោយភាពប្លែកភ្នែក។ ក្រៅពីវិធីទាក់ទាញដែលត្រូវចំណាយច្រើននេះ ក្រុមអ្នកបង្កើតម៉ូដសម្លៀកបំពាក់ ក៏បានបង្កចំណាប់អារម្មណ៍ ដោយការឱ្យតារាម៉ូដែល អាក្រាតកាយបង្ហាញម៉ូដនៅលើឆាក។
ខាងក្រោមនេះគឺជាឆាកបង្ហាញម៉ូដែលមួយចំនួន ដែលបានប្រើប្រាស់វិធីអាក្រាត ដើម្បីទាក់ទាញសាធារណជន ៖
ឆាក Ria Keburia ៖ រដូវផ្ការីក និងរដូវក្ដៅ ២០១៣
តារាម៉ូដែលយកដៃបិទសុដន់ ក្នុងពេលបង្ហាញម៉ូដនៅលើឆាក Ria Keburia ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ Moscow រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ ២០១៣
ទស្សនិកជនទាំងឡាយ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូដ Moscow រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ ២០១៣ ដោយសារតែតារាបង្ហាញម៉ូដជាច្រើន បានអាក្រាតល្វែងលើ ចេញមកបង្ហាញខ្លួន ម្ដងម្នាក់ៗ នៅលើឆាក Ria Keburia ។ គោលបំណងរបស់អ្នករចនាម៉ូដ គឺដើម្បីឧទ្ទេសនាមនូវសំពត់ដែលមានរចនារូបរាងយ៉ាងចម្លែក ប្រកបដោយភាពច្នៃប្រឌិត។ ប៉ុន្ដែ ការយកដៃបាំងសុដន់ គឺជាប្រការទាក់ទាញក្រសែភ្នែក ជាងការអាក្រាតទាំងស្រុង។
ឆាក Marc Jacobs ៖ រដូវរំហើយ និងរដូវរងា ឆ្នាំ ២០១៣
Lily McMenamy នៅលើឆាកបង្ហាញម៉ូដ Marc Jacobs
កម្រងម៉ូដែលសម្លៀកបំពាក់រដូវរំហើយ និងរដូវរងា ឆ្នាំ ២០១៣ របស់ Marc Jacobs ក៏បានបង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅពេលមានវត្តមានរបស់កំពូលតារាបង្ហាញម៉ូដ កើតឆ្នាំ ១៩៩៤ នាង Lily McMenamy ។ នៅលើរាងកាយរបស់នាង មានតែខោរឹបគូទវែង ស្រោមដៃ និងស្បែកតែប៉ុណ្ណោះ។ បើទោះជាត្រូវព្រលែងខ្លួន ប៉ុន្ដែកូនស្រីរបស់កំពូលតារាបង្ហាញម៉ូដ Kristen McMenamy នៅតែបង្ហាញភាពជឿជាក់ នៅលើឆាកសម្ដែង។
ឆាកបង្ហាញម៉ូដ Pam Hogg ៖ រដូវរំហើយ និងរដូវរងា ឆ្នាំ ២០១៣
ការសម្ដែងរបស់ក្រុម Pam Hogg ក្នុងព្រឹត្តិការណ៍បង្ហាញក្រុង London រដូវរំហើយ និងរដូវរងា ឆ្នាំ គេឃើញបណ្ដាតារាបង្ហាញម៉ូដ បានសម្ដែងបង្ហាញនូវសម្លៀកបំពាក់យ៉ាងច្នៃប្រឌិត។ Pam Hogg បានយកចិត្តទុកដាក់ទៅលើក្រណាត់ស្ដើងៗ ដើម្បីបង្ហាញសម្រស់របស់អ្នកប្រើប្រាស់។ ក្រៅពីឈុតសម្លៀកបំពាក់ព្រលែងសុដន់ ក៏មានម៉ូដែលសម្លៀកបំពាក់មួយចំនួន តម្រូវឱ្យអ្នកបង្ហាញម៉ូដ ត្រូវអាក្រាតកាយផងដែរ។
House Blue Eyes រដូវផ្ការីក និងរដូវក្ដៅ ២០០៩
តារាម៉ូដែល Alice Dellal លើឆាកបង្ហាញម៉ូដ House Blue Eyes ឆ្នាំ ២០០៩
មុនពេលបង្ហាញខ្លួននៅឆាកបង្ហាញម៉ូដ Pam Hogg តារាម៉ូដែល Alice Dellal ក៏ធ្លាប់បានដើរម៉ូដសិចស៊ី នៅលើឆាករបស់ House Blue Eyes ក្នុងព្រឹត្ដិការណ៍បង្ហាញម៉ូដ ក្រុង London ឆ្នាំ ២០០៩ ។ Alice Dellal បានបង្កការភ្ញាក់ផ្អើលពេញឆាកសម្ដែង ដោយបានដោះអាវធំក្រៅ ចេញ នៅសល់តែខោទ្រនាប់ និងសុដន់នៅកណ្ដាលវាល ចំពោះមុខទស្សនិកជន។
Robyn Cole ២០១២
បវរកញ្ញា Sophia Cahill អាក្រាតកាយទាំងស្រុង និងបង្អួតផ្ទៃពោះ ៨ខែ នៅលើឆាក
ដោយមានគោលបំណង ឧទ្ទេសនាមកម្រងម៉ូដែលមួកថ្មីរបស់ខ្លួន នៅព្រឹត្តិការណ៍បង្ហាញម៉ូដ ក្រុង London ឆ្នាំ ២០១២ អ្នករចនាម៉ូដ បានតម្រូវឱ្យតារាបង្ហាញម៉ូដអាក្រាតកាយ និងពាក់តែមួកនៅលើក្បាល។ ថ្វីបើមានរយៈពេលខ្លី ប៉ុន្ដែ វាបានបង្កការចាប់អារម្មណ៍ជាខ្លាំង ដល់ទស្សនិកជន ពិសេសគឺមានវត្តមានរបស់បវរកញ្ញាអង់គ្លេស Sophia Cahill ។
Charlie Le Mindu រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ ២០១១ - ២០១២
មិនត្រឹមតែល្បីឈ្មោះដោយតាមរយៈផលិតផលចម្លែករបស់ខ្លួននោះទេ Charlie Le Mindu ក៏មានការច្នៃប្រឌិតខ្ពស់ ក្នុងការធ្វើឱ្យមានការភ្ញាក់ផ្អើលនៅលើឆាកបង្ហាញម៉ូដផងដែរ។ ការតម្រូវឱ្យតារាម៉ូដែលអាក្រាតកាយ ក៏ត្រូវបាន Charlie Le Mindu យកមកប្រើប្រាស់។ នៅព្រឹត្តិការណ៍បង្ហាញម៉ូដក្រុង London រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ ២០១១ Charlie Le Mindu បាននាំមកនូវកម្រងម៉ូដែលមួកយ៉ាងស្រស់ស្អាត ដោយមានការឧទ្ទេសនាមពីសំណាក់តារាម៉ូដែលអាក្រាតកាយ ធ្វើឱ្យទស្សនិកជន ស្ទើរតែបែកភ្នែក។
Frankie Morello រដូវរំហើយ និងរដូវរងា ឆ្នាំ ២០១២
ឆាកសម្ដែងរបស់យីហោ Frankie Morello ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដសម្រាប់បុរស Milan រដូវរំហើយ និងរដូវរងា ឆ្នាំ ២០១២ បានធ្វើឱ្យទស្សនិកជនជានារី ត្រូវក្រហមមុខ នៅពេលតារាម៉ូដែលប្រុស ស្រាតសំពត់ដើម្បីអាក្រាតកាយ និងយកដៃបិទកេរខ្មាស នៅចំពោះមុខទស្សនិក។
ដោយ ៖ តារា
ប្រភព ៖ ve