ខ្ញុំមិនដឹងថាការតស៊ូរបស់ខ្ញុំក្នុងរយៈកាលកន្លងមកវាគ្រប់គ្រាន់ហើយរឺនៅ?សំរាប់ធ្វើការឆ្លុះ
បង្ហាញអោយឃើញពីក្តីស្រលាញ់ដ៏ស្មោះរបស់ខ្ញុំចំពោះនារីម្នាក់នោះ? រឺមួយក៏នៅមិនទាន់
គ្រប់គ្រាន់ទៀត? ស្របពេលដែលអ្វីៗគ្រប់យ៉ាងហាក់ដូចជាមិនបានលេចចេញជារូបរាង
នៅឡើយ សូម្បីតែស្រមោលក៏ខ្ញុំមិនដឹងថាមានរូបរាងយ៉ាងណាដែរនោះ។ រឺមួយក៏អ្វីដែល
នាងបាននិយាយប្រាប់ខ្ញុំគ្រាន់តែជាពាក្យលេងសើចរបស់នាងរឺមួយយ៉ាងណា?ខណៈពេល
ដែលខ្ញុំគិតថារាល់ពាក្យសំដីគ្រប់ម៉ាត់របស់នាងគឺមានន័យសំខាន់បំផុតសំរាប់ខ្ញុំនោះ។
ពេលនេះខ្ញុំមានតែក្តីឈឺចាប់និងអស់សង្ឃឹមប៉ុណ្ណោះមិនដឹងថាត្រូវធ្វើយ៉ាងណាទៀតនោះ
ទេពីព្រោះខ្ញុំហាក់ដូចជាកំពុងតែធ្លាក់ទៅក្នុងទីងងឹតមួយសូម្បីតែកូនពន្លឺដ៏តូចមួយសំរាប់
ចង្អុលបង្ហាញទិសអោយខ្ញុំដើររកផ្លូវចេញក៏គ្មានដែរ។ ដូច្នេះមានតែប្រិយមិត្តអ្នកអានទេ
ដែលខ្ញុំជឿជាក់ថាអាចនឹងផ្តល់ជាពន្លឺបានខ្លះសំរាប់ជាប្រទីបជួយបំភ្លឺផ្លូវអោយរូបខ្ញុំអាច
ចេញផុតពីភពដ៏ងងឹតមួយនេះ។
ដំណើររឿងស្នេហារបស់ខ្ញុំមានដូចតទៅនេះ៖
ថ្ងៃទី ១៤ កុម្ភៈ ២០១១ គឺជាថ្ងៃដែលខ្ញុំបានចូលបំរើការងារដំបូងនៅ ក្នុងក្រុមហ៊ុនមួយក្នុងទី
ក្រុងភ្នំពេញ ហើយវាក៏ជាថ្ងៃដំបូងដែលខ្ញុំបានលួចចាប់ចិត្តលើនារី ម្នាក់ដែលធ្វើការជាមួយ
គ្នាក្នុងក្រុមហ៊ុននោះដែរ។ ខ្ញុំក៏បានព្យាយាមសុំស្គាល់គេដោយចាប់ផ្តើមដំបូងពីចំណងមិត្ត
ភាពក្នុងនាមជាមិត្តភក្តិ ដោយចាប់ផ្តើមសុំស្គាល់ nick chat របស់នារីនោះនិងសុំ Add គេនៅ
លើ Facebook ទៀតផង..នាងក៏ព្រមអោយ។ ធម្មតាចំពោះមនុស្សដែលយើងស្រលាញ់
ហើយពេលដែលគេមិនបដិសេធ នឹងការស្នើសុំរបស់យើង វាគឺជាពន្លឺនៃក្តីសង្ឃឹមថ្មីមួយ
ទៀតហើយតើត្រូវទេ? គឺខ្ញុំគិតយ៉ាងដូច្នេះឯង ចំណងការរាប់អានរបស់ខ្ញុំនឹងនារីនោះមិន
សូវជាស្និទ្ធស្នាលប៉ុន្មានទេពីព្រោះ យើងសុទ្ធតែរវល់នឹងការងារដូចគ្នា គឺមានតែឆ្លៀតពេល
ទំនេរ Chat ជជែកលេងបន្តិចបន្តួច ជាមួយគ្នាប៉ុណ្ណោះ ...ពេលជជែកគ្នានៅតាម Network នោះមានពេលខ្លះនារីនោះក៏មិនបានឆ្លើយ តបនឹងខ្ញុំវិញដែរ តែមិនថ្មីទេព្រោះខ្ញុំគិតថាដំបូង
គឺចឹងហើយ ហើយខ្ញុំគិតថាក្នុងនាមខ្ញុំជាបុរសម្នាក់ដែលលួចប្រតិព័ន្ធលើគេគឺត្រូវតែមានការ
ព្យាយាម។ ទង្វើដដែលនេះតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ ចំណែកឯចិត្តរបស់ នារី
នោះក៏ហាក់ដូចជាប្រែប្រួលខ្លះៗដែរគឺឆ្លើយតបនឹងខ្ញុំវិញបានច្រើនជាងពេលកន្លងមក...
អស់រយៈពេលមួយរយៈក្រោយមក ខ្ញុំក៏ដាច់ចិត្តសាកសួរចិត្តរបស់នាងទៅ តាម Chat តើដឹង
ថាខ្ញុំសួរពីអ្វីដែរទេ ? ...ធម្មតាប្រសិនបើជាបុគ្គលដែល យើងមិនមានចិត្តអ្វីក្រៅពិមិត្តភក្តិ
ធម្មតានោះក៏ប្រហែលជាមិនធ្វើអញ្ចឹងដែរ តែនេះគឺជាមនុស្សដែលបេះដូងរបស់ខ្ញុំបានរក
ឃើញដំបូងគេចង់បានរូបគេ ចឹងហើយសំនួររបស់ខ្ញុំពេលនោះគឺ " អ្នកមានសង្សារហើយរឺ
នៅ? "...ខ្ញុំធ្លាប់បានអាននូវអត្ថបទខ្លះៗដែលទាក់ទងនឹងចំណងមិត្តភាពរវាងមិត្តភក្តិ និង
ស្នេហា ក៏ដូចជាធ្លាប់លឺមនុស្សជាច្រើនបាននិយាយបញ្ហាមួយចំនួនដែល ទាក់ទងនឹង
មនុស្សស្រី គឺមានច្រើនចំណុច តែខ្ញុំសុំលើកយកតែមួយចំនុច មកនិយាយពេលនេះចុះ
ពីព្រោះវាត្រូវនឹងប្រធានបទរបស់ខ្ញុំខាងលើ គេនិយាយថា " មនុស្សស្រីមិនចូលចិត្តសំនួរ
ដែលសួរថា អ្នកមានសង្សារហើយ រឺនៅនោះទេ "...ខ្ញុំដឹងថាសំនួរដែលខ្ញុំសួរនេះអាចប៉ះ
ពាល់ដល់អារម្មណ៍ របស់នារីដែលខ្ញុំលួចស្រលាញ់នោះ ប៉ុន្តែប្រសិនបើខ្ញុំមិនសួរ ខ្ញុំដូចជា
នៅមិនសុខសោះ...ជាការឆ្លើយតប នារីនោះក៏មិនប្រកាន់អ្វីនោះឡើយ ប៉ុន្តែអ្វីដែលខ្ញុំធ្លាប់
សង្ឃឹមស្រាប់តែត្រូវរលាយបាត់ទៅវិញ នៅពេលដែលខ្ញុំទទួលបានចំលើយពីនាង នាង
បានឆ្លើយថា " នាងមានហើយ" គ្រាន់តែបានលឺពាក្យថាមានភ្លាម ពេលនោះក្តីសង្ឃឹមរបស់
ខ្ញុំហាក់ដូចជារលាយបាត់មួយរំពេច...ប៉ុន្តែខ្ញុំនៅតែខំព្យាយាមធ្វើអោយក្តីសង្ឃឹមរបស់ខ្ញុំរស់
ឡើងវិញ ខ្ញុំមិនត្រូវអស់សង្ឃឹមនោះឡើយគឺខ្ញុំតែងតែប្រាប់ខ្លួនឯងដូច្នេះ។ នៅថ្ងៃមួយពួកខ្ញុំ
ក៏បាន Chat ជជែកលេងធម្មតា ប៉ុន្តែមិនសូវជាច្រើនដូចមុននោះទេ ខ្ញុំគ្រាន់តែសារភាព
ប្រាប់នារីនោះថា ខ្ញុំស្រលាញ់នាង ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំស្រលាញ់នាងនោះឡើយ គ្រាន់តែដឹងថាបេះដូងរបស់ខ្ញុំគឺមានតែរូបនាង ត្រូវការនាងតែម្នាក់គត់ ខ្ញុំសុំធ្វើជាមនុស្ស
ម្នាក់ដែលស្រលាញ់នាងបើទោះបីជានាងមិនស្រលាញ់ខ្ញុំវិញក៏ដោយចុះ ខ្ញុំបាននិយាយជា
មួយនាងថា "ប្រសិនបើមានថ្ងៃណាមួយនោះសង្សាររបស់អ្នកបោះបង់អ្នកចោល ខ្ញុំសុំចូល
ខ្លួនធ្វើជាអ្នកជូតទឹកភ្នែកអោយអ្នកតើបានទេ?"ពេលនោះនាងក៏ឆ្លើយមកវិញថា "កុំស្រ
លាញ់ខ្ញុំអីខ្ញុំមិនមែនជាមនុស្សល្អទេ"..ប៉ុន្តែពេលនោះខ្ញុំកត់សំគាត់ឃើញថាទឹកមុខរបស់
នាងហាក់ដូចជាស្រពាប់ស្រពោនខុសពីធម្មតា ខ្ញុំតែងតែនិយាយពាក្យដដែលខាងលើទៅ
កាន់នាងស្ទើរតែរាល់ថ្ងៃស្រាប់តែពេលនោះនាងក៏បានប្រាប់មកខ្ញុំវិញថា "ពួកខ្ញុំជិតចែកផ្លូវ
គ្នាហើយ " ខ្ញុំភ្ញាក់ខ្លួនព្រើត បេះដូងរបស់ខ្ញុំហាក់ផ្ទុះកញ្ជ្រោលឡើងត្រេកអរ ឥតឧបមារ
ដោយសារតែដំណឹងមួយនេះ(តែខ្ញុំមិនមែនមានបំណងអោយនាងបែក បាក់គ្នានោះទេ) ..ពេលនោះខ្ញុំហាក់ដូចជាកើតមានក្តីអាណិតចំពោះនាងទៅវិញនៅពេលដែលបានលឺ
ដំណឹងដែលនាងនិងសង្សាររបស់នាងជិតបែក គ្នា ខ្ញុំក៏បានសួរពីមូលហេតុដែលឈានដល់
ត្រូវបែកគ្នានេះ។ ខ្ញុំបានសួរនាងថាហេតុអ្វីបានជាត្រូវបែកគ្នាចឹង? នាងក៏ឆ្លើយវិញថា "ពួកខ្ញុំមិនចុះសម្រុងនឹងគ្នា" ខ្ញុំសួរទៀតថាគិតច្បាស់ហើយតើមែនទេ ? នាងឆ្លើយថា
" ច្បាស់ហើយ" ខ្ញុំក៏បន្តសួរទៅទៀត " សំរេចចិត្តបែកគ្នាតើមានគិតថាចង់សំរបសំរួលគ្នា
វិញដែរទេ? " នាងនិយាយថា "ដាច់ខាតគឺមិនអាចទេ "។ពេលដែលបានលឺចំលើយរបស់
នាងចុងក្រោយនេះហើយ ក្តីសង្ឃឹមរបស់ខ្ញុំពីមុនហាក់ដូចជាផុសឡើងវិញទាំងមិនដឹងខ្លួន ហើយចាប់តាំងពីពេលនោះមក ខ្ញុំតែងតែនិយាយពីអារម្មណ៍របស់ខ្ញុំ ចំពោះនាងក្នុងន័យ
ចង់បញ្ជាក់ប្រាប់ថាខ្ញុំពិតជាស្រលាញ់់នាងខ្លាំងណាស់ ពេលនោះនាងក៏មិនបានប្រកែកអ្វី
ដែរ តែនាងបាននិយាយជាមួយខ្ញុំថា" មិនត្រូវស្រលាញ់ ដោយមិនបានស្វែងយល់ចិត្តគ្នា
អោយបានច្បាស់សិននោះទេ" ពេលនោះក្នុងចិត្តខ្ញុំគិតថានាងបានផ្តល់ឱកាសអោយខ្ញុំ
ហើយ ...ខ្ញុំក៏បាន ឆ្លើយទៅនាងវិញថា " អោយតែមិនប្រកាន់ចឹងខ្ញុំសុំស្វែងយល់ចិត្តរបស់
អ្នក ហើយអ្នកក៏ត្រូវស្វែងយល់ពីចិត្តរបស់ខ្ញុំវិញដូចគ្នា មុនពេលឈានដល់ដំណាក់កាល
ដាក់ចិត្តស្រលាញ់នោះ "...ដោយឡែកខ្ញុំដឹងច្បាស់ថាចិត្តរបស់ខ្ញុំគឺបានស្រលាញ់នាងបាត់
ទៅហើយ ! បើទោះជាមិនស្វែងយល់ក៏មិនជាថ្វីដែរតែដើម្បីតំរូវចិត្តរបស់នាង ខ្ញុំសំរេចធ្វើ
តាមនូវអ្វីដែលនាងបាននិយាយខាងដើមនោះ...ចាប់តាំងពីពេលនោះមកខ្ញុំក៏បានចាប់ផ្តើម
ប្តូរការជជែកតាម Chat មកជានិយាយដោយផ្ទាល់វិញ ។ ប៉ុន្តែការជជែកនោះខ្ញុំមិននិយាយ ច្រើនដូចនៅលើ Chat នោះទេ គឺគ្រាន់តែនិយាយពីរ បីម៉ាត់ និងញញឹមដាក់គ្នាបន្តិចក៏បន្ត
ធ្វើការងាររៀងៗខ្លួន។ ទង្វើបែបនេះតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ ស្រាប់តែ មានថ្ងៃ
មួយនោះ ខ្ញុំគិតថាប្រសិនបើនៅធ្វើទង្វើបែបដដែលប្រហែល ជាមិនមានការរីកចំរើនទេ ដូច្នេះដើម្បីបញ្ជាក់ពីចិត្តរបស់ ខ្ញុំចំពោះនាង និងចង់ដឹង ចង់ស្តាប់សំដីដ៏ស្រទន់របស់នាង ខ្ញុំក៏បានដើរទៅកន្លែងនាងធ្វើការ រួចក៏បានពោលពាក្យមួយទៅកាន់នាងថា" អ្នកស្អាត
ណាស់" !! ក្តីសង្ឃឹមរបស់ខ្ញុំក៏បានរលាយបាត់សារជាថ្មីនៅពេល ដែលនាងឆ្លើយតបនឹង
សំដីរបស់ខ្ញុំវិញថា" អ្នកស្រលាញ់ខ្ញុំត្រង់ខ្ញុំស្អាតហ្អ៎? ចុះបើខ្ញុំមិនស្អាតតើស្រលាញ់ខ្ញុំអត់?" ខ្ញុំមិនទាន់បានឆ្លើយតបផង នាងក៏បាននិយាយទៀតថា " ប្រុសៗគឺបែបហ្នឹងឯងស្រលាញ់
ពេលដែលឃើញខ្ញុំស្អាត ប្រសិនជាខ្ញុំមិនស្អាតខ្ញុំដឹងថាគ្មានអ្នកណាស្រលាញ់ទេ "នាងបាន
និយាយជាមួយខ្ញុំទៀតថា "ដឹងអត់សង្សាររបស់ខ្ញុំដែលខ្ញុំស្គាល់គ្នារាល់ថ្ងៃនោះគេមិនទាន់
បានឃើញមុខខ្ញុំទេ , ប៉ុន្តែគេស្រលាញ់ខ្ញុំត្រង់ចរិតរបស់ខ្ញុំ ខ្ញុំនឹងគេមិនទាន់បានជួបមុខគ្នា
នោះទេ " (នាងនិងសង្សារនោះមិនទាន់បែកគ្នាទេ គឺគ្រាន់តែជិតបែកគ្នាប៉ុណ្ណោះដូចអ្វី
ដែលបានរៀបរាប់ខាងលើ )....ខ្ញុំក៏សួរបន្តទៀតថា " ចុះអ្នកទាំងពីរស្គាល់គ្នាតាមវិធីណា?" នាងក៏ឆ្លើយថា "ស្គាល់គ្នាតាមការលេង Game " ពេលនោះនាងហាក់ដូចជាចង់បញ្ឈឺខ្ញុំរឺមួយ
យ៉ាងណានោះទេ ខ្ញុំមិនច្បាស់ដែរដោយ នាងចាប់ផ្តើមនិយាយពាក្យដ៏ផ្អែមគឺ នាងបានប្តូរពី
ការហៅ "សង្សារ" ទៅជា " Honey " នៅចំពោះមុខខ្ញុំ ដោយបញ្ជាក់ថា "ខ្ញុំនឹង Honey របស់
ខ្ញុំស្រលាញ់គ្នាណាស់" នាងញញឹមដាក់ខ្ញុំ រួចក៏ពោលពាក្យមកកាន់ខ្ញុំថា " ខ្ញុំគិតថាអ្នកគួរ
តែឈប់ព្យាយាមទៀតទៅ ព្រោះខ្ញុំគិតថាវាគ្មានប្រយោជន៍ទេ កុំចំណាយពេលអី គ្មានលទ្ធ
ផលទេ ខ្ញុំក៏អត់មានគិតអ្វីក្រៅពីត្រឹមជាមិត្តភក្តិជាមួយអ្នកដែរ " ។
បេះដូងរបស់ខ្ញុំពោរពេញដោយក្តីឈឺចាប់បំផុតពេលដែលលឺពាក្យបែបបញ្ឈឺខាងលើរបស់
នាង ប៉ុន្តែខ្ញុំក៏មិនបាននិយាយអ្វីទៅកាន់នាងទៀតដែរ គឺដើរត្រលប់មកកន្លែងធ្វើការវិញទាំង
ក្តីអាម៉ាស់។ បើទោះបីជាបានស្តាប់លឺនូវសំដីទាំងនោះក៏ដោយ និងដឹងច្បាស់ថានាងមិន
ស្រលាញ់ខ្ញុំវិញក៏ដោយ ប៉ុន្តែបំណាច់ចិត្តដែលខ្ញុំបានលួចស្រលាញ់ចំពោះគេតាំងពីដើម
រៀងមកនោះ បានធ្វើអោយខ្ញុំមិនអាចស្ងប់អារម្មណ៍ភ្លាមៗបានទេ គឺវាបានកប់ជ្រៅទៅក្នុង
ជំរៅចិត្តរបស់ខ្ញុំបាត់ទៅហើយ។ ពេលខ្លះខ្ញុំតែងតែសួរខ្លួនឯងថា ហេតុអ្វីក៏ខ្ញុំហ៊ានស្រលាញ់
គេ ? តើខ្ញុំស្រលាញ់គេត្រង់រូបសម្បត្តិរបស់គេដូចពាក្យគេថាមែនទេ? ហេតុអ្វីគ្រាន់តែពាក្យ
ពិរោះៗរបស់គេក្នុងការបដិសេធមិនទទួលក្តីស្រលាញ់ពីខ្ញុំគេមិនអាចធ្វើបាន? ដោយជំនួស
មកវិញតាមរបៀបបែបបញ្ឈឺយ៉ាងដូច្នេះ? ពេលនោះខ្ញុំមានអារម្មណ៍ថាខា្មស់នាងខ្លាំងណាស់
( ខ្ញុំសូមបញ្ជាក់បន្តិចថា នៅក្នុងក្រសែភ្នែករបស់ខ្ញុំគឺនាងពិតជាស្អាតណាស់ ការស្លៀកពាក់
របស់នាងគឺស៊ីវីល័យនិងស្រស់ស្អាតបំផុត)។ នៅថ្ងៃបន្ទាប់ ពេលដែលឈានជើងមកដល់
កន្លែងធ្វើការ ខ្ញុំតែងតែទំលាក់មុខចុះនៅពេលដែលដើរឆ្លងកាត់ពីមុខនារីនោះ លុះផុតពី
កន្លែងនោះទើបខ្ញុំធ្វើដូចធម្មតាវិញ ប៉ុន្តែចិត្តរបស់ខ្ញុំលែងសប្បាយ លែងរីករាយដូចមុនទៀត
ហើយ ...ខ្ញុំចូលចិត្តស្តាប់បទមនោសញ្ចេតនាបែបកំសត់ៗ , នៅកន្លែងធ្វើការខ្ញុំមិនសូវ
និយាយច្រើនជាមួយមិត្តភក្តិដូចមុនទៀតហើយ អ្វីៗដែលខ្ញុំធា្លប់មានគឺប្រែប្រួលទាំងអស់។ ខ្ញុំមិនចង់ធ្វើបែបនេះទេតែមិនដឹងថាត្រូវធ្វើយ៉ាងម៉េច មានតែបណ្តោយតាមពេលវេលាចុះ។
ក្តីអាម៉ាស់ និងការឈឺចាប់នៅតែដក់ជាប់ក្នុងចិត្តខ្ញុំប្រៀបបាននឹងស្រមោល តាមប្រាណ វា
តែងតែធ្វើអោយខ្ញុំនឹកឃើញជានិច្ច។ ក្រោយមកខ្ញុំក៏បានសំរេចចិត្តថានឹងបំភ្លេចរូបនាង
អោយបាន ដោយស្វែងរកចំណុចគុណវិបត្តិរបស់នាងមកធ្វើជាខែល ខ្ញុំក៏បាន Download យករូបថតនាងចេញពី Facebook ទាំងអស់ ដើម្បីមកមើលនិងស្វែងរកចំណុចអាក្រក់របស់
នាង។
និយាយពីក្រុមហ៊ុនរបស់ខ្ញុំវិញ ក្រុមហ៊ុនរបស់ខ្ញុំជាធម្មតាតែងតែបង្កើតនូវកម្មវិធីសប្បាយ
ផ្សេងៗដើម្បីជាការលើកទឹកចិត្តចំពោះបុគ្គលិករបស់ខ្លួន ជាញញឹកញាប់។ ខ្ញុំនៅចាំបាន
ថានៅថ្ងៃមួយនោះគឺពេលដែលក្រុមហ៊ុនបានអញ្ជើញបុគ្គលិកទាំងអស់ចូលរួមសប្បាយក្នុង
កម្មវិធីមួយដែលបានធ្វើឡើងនៅក្នុងភោជនីយដ្ឋានមួយក្បែរនោះ។ កម្មវិធីបានប្រព្រឹត្តទៅ
យ៉ាងសប្បាយដោយមានទាំងការញ៉ាំអាហារ និងស្រាបៀរទៀតផង។ ពេលវេលាកាន់តែ
លឿន មានអ្នកខ្លះក៏ទៅផ្ទះមុន អ្នកខ្លះក៏នៅបន្ត ដោយឡែកខ្ញុំក៏នៅបន្តនឹងគេ ហើយក៏ចាប់
ផ្តើមស្រវ៉ឹងស្រឿងៗហើយដែរស្រាប់តែពេលនោះនារីដែលខ្ញុំលួចស្រលាញ់ក៏បានបង្ហាញវត្ត
មាននៅទីនោះ(នាងមកយឺតជាងគេ)។ ក្នុងអារម្មណ៍របស់ខ្ញុំហាក់ដូចជាសប្បាយបន្តិច ស្រ
ពោនបន្តិច រំភើបបន្តិចខ្មាសគេបន្តិច...ប៉ុន្តែខ្ញុំមិនហ៊ានមើលទៅគេនោះទេ។ ពេលវេលាកាន់
តែយប់ជ្រៅទៅហើយ មិត្តភក្តិជាច្រើនក៏បាន វិលត្រលប់ទៅគេហដ្ឋានរបស់គេអស់ដែរ គឺ
នៅសល់តែមួយចំនួចតូចបណ្ណោះបើនិយាយអោយចំគឺនៅតែមិត្តភក្តិដែលគេ ចេះញ៉ាំស្រា
បៀរដូចគ្នា។ ខ្ញុំក៏នៅបន្តទៀតពីព្រោះ នារីដែលខ្ញុំស្រលាញ់នោះក៏មិនទាន់ត្រលប់ទៅវិញ
ដែរ។ មែនគេថាមនុស្សស្រវ៉ឹងមិនអាចឃុំគ្រងអារម្មណ៍និងទង្វើខ្លួនឯងបានទេ ដោយឡែក
ចំពោះខ្ញុំបំណាច់ថាចិត្តស្រលាញ់គេម្លឹងហើយខ្ញុំស្រវ៉ឹងប៉ុណ្ណេះហើយខ្ញុំក៏កើតមានគំនិតថា
ដើម្បីអោយធូរស្បើយក្នុងចិត្តដែលស្មុគស្មាញកន្លងមក ខ្ញុំត្រូវតែធ្វើអ្វីមួយមុនសំរេចលុបគេ
ចេញពីបេះដូងរបស់ខ្ញុំ។ ពេលនោះ ខ្ញុំក៏បានទៅក្បែរនាងរួចលុតជង្គង់ចុះនិងបានសារភាព
ប្រាប់នាងថា "ខ្ញុំស្រលាញ់នាង ស្រលាញ់ខ្លាំងណាស់" នៅចំពោះមិត្តភក្តិ និងភ្ញៀវជាច្រើន
នៅទីនោះ ក្រោយពីនិយាយពាក្យទាំងនោះរួច ខ្ញុំក៏អោយមិត្តភក្តិរបស់ខ្ញុំជូនត្រលប់មកផ្ទះ
វិញតែម្តង។ ស្អែកឡើងមកធ្វើការជាធម្មតា ខ្ញុំក៏នៅតែទំលាក់មុខចុះនៅមុខរបស់នាងដដែល ពេលមកដល់កន្លែងខ្ញុំក៏បាន Online Facebook រួចសំរេចឈប់រាប់អាន(Unfriend) ជាមួយគេ
ទៀតហើយ លេខទូរស័ព្ទរបស់គេក៏ខ្ញុំលប់ចោលទាំងអស់ ប៉ុន្តែមានតែ nick Yahoo ទេដែល
ខ្ញុំមិនបានលប់ចេញ( ព្រោះខ្ញុំមិនសូវប្រើប្រាស់)។ ចាប់តាំងពីពេលនោះមកក្នុងចិត្តរបស់ខ្ញុំ
ហាក់ដូចជាបានធូរស្បើយយ៉ាងច្រើន។ ខ្ញុំអាចនិយាយលេងបានខ្លះជាមួយមិត្តភក្តិរបស់ខ្ញុំ តែក៏មិនជាហែរហូរដូចមុនដែរ គ្រាន់តែមានអារម្មណ៍ធូរស្រាលជាងមុន និងសប្បាយជាង
មុន។ ខ្ញុំគិតថាខ្ញុំអាចបំភ្លេចនាងបានហើយពេលនោះ !! ។ ប៉ុន្តែពេលខ្លះខ្ញុំនៅតែកើតមាន
ក្តីបារម្មណ៍ចំពោះនាងម្តងម្កាលដែរ ប៉ុន្តែមិនអាចសួរនាងដោយផ្ទាល់់ទេ គឺលួចសាកសួរ
តាមមិត្តភក្តិរួមការងារប៉ុណ្ណោះ។ អស់មួយរយៈកាលក្រោយមកស្រាប់តែខ្ញុំលឺមិត្តភក្តិរបស់
ខ្ញុំបា្រប់ថា "នារីដែលខ្ញុំធ្លាប់ស្រលាញ់នោះគេបានចែកផ្លូវគ្នាជាមួយសង្សារហើយ"។ ពេល
លឺដំណឹងនេះខ្ញុំក៏មិនគិតអ្វីច្រើននោះដែរពីព្រោះខ្ញុំបានសំរេចលប់គេចេញពីបេះដូងទៅ
ហើយ គ្រាន់តែនឹកក្នុងចិត្តថាហេតុអ្វីខ្ញុំត្រូវលឺពាក្យនោះចឹង?
មែនដូចពាក្យគេថាបើមិនបង្ហើប ប្រហែលជាមិនមានការចង់ដឹងចង់លឺអ្វីនោះទេ គឺវាមាន
លក្ខណៈដូចនឹងស្ថានភាពរបស់ខ្ញុំនៅពេលនេះមិនទាន់រងាប់បានទាំងស្រុងផងស្រាប់តែ
មានដំណឹងនេះកើតឡើងវិញ ខ្ញុំដឹងច្បាស់ថាចិត្តរបស់ខ្ញុំ បេះដូងរបស់ខ្ញុំបានចាប់ផ្តើមពុះ
កញ្ជ្រោលសារជាថ្មីបណ្តើរៗហើយប៉ុន្តែក្តីអាម៉ាសដែលខ្ញុំទទួលបានពីនាងកាលពីមុននោះ
វាក៏តែងតែមកពញ្ញាក់អារម្មណ៍របស់ខ្ញុំជារឿយៗផងដែរ ដូច្នេះហើយវាដូចជារនាំងមួយ
ដែលជួយឃាំងចិត្តរបស់ខ្ញុំមិនអោយពុះកញ្ជ្រោលដូចមុនទៀតនោះទេ។ ខ្ញុំតែងតែលួច
សង្កេតឃើញថានាងហាក់ដូចជាមានទឹកមុខស្រពាប់ស្រពោនជាងមុនច្រើនណាស់ ចំ
ណែកការងារក៏អវត្តមានញឹកញាប់ផងដែរ។ ពេលនោះខ្ញុំចង់ចូលខ្លួនធ្វើជាអ្នកលួងលោម
នាងណាស់ ចង់ធ្វើជាតូកំប្លែងដើម្បីអោយនាងសើច ចង់ឃើញស្នាមញញឹមដ៏ស្រស់ស្អាត
របស់នាង ចង់ស្តាប់សំដីដ៏ផ្អែមពីរោះរបស់់នាង តែខ្ញុំមិនអាចធ្វើបានឡើយ។ ក្រោយមក
ទៀតចំថ្ងៃខួបកំណើតនៃការបង្កើតក្រុមហ៊ុន,ក្រុមហ៊ុនក៏បានបង្កើតនូវកម្មវិធីដំណើរកំសាន្ត
ទៅកាន់ទីរមនីយដ្ឋាននៅក្នុងខេត្តមូយ។ ក្រុមហ៊ុនចង់អោយបុគ្គលិកទាំងអស់ចូលរួម
សប្បាយជាមួយគ្នាណាស់ និងចង់អោយទៅទាំងអស់គ្នា ប៉ុន្តែពេលនោះក្នុងចិត្តរបស់ខ្ញុំគិត
ថាខ្ញុំមិនទៅទេ ដោយខ្ញុំលើកមូលហេតុថារវល់នៅផ្ទះឯស្រុកកំណើត ។ តាមពិតនោះគ្រាន់
តែជាការយកលេសមួយល្អមើលប៉ុណ្ណោះ ខ្ញុំមិនចង់ទៅដោយសារខ្ញុំមិនចង់ឃើញភក្រ្តរបស់
នារីដែលខ្ញុំស្រលាញ់ប៉ុណ្ណោះ ខ្ញុំខ្លាចជំងឺចាស់របស់ខ្ញុំរើឡើងវិញ ខ្ញុំមិនចង់អោយខ្លួនឯង
ក្លាយជាជនខកស្នេហ៍ជាលើកទីពីរនោះទេ។ ថ្ងៃចេញដំនើរក៏បានមកដល់គ្រប់គ្នាគេឡើង
រថយន្ត ដោយមានអ្នកខ្លះបានត្រៀមនូវរបស់ប្រើប្រាស់ជាច្រើនក៏ដូចជារបស់ញ៉ាំទៅជា
មួយផង ដោយឡែកខ្ញុំក៏បានវិលត្រលប់ទៅស្រុកកំណើតរបស់ខ្លួនផងដែរ។
សប្តាហ៍ថ្មីក៏បានមកដល់ គ្រប់គ្នាមកធ្វើការដូចសព្វដងម្នាក់ៗហាក់ដូចជាមានទឹកមុខរីករាយ
ណាស់ ដោយឡែកតែក្នុងចិត្តរបស់ខ្ញុំដូចជាមិនស្ងប់សោះ !!!ខ្ញុំតែងតែគិតមមៃដល់នារីម្នាក់
នោះ ហើយពេលដែលខ្ញុំព្យាយាមបំភ្លេចគេ ខ្ញុំកាន់តែនឹកគេទ្វេរឡើង ពេលនោះវាគឺជាពេល
ដែលខ្ញុំមិនអាចឃុំចិត្តខ្លួនឯងបានទៀតហើយ។ ខ្ញុំបានស៊ើបសួរពីស្ថានភាពគ្រូសាររបស់
នាង ខ្ញុំដឹងថានាងគឺជាកូនស្រីស្ថិតក្នុងគ្រួសារអ្នកមានជីវភាពគ្រាន់បើម្នាក់នៅទីរួមខេត្តមួយ ហើយខ្ញុំក៏ដឹងដែរថាទាំងខ្លួនខ្ញុំ និងជីវភាពគ្រួសារគឺមិនសាកសមនឹងគ្រួសារនាងនោះទេ តែ
បំណាច់តែស្រលាញ់ខ្ញុំមិនអាចបំភ្លេចនាងបានសោះ! ព្រោះវាជាតំរូវការរបស់បេះដូងខ្ញុំដូច្នេះ
ខ្ញុំមានតែលាក់ទុកក្នុងចិត្ត និងព្យាយាមធ្វើជាមនុស្សម្នាក់ដែលស្រលាញ់គេក៏អស់ចិត្តដែរ។
ថ្ងៃខួបកំណើតរបស់ខ្ញុំក៏បានមកដល់ ថ្ងៃនោះខ្ញុំគ្មានបំណងនឹងធ្វើទេ តែមានមិត្តភក្តិដែល
ធ្លាប់រៀនជាមួយគ្នាគេជំរុញ ដូច្នេះក៏យល់ព្រម ស្របពេលជាមួយគ្នានោះខ្ញុំក៏នឹកឃើញចង់
អញ្ជើញនារីដែលខ្ញុំស្រលាញ់អោយចូលរួមជាមួយដែរ ខ្ញុំក៏បានឡើង Chat តាម Yahoo សំណាងល្អពេលនោះនាងក៏ Online ដែរ ដូច្នេះក៏បានប្រាប់ពីគំរោងនេះអោយនាងដឹង។ នាងក៏មិនទាន់ហ៊ានបដិសេធរឺយល់ព្រមនោះទេដោយបាននិយាយថា ចាំមើលសិន ពីព្រោះ
នាងជាប់រៀនប៉ុន្តែប្រសិនបើអាចនាងនឹងទៅចូលរួម...ដូច្នេះខ្ញុំក៏បានអោយលេខទូរស័ព្ទ
របស់ខ្ញុំទៅនាងគ្រាន់ទំនាក់ទំនងពេលដែលនាងអាចថានឹងទៅបាននោះ។ រង់ចាំដំណឹងមិន
ឃើញនាងទំនាក់ទំនងមកសោះ ខ្ញុំក៏មិនហ៊ាន Call ទៅវិញដែរ ដូច្នេះដឹងច្បាស់ថានាងមិន
អាចមកបានទេពិធីក៏ចាប់ផ្តើមធ្វើទាំងក្នុងចិត្តរបស់ខ្ញុំដូចជាកំពុងតែនៅរង់ចាំមនុស្សម្នាក់
ដែលគេកំពុងតែធ្វើដំណើរមកយ៉ាងដូច្នោះ។ មិនយូរប៉ុន្មានពិធីក៏ត្រូវបានបញ្ចប់ ខ្ញុំនិងមិត្ត
ភក្តិទាំងប៉ុន្មានក៏ត្រលប់ទៅគេហដ្ឋានវិញរៀងៗខ្លួន។ ពេលដែលខ្ញុំត្រលប់មកដល់ផ្ទះវិញ ខ្ញុំក៏បានក្រឡេកមើលទូរស័ព្ទសា្រប់តែឃើញមាន SMS មួយប៉ុន្តែមិនដឹងថាជារបស់អ្នកណា
នោះទេ ខ្ញុំក៏បើកអានទើបដឹងថាជារបស់នារីដែលខ្ញុំស្រលាញ់នោះ។ នាងបានសរសេរពាក្យ
ជូនពរខ្ញុំមួយឃ្លាមិនជាវែងប៉ុន្មានទេតែខ្ញុំហាក់ដូចជាសប្បាយចតិ្តណាស់ ខ្ញុំក៏មិនហ៊ានលប់
SMS នោះចោលដែរគឺរក្សាវាទុករហូតមកដល់ពេលនេះ។
ក្រោយមកទៀត ក្តីស្រលាញ់ដែលលាក់ទុកក្នុងចិត្តអស់មួយរយៈទីបំផុតក៏បានផ្ទុះឡើង
សារជាថ្មីម្តងទៀតនៅពេលដែលគ្រាមួយនោះក្រុមហ៊ុនបានជប់លាងអោយបុគ្គលិកនៅ
ក្នុងភោជនីយដ្ឋានដែលតែងតែទៅជាញឹកញាប់នោះ។ នៅក្នុងឱកាសនោះ មិត្តភក្តិគ្រប់គ្នា
គេបានមកជួបជុំអស់ហើយប៉ុន្តែអវត្តមានតែមនុស្សម្នាក់ដែលខ្ញុំចង់ឃើញបំផុត...ខ្ញុំគិតថា
ប្រហែលជានាងមិនដឹងទើបមិនបានមកចូលរួម មិត្តភក្តិមួយចំនួនគេប្រាប់អោយខ្ញុំ Call
ប្រាប់នាង តែខ្ញុំមិនហ៊ានសោះ ខ្ញុំចង់ពឹងមិត្តភក្តិផ្សេងអោយ Call ប្រាប់នាងណាស់ ប៉ុន្តែដូច
ជាមិនសម ក៏ចេះតែអង្គុយទៅទាំងចិត្តរំពៃជាប់ជានិច្ច។ កម្មវិធីប្រព្រឹត្តទៅបានមួយរយៈ
ស្រាប់តែពេលនោះមិត្តភក្តិរបស់ខ្ញុំគេប្រាប់ថានាងមកហើយ ខ្ញុំភ្ញាក់ខ្លួនព្រើតនិងត្រេកអរ
យ៉ាងខ្លាំងប៉ុន្តែធ្វើដូចជាមិនចាប់អារម្មណ៍។ នាងអង្គុយនៅចុងម្ខាងខ្ញុំនៅចុងម្ខាង ហើយខ្ញុំ
តែងតែលួចមើលនាងជានិច្ច ប៉ុន្តែមិននិយាយអ្វីនោះទេ។ ខ្ញុំក៏ចាប់ផ្តើមស្រវ៉ឹងបណ្តើរៗ ចិត្ត
របស់ខ្ញុំក៏កាន់តែចង់បង្ហាញពីក្តីស្រលាញ់ដែលកប់មករហូតនោះអោយនាងដឹងណាស់ ទី
បំផុតខ្ញុំបានធ្លាក់ក្នុងស្ថានភាពដូចមុនដដែល គឺដើរសំដៅទៅកន្លែងនាងអង្គុយរួចសារភាព
ប្រាប់ពីអ្វីដែលខ្ញុំបានលាក់ទុកនោះនៅចំពោះមុខមិត្តភក្តិជាច្រើន។ ពេលនោះខ្ញុំបាននិយាយ
សារឡើងវិញពីការឈឺចាប់នឹងក្តីអាម៉ាស់របស់ខ្ញុំតាមដែលអ្វីដែលនាងបាននិយាយកាន់មក
ខ្ញុំកាលពីមុននោះមកទាំងអស់។ ស្រាប់តែរំពេចនោះនាងនិយាយជាមួយខ្ញុំថា "នាងបែកគ្នា
ជាមួយសង្សារហើយ " និងបានបញ្ជាក់ទៀតថា"បើខ្ញុំព្យាយាមគង់តែបានសំរេចទេ"។ ដឹងទេ
ពេលនោះហើយដែលក្តីសង្ឃឹមរបស់ខ្ញុំដែលមិនហ៊ានបញ្ចេញនោះស្រាប់តែលេចមុខឡើង
សារជាថ្មីម្តងទៀតនិងពោរពេញដោយកំលាំងបំផុត ពីព្រោះវាជាសំដីដែលខ្ញុំចង់បានណាស់
និងចេញពីមាត់របស់នាងដោយផ្ទាល់ទៀតផង។ ចិត្តរបស់ខ្ញុំរីករាយបំផុត ចំពោះពាក្យមួយ
ឃ្លារបស់នាង ពេលនោះខ្ញុំក៏បានទិញផ្កាកូលាបចំនួនពីរទងជូនទៅនាង ហើយនាងទទួល
យកវាទាំងពេញចិត្ត។ យើងទាំងពីរក៏មិនបាននិយាយអ្វីទៀតនោះដែរ កម្មវិធីក៏ដល់ពេល
ត្រូវបញ្ចប់។
ចាប់តាំងពីពេលនោះមក នៅកន្លែងធ្វើការខ្ញុំក៏លែងទំលាក់មុខចុះនៅចំពោះមុខនាងទៀត
ដែរ ផ្ទុយមកវិញខ្ញុំញញឹមដាក់នាងទាំងទឹកចិត្តត្រេកអរបំផុត ព្រោះថានាងបានផ្តល់ពន្លឺថ្មី
ដល់ខ្ញុំវិញហើយ..។ ជារៀងរាល់ថ្ងៃយើងទាំងពីរនាក់ហាក់រីករាយជាងមុនច្រើនណាស់ ហើយខ្ញុំក៏បានសុំ Add នាងនៅលើ Facebook វិញ និងសុំលេខទូរស័ព្ទនាង នាងក៏ព្រម ប៉ុន្តែ
ខ្ញុំក៏មិន Chat ច្រើននោះដែរ។ ដោយឡែកលេខទូរស័ព្ទវិញ ខ្ញុំមិនហ៊ាន Call ទៅទេគ្រាន់តែ
ផ្ញើសារប៉ុណ្ណោះ។ នៅចាំបានថា SMS ដំបូងរបស់ខ្ញុំគឺខ្ញុំ បានផ្ញើពាក្យជូនពរទៅនាងនៅថ្ងៃ
ទី ១១ ខែវិច្ឆិការ ឆ្នាំ ២០១១ (11/11/11) ប៉ុន្តែនាងមិនបានឆ្លើយតបវិញទេ ។ខ្ញុំដឹងក្នុងចិត្តថា
ចំពោះទូរស័ព្ទប្រសិនខ្ញុំ Call ទៅក៏នាងមិនលើកដែរ ពីព្រោះខ្ញុំធ្លាប់សាកល្បងរួចទៅហើយ ថែមទាំងទទួលបានចំលើយបែបសោះអង្គើយពីនាងមកវិញទៀតផង។ ដូច្នេះខ្ញុំសំរេចថា
សុខចិត្ត Chat ទៅចុះមិនចាំបាច់ទំនាក់ទំនងតាមទូរស័ព្ទទេ។ ជារៀងរាល់ថ្ងៃក្នុងចិត្តខ្ញុំតែង
កត់សំគាល់លើនាងជាប់ជានិច្ច ពេលនោះខ្ញុំដឹងថានាងមានបុរសច្រើនណាស់តាមសុំស្រ
លាញ់នាង ឯទូរស័ព្ទទៀតសោតក៏ឃើញនាងលើកមិនដាច់នោះដែរ ត្រង់នេះហើយដែល
ធ្វើអោយខ្ញុំគិតថាគ្មានយុត្តិធម៌សំរាប់ខ្ញុំសោះ ព្រោះទូរស័ព្ទដែលខ្ញុំ Call ទៅ នាងមិនលើក
នោះឡើយ បើលើកវិញក៏ប្រើពាក្យមិនពិរោះដាក់ខ្ញុំនោះដែរ ហើយរាល់ SMS របស់ខ្ញុំដែល
បានផ្ញើក៏នាងមិនបានតបមកវិញទៀត។ ប៉ុន្តែខ្ញុំគិតទៅវិញថានាងមិនទាន់ជាអ្វីនឹងខ្ញុំផង តើមានសិទ្ធិអីទៅខឹងនឹងគេ?គេគ្រាន់តែផ្តល់ឱកាសអោយទេតើ មិនមែនថាគេស្រលាញ់
ឯណា ! ដូច្នេះហើយទើបអារម្មណ៍របស់ខ្ញុំហាក់មិនសូវច្របូកច្របល់ច្រើនទៀត។
ថ្ងៃខួបកំណើតរបស់នាងក៏បានមកដល់ ក្នុងចិត្តរបស់ខ្ញុំអន្ទះសារណាស់និងចង់សួរថានាង
មានគំរោងធ្វើដែររឺទេ? ពេលនោះខ្ញុំក៏សួរទៅតាម Yahoo នាងបានប្រាប់ខ្ញុំថាមិនធ្វើធំដុំទេ
គឺគ្រាន់តែធ្វើអីញ៉ាំតិចតួចជាមួយសមាជិកគ្រួសារដែលនាងនូវជាមួយនោះ ហើយនាងក៏
បានសួរខ្ញុំវិញថាសួរនាងធ្វើអី? ខ្ញុំក៏ឆ្លើយថាចង់ប្រារព្ធធ្វើពិធីខួបកំណើតមួយអោយនាង ! (ត្រង់ចំណុចនេះខ្ញុំសុំបញ្ជាក់បន្តិច ៖ក្នុងចិត្តខ្ញុំគិតថាចង់ធ្វើអោយទំនាក់ទំនងរវាងខ្ញុំនិងនាង
កាន់តែស៊ីជំរៅ ចង់អោយនាងសប្បាយចិត្ត និងចង់បង្ហាញពីការយកចិត្តទុកដាក់របស់ខ្ញុំ
ចំពោះនាង និងចង់ដឹងថាទន្ទឹមនឹងពេលដែលនាងប្រើពាក្យថា"ការព្យាយាមគង់បានសំរេច"
នោះ ចុះប្រសិនខ្ញុំចង់ធ្វើអោយនាង តើនាងទទួលរឺអត់ ? )ពេលនោះនាងក៏បានតបមកវិញ
ថា" មិនកើតទេដឹងអី? មិនចង់អោយខ្ញុំពិបាកទេ " បន្តែខ្ញុំថាមិនពិបាកអីទេព្រោះខ្ញុំពិតជា
ចង់ធ្វើអោយដោយចិត្តស្មោះ(ពេលនោះក្នុងគំនិតរបស់ខ្ញុំគិតថាប្រសិនជានាងមានគេធ្វើ
អោយចឹងខ្ញុំចង់ធ្វើអោយនាងនៅថ្ងៃចុងសប្តាហ៍) ស្រាប់តែពេលនោះនាងក៍ព្រមទទួល ប៉ុន្តែ
និយាយថានាងចង់ធ្វើអោយចំថ្ងៃខួបកំណើតនោះតែម្តង ។ នាងបានប្រាប់ទៀតថានាងទុក
ពេលអោយខ្ញុំរយៈពេល ១ម៉ោងសំរាប់ជួបជាមួយនាង គឺចន្លោះពីម៉ោង ៥ កន្លះទៅ ៦កន្លះ
ម៉ោងសំរាកពីការងារ។ ពេលនោះខ្ញុំគិតថាវាមិនគ្រាន់ទេ ពីព្រោះខ្ញុំចង់ធ្វើក្នុងលក្ខណៈទ្រង់
ទ្រាយមធ្យម ..ខ្ញុំក៏និយាយប្រាប់ថា ១ ម៉ោងគឺមិនគ្រប់គ្រាន់ទេខ្លីណាស់ ណាមួយកាដូក៏ខ្ញុំ
មិនទាន់បានត្រៀមផង អាចធ្វើនៅក្រោយពេលបន្ទាប់ពីបញ្ចប់នៅជាមួយគ្រួសារដែររឺទេ? នាងឆ្លើយថាយប់ជ្រៅនាងមិនអាចចេញក្រៅទេ។ (បញ្ជាក់៖ខ្ញុំបានពិភាក្សាពីគំរោងនេះនៅ
មុនមួយថ្ងៃ) បន្ទាប់ពីនាងប្រាប់ថាមិនអាចចេញមកក្រៅនៅពេលយប់នោះ ខ្ញុំក៏បានប្តូរគំនិត
មកត្រឹមតែជាការទិញកាដូមួយរួចយកទៅជូននាងដល់ផ្ទះ និងនិយាយពាក្យជូនពរបន្តិចរួច
ត្រលប់មកវិញបានហើយ ពីព្រោះ នាងមិនចង់ធ្វើដោយលើកពេលនោះទេ ណាមួយចំថ្ងៃតែ
ម្តងគឺនាងរវល់ជាមួយអ្នកផ្ទះទៅហើយ។ ខ្ញុំក៏បានប្រាប់ទៅនាងថា " បើអាចមានពេលត្រឹម
តែមួយម៉ោងចឹង ចឹងក៏បានដែរចាំស្អែកខ្ញុំលៃពេលអោយទាន់"។ ថ្ងៃស្អែកដែលជាថ្ងៃខួប
កំណើតរបស់នាងក៏បានមកដល់់ ពេលមកដល់ក្រុមហ៊ុនស្រាប់តែនាងហៅខ្ញុំទៅនិយាយគ្នា
នៅខាងក្រៅ ពេលនោះខ្ញុំហាក់ដូចជាអស់សង្ឃឹមណាស់ ព្រោះក្នុងចិត្តគិតថាប្រាកដជានាង
មិនទទួលយកនូវគំនិតរបស់ខ្ញុំដែលចង់ធ្វើខួបកំណើតអោយនាងនោះវិញទេមើលទៅ ! តែមិនមែននោះទេ គឺនាងបានប្រាប់ថានាងអាចចេញទៅក្រៅបាន ដោយនាងនិយាយថា
នាងនឹងធ្វើនៅផ្ទះអោយលឿនបន្តិចបន្ទាប់មកគឺអាចចេញក្រៅបានហើយនិងសុំអ្នកផ្ទះ
សំរាកនៅផ្ទះរបស់មិត្តភក្តិនាង។ ពេលនោះស្រាប់តែខ្ញុំដូចជាមិនដឹងថាត្រូវនិយាយអីទេពី
ព្រោះគំរោងបែរជាមានការប្រែប្រួលទៅវិញដូច្នេះ ខ្ញុំគិតថាប្រសិនជាចឹង លុយខ្ញុំច្បាស់ជា
មិនគ្រប់នោះទេពីព្រោះគំរោងធំដែលខ្ញុំដាក់កាលពីមុននោះត្រូវបានប្តូរតាមនាងនិងលប់
ចោលបាត់ហើយចឹងអ្វីៗមិនបានត្រៀមច្រើននោះឡើយ។ ខ្ញុំក៏សួរនាងថាមានប្រាប់មិត្តភក្តិ
ទេ? ពេលនោះនាងថាប្រហែលជាពីរ រឺបីនាក់ ចឹងខ្ញុំកាន់តែបារម្មណ៍ថែមទៀតថាច្បាស់ជា
មិនគ្រប់នោះទេ ប៉ុន្តែខ្ញុំតាំងចិត្តថាត្រូវតែធ្វើអោយទាល់តែបាន រួចក៏ឆ្លើយប្រាប់ថាចឹងក៏ចឹង
ចុះលា្ងចចាំជួបគ្នា...បន្ទាប់ពីនិយាយរួចក៏ចូលមកធ្វើការវិញ ប៉ុន្តែក្នុងចិត្តខ្ញុំបារម្មណ៍ណាស់
ថាតើបានលុយពីណាដើម្បីធ្វើពិធីអោយនាងនោះ បើម្សិលម៉ិញនាងប្រាប់ថាមានពេលត្រឹម
តែមួយម៉ោងចឹងប្រាក់នោះគឺអាចគ្រាន់ ប៉ុន្តែពេលនេះប្រែប្រួលចឹងហើយគឺត្រូវតែរកបន្ថែម
គិតមួយសន្ទុះខ្ញុំក៏ដាច់ចិត្តចូលសុំបើកប្រាក់ខែមុនពីកន្លែងធ្វើការ។ អ្នកកាន់ប្រាក់ខែនោះក៏
បានសួរខ្ញុំថាយកលុយធ្វើអីបានជាសុំបើកមុនចឹង? ខ្ញុំក៏ប្រាប់ត្រង់ទៅគាត់ថាចង់ធ្វើខួបកំ
ណើតអោយនារីដែលខ្ញុំស្រលាញ់ម្នាក់ រួចក៏ប្រាប់ឈ្មោះអោយគាត់ដឹង។ ពេលនោះគាត់ក៏
ព្រមបើកអោយតែម្តង។ ក្តីបារម្មណ៍ក៏លែងមានទៀតហើយ រួចក៏ត្រលប់មកកន្លែងធ្វើការវិញ លុះបានមួយសន្ទុះស្រាប់តែបងដែលបើកលុយអោយខ្ញុំនោះ គាត់ ហៅខ្ញុំចោលទៅជួបគាត់ រួចបាននិយាយថាបើខ្ញុំពិតជាស្រលាញ់និងចង់ធ្វើអោយគេចឹងគាត់នឹងចំណាយប្រាក់ជំនួស
សំរាប់ទីកន្លែងនិងម្ហូបអាហារ ចំណែកឯកាដូនិងនំខួបកំណើតនោះខ្ញុំជាអ្នករ៉ាបរង។ ពេល
ស្តាប់លឺចឹងហើយខ្ញុំកាន់តែរីករាយខ្លាំងឡើង ពីព្រោះលឺថានឹងមានមិត្តភក្តិមួយចំនួនក៏ចូល
រួមដែរ ចឹងនឹងញាំងពិធីអោយកាន់តែសប្បាយហើយ ។ចំពោះទីកន្លែងវិញគាត់ក៏ប្រាប់ថា
បានកក់គេរួចហើយដែរ ចឹងពេលដល់ម៉ោងសំរាកពីការងារខ្ញុំក៏រួតរះពឹងមិត្តភក្តិខ្ញុំម្នាក់អោយ
ជួនខ្ញុំទៅទិញនំខួបកំណើត និង កាដូ។ ពិធីក៏បានចាប់ផ្តើមឡើងខ្ញុំសប្បាយចិត្តខ្លាំងណាស់ ខ្ញុំក៏បានជូនកាដូមួយទៅដល់នាង ក្នុងចិត្តរបស់ខ្ញុំសង្ឃឹមថានាងនឹងពេញចិត្តទទួលវាដោយ
ស្មោះ។ ខ្ញុំក៏បាននិយាយជាមួយនាងថា " អរគុណដែលបានផ្តល់ឱកាសលើកទីពីរសំរាប់ខ្ញុំ" ពួកយើងជជែកគ្នាមួយសន្ទុះ ខ្ញុំក៏បានសួរគេទៀតថា" ហេតុអីបានជាអ្នកបែកគ្នាជាមួយ
សង្សារមុនចឹង? " ពេលនោះនាងឆ្លើយថា "មកពីចរិកគេមិនល្អ គេប្រច័ណ្ឌច្រើន ពេលផឹកស៊ី
ម្តងៗរញ៉េរញ៉ៃ បើថ្ងៃធម្មតាគេស្រលាញ់ខ្ញុំណាស់ តែទាស់តែពេលផឹកស៊ី" នាងបន្តថា
"ខ្ញុំមិនចូលចិត្តចរិតរញ៉េរញ៉ៃពេលផឹកស៊ីទេ បើស្រលាញ់ខ្ញុំហាមមានចរិតបែបហ្នឹង"។ ខ្ញុំដឹងថាចរិតបែបហ្នឹងខ្ញុំក៏ធ្លាប់មានដែរ ប៉ុន្តែខ្ញុំក៏បានប្តេជ្ញាថានឹងមិនអោយមាននោះទេ ខ្ញុំក៏
បានទិញផ្កាកូលាបចំនួនពីរទងជូនដល់នាងទៀតនៅរាត្រីនោះ។ កម្មវិធីចប់សព្វគ្រប់រួចក៏
ត្រលប់មកគេហដ្ឋានរៀងៗខ្លួន ដោយឡែកខ្ញុំក៏បានជូននាងត្រលប់មកផ្ទះវិញទៀតផង។ ស្អែកឡើងខ្ញុំហាក់មានអារម្មណ៍ថាអៀនផង អរផង ចំពោះនារីដែលខ្ញុំស្រលាញ់នោះ ចង់
ទៅនិយាយលេងជាមួយគេ ចង់បបួលនាងទៅញ៉ាំអាហារ រឺទៅដើរលេងកំសាន្តនៅតាមទី
កន្លែងនានា ប៉ុន្តែមិនហ៊ានសោះព្រោះគិតថាទើបតែចាប់ផ្តើម ធ្វើបែបនេះមិនសមទេ ។ ដោយឡែកទូរស័ព្ទក៏ខ្ញុំនៅតែមិនហ៊ាន Call ទៅគេដដែល បានត្រឹមតែ SMS ប៉ុណ្ណោះ ប៉ុន្តែ
នាងក៏នៅតែមិនឆ្លើយតបមកវិញដូចកាលពីមុនដដែល!! ខ្ញុំព្យាយាមសង្កេតមើលអស់មួយ
រយៈទៅលើអកប្បកិរិយារបស់នាងនិងព្យាយាមនិយាយជាមួយនាងអោយបានច្រើនជាង
មុន ព្រោះក្នុងចិត្តខ្ញុំចង់ដឹងថាតើក្រោយថ្ងៃខួបកំណើតហើយ នាងអាចមានអកប្បកិរិយាអ្វី
ប្លែកជាងមុន រឺក៏និយាយបែបស្និទ្ធសា្នលជាងមុនជាមួយខ្ញុំដែររឺអត់ ? ប៉ុន្តែហាក់ដូចជាមិន
មានអ្វីប្រែប្រួលសោះគឺដូចជាធម្មតាដដែល ផ្ទុយទៅវិញទូរស័ព្ទរបស់នាងក៏នៅតែរវល់ជាប់
ជានិច្ចដូចមុនដដែល។ ក្នុងចិត្តរបស់ខ្ញុំក៏ចាប់ផ្តើមគិតសារជាថ្មីទៀតហើយ ខ្ញុំបានសួរខ្លួន
ឯងថាតើពាក្យដែលនាងថា�ផ្តល់ឱកាសអោយខ្ញុំជាលើកទីពីរ�នោះបានន័យថាម៉េចទៅ ? រឺក៏មានន័យថាផ្តល់ឱកាសអោយខ្ញុំមកឈឺចាប់ជាលើកទីពីរ? ពីព្រោះខ្ញុំព្យាយាមយល់ចិត្ត
នាង តែនាងមិនដែលគិតពីអារម្មណ៍របស់ខ្ញុំសោះ យ៉ាងហោចណាស់បានត្រឹមសួរបន្តិច
បន្តួចគឺអស់ចិត្តហើយ ប៉ុន្តែគឺគ្មានសោះធ្វើដូចជាធម្មតាដដែលពេលខ្លះដូចជាមនុស្សមិន
ដែលស្គាល់គ្នាអញ្ចឹង។ ត្រង់ចំណុចនេះមិនមែនបានន័យថាខ្ញុំតំរូវអោយនាងត្រូវតែបង្ហាញច
រឺក៏ឆ្លើយតបភ្លាមៗមកវិញនោះទេ គ្រាន់តែចង់អោយនាងនិយាយអោយបានច្រើនជាងមុន
ជាមួយខ្ញុំ ខ្ញុំក៏ពេញចិត្តដែរ។ ខ្ញុំក៏ធ្លាប់និយាយពាក្យទាំងនេះចំពោះមុននាងដែរ តែចំលើយ
បានមកវិញបានត្រឹមតែថា� ខ្ញុំធ្លាប់និយាយហើយកុំចំណាយពេលជាមួយខ្ញុំច្រើនពេក ខ្ញុំមិន
ចង់អោយអ្នកឈឺចាប់នោះទេ។ នាងនិយាយទៀតថា�ខ្ញុំឃើញអ្នកដូចជាស្លូតពេកណាស់ ខ្ញុំមិនចូលចិត្តមនុស្សបែបហ្នឹងទេ មនុស្សដែលហ៊ានពេកក៏ខ្ញុំមិនចូលចិត្តនោះដែរ� ។ ខ្ញុំដូច
ជាស្រឡាំងកាំងណាស់នៅពេលដែលលឺពាក្យនេះ គួបផ្សំនឹងទង្វើដដែលៗរបស់នាងពីមួយ
ថ្ងៃទៅមួយថ្ងៃកាន់តែធ្វើអោយខ្ញុំឈឺចាប់ខ្លាំងឡើងៗពេលខ្លះខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹង
ខ្លួនក៏មាន។ ខ្ញុំក៏ចាប់ផ្តើមគិតថា សំដីដែលនាងបាននិយាយនៅថ្ងៃនោះគឺមិនមែនជាពាក្យ
ដែលនាងបានផ្ចឹតផ្ចង់ចេញពីចិត្តស្មោះសំរាប់និយាយចេញមកនោះទេ វាគ្រាន់តែជាពាក្យ
ដែលនាងនិយាយចោលតែប៉ុណ្ណោះ។ ទីបំផុតខ្ញុំក៏សំរេចចិត្តថានឹងលែងស្រវ៉ាចាប់យក
ឱកាសនោះទៀតហើយ ពីព្រោះបើស្រវ៉ាចាប់តែម្នាក់ឯង ហើយគេមិនហុចដៃអោយយើង
ចាប់វិញផងនោះ ទោះជាខំយ៉ាងណាក៏មិនទទួលបានលទ្ធផលដែរ។ ម្យ៉ាងវិញទៀតខ្ញុំគិត
ថាប្រសិនបើខ្ញុំនៅមិនព្រមប្រគល់ពាក្យនោះអោយគេវិញទេនិងបែរជាបៀបទុកជាប់រហូត
នោះវាគឺជាសំពាធមួយធ្វើអោយចិត្តរបស់ខ្ញុំមិនបានរសាយឡើយ ហើយបើទោះបីជាសំដី
នោះនាងនិយាយចោលពិតមែនប៉ុន្តែប្រសិនបើមិនប្រគល់អោយនាងវិញដោយផ្ទាល់ទេ ប្រាកដណាស់ថានាងនឹងអាចមានសំពាធអារម្មណ៍មិនច្រើនក៏តិចដែរ។ ខ្ញុំក៏បាននិយាយ
ពាក្យដែលខ្ញុំបានគិតនេះទាំងប៉ុន្មានប្រាប់នាងទាំងអស់ ចុងក្រោយខ្ញុំក៏បានសុំរាប់អាននាង
ត្រឹមជាមិត្តភក្តិធម្មតាម្នាក់វិញគឺដូចការរាប់អានជាមួយមិត្តភក្តិផ្សេងៗទៀតក្នុងក្រុមហ៊ុន។
ប៉ុន្តែពេលដែលខ្ញុំពោលពាក្យថាសុំបញ្ចប់នោះក្នុងចិត្តរបស់ខ្ញុំមានការឈឺចាប់ខ្លាំងណាស់
ខ្ញុំស្តាយក្រោយណាស់ ខ្ញុំចង់ត្រឡប់មកបន្តការព្យាយាមរបស់ខ្ញុំតទៅទៀត ប៉ុន្តែខ្ញុំដឹងថា
ប្រសិនបន្តទៀតបេះដូងរបស់ខ្ញុំពិតជាមិនអាចប្រឈមនឹងទង្វើរបស់នាងបានទៀតឡើយ។
តើខ្ញុំខ្វះការព្យាយាមណាស់មែនទេ? អន្ទះសារណាស់មែនទេ? ខ្ញុំដឹងថាពិតជាចឹង ប៉ុន្តែខ្ញុំ
អាចដឹងខ្លួនឯងច្បាស់ណាស់ថាបើនៅបន្តទៀតគឺពិតជាមិនមានលទ្ធផលល្អនោះទេ គឺមាន
តែការឈឺចាប់ដដែល ដូច្នេះសុខចិត្តឈឺចាប់ពេលខ្លីប្រសើរជាងឈឺចាប់រយៈពេលវែង និង ត្រូវតែបង្ខំធ្វើវាអោយបាន។
ជាចុងបញ្ចប់ខ្ញុំសូមផ្តាំទៅនារីម្នាក់នោះថាខ្ញុំមិនស្តាយក្រោយនោះទេ ខ្ញុំមានមោទនភាពខ្លាំង
ណាស់នៅពេលដែលបានប្រាប់ពាក្យថាស្រលាញ់ចំពោះនាង ពីព្រោះយ៉ាងហោចណាស់ក៏
ខ្ញុំបានធ្វើរឿងដែលខ្ញុំពេញចិត្តដែរ។ ខ្ញុំសុំប្រាប់នាងថា នាងគឺជាស្នេហាដំបូងបង្អស់ដែលខ្ញុំ
បានរកឃើញ ហើយបើទោះបីជាមិនអាចជួបគ្នាតែខ្ញុំនៅតែពេញចិត្តទទួលយកវា ដូចពាក្យ
គេនិយាយថា ក្នុងមួយឆាកជីវិតរបស់យើងម្នាក់ៗ ដាច់ខាតនឹងរកឃើញនូវមនុស្សចំនួនបី
នាក់គឺ ៖មនុស្សដែលយើងរកឃើញដំបូងគឺជាមនុស្សដែលយើងស្រលាញ់ខ្លាំងបំផុត បេះដួង
របស់យើងត្រូវការគេបំផុត មនុស្សទីពីរគឺជាមនុស្សដែលគេស្រលាញ់យើងបំផុត គេចង់រស់
នៅជាមួយយើងបំផុត រឺឯមនុស្សចុងក្រោយគឺជាមនុស្សដែលអាចរួមរស់ជាមួយយើងអស់
មួយជីវិត។ ហើយមនុស្សទាំងបីនាក់នោះគឺអាចជាមនុស្សតែម្នាក់ អាចពីរនាក់ និងអាចជា
មនុស្សបីនាក់ផ្សេងគ្នា។ ដូច្នេះបុរសម្នាក់នេះនឹងនៅចងចាំអ្នកអស់មួយជីវិត ទោះដឹងថានឹង
អាចឈឺចាប់កាន់តែខ្លាំងក៏នៅតែមិនលប់ចេញពីបេះដូងជារៀងរហូត។ ម្យ៉ាងវិញទៀតបុរស
ម្នាក់នេះ នឹងត្រៀមខ្លួនជានិច្ចក្នុងការរង់ចាំទទួលការវិលត្រឡប់មកវិញរបស់អ្នកគ្រប់ពេល
វេលា។ សូមជូនពរអោយអ្នកអាចរកឃើញនូវបុរសដែលអ្នកស្រលាញ់បំផុត និងក្លាយជា
មនុស្សតែមួយសំរាប់ជីវិតរបស់អ្នក និងកុំអោយដើរតាមគន្លងរបស់ខ្ញុំនេះអី !! ហើយខ្ញុំក៏សុំ
ផ្តាំទៅដល់ប្រិយមិត្តទាំងឡាយថា ប្រសិនជាយើងស្រលាញ់នរណាម្នាក់ហើយចូរអោយ
ប្រាកដក្នុងចិត្តនិងព្យាយាមធ្វើនូវអ្វីគ្រប់យ៉ាងដែលខ្លួនយល់ថាត្រឹមត្រូវដើម្បីអោយគេបាន
ដឹងពីជំរៅចិត្តរបស់យើង ត្រូវចងចាំថាឱកាសមិនមានច្រើនសំរាប់អ្នកនោះទេ ដូច្នេះប្រសិន
បើមិនហ៊ានបញ្ចេញមក ប្រាកដណាស់ថាថ្ងៃណាមួយអ្នកនឹងមានការស្តាយក្រោយជាក់ជា
មិនខាននោះឡើយ។ សាច់រឿងរបស់ខ្ញុំរាងវែងបន្តិចប៉ុន្តែប្រសិនមិននិយាយអោយអស់ទេ
ខ្ញុំហាក់ដូចជាមិនអស់ចិត្តសោះ ដូច្នេះត្រូវតែរៀបរាប់ដំណើររឿងតាមដំណាក់កាលនីមួយៗ
ហើយខ្ញុំក៏សូមអភ័យទោសចំពោះម្ចាស់គ្រប់គ្រងគេហទំព័រ Camnews ក៏ដូចជាប្រិយមិត្តអ្នក
អានផងដែរ សូមមេត្តាអាធ្យាស្រ័យរាល់កំហុសឆ្គងដោយអចេតនារបស់ខ្ញុំ។
ចុងក្រោយខ្ញុំសុំសួរប្រិយមិត្តនូវសំនួរមួយចំនួនដូចខាងក្រោមនេះ៖
១-តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការសំរេចចិត្តរបស់ខ្ញុំក្នុងការសុំដកពាក្យពីនាងវិញ
នោះ?
២-បើទោះបីជាសុំដកពាក្យវិញក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែស្រលាញ់នាង ខ្ញុំនៅតែមិនអាចបំភ្លេច
នាងបាន តើខ្ញុំគួរធ្វើយ៉ាងណា?
៣-រាល់ទង្វើដែលខ្ញុំបានធ្វើដូចបានរៀបរាប់ខាងលើនោះ វាគឺជាអំពើអសីលធម៌ដែររឺទេ?
៤-តើស្រលាញ់មនុស្សម្នាក់ តំរូវអោយយើងធ្វើការព្យាយាមរយៈពេលប្រហែលប៉ុន្មានទើប
យើងអាចធ្វើការវាយតំលៃថានឹងមានលទ្ធផល រឺក៏គ្មាននោះ?
សូមបញ្ជាក់៖ ប្រសិនបើប្រិយមិត្តយល់ពីទឹកចិត្តរបស់អ្នកមានវិបត្តិនិងចង់ចូលរួមជាមតិ រឺ
យោបល់ដំបូន្មានដល់ម្ចាស់អត្ថបទនោះ សូមចៀសវាងពាក្យអសុរសមិនគប្បីដែលអាចធ្វើ
អោយមានការអាក់អន់ចិត្ត រឺប៉ះពាល់ដល់អារម្មណ៍របស់ម្ចាស់អត្ថបទផ្ទាល់ក៏ដូចជាប្រិយមិត្ត
អ្នកអានទាំងឡាយ។ អរគុណចំពោះការគាំទ្រពីសំណាក់ប្រិយមិត្ត!! CamNews.com.kh