អូស្ត្រាលី៖ នៅឯតំបន់ដាច់ស្រយាលមួយនៅក្នុងប្រទេសអូស្ត្រាលី ក្រុមអ្នកវិទ្យាសាស្ត្របាន
ដំណើរការម៉ាស៊ីនកែវពង្រីក ដែលដើរដោយប្រេកង់ លឿនជាងគេបំផុតនៅលើពិភពលោក ដែលអាចបង្កើនសមត្ថភាពអ្នកវិទ្យាសាស្ត្រឲ្យសិក្សាពីលំហអាកាស ផ្តិតយករូបភាពណ្តៅ
ខ្មៅ(Black hole) ហើយនិងពន្លឺថ្មីៗនៅលើកាលាក់ស៊ី។
រូបភាព៖ ASKAP ប្រព័ន្ធកែវពង្រីកផ្កាយរណបធំជាងគេបំផុតនៅលើពិភពលោក
ប្រទេសអូស្ត្រាលីបានចំណាយទឹកប្រាក់ចំនួន ១៥៥,១៨លានដុល្លាដើម្បីសង់ប្រព័ន្ធកែវ
ពង្រីកផ្កាយនេះ។ កែវពង្រីក ASKAP មានទីតាំងនៅ សើម៉ូឈីសុន ដែលជាតំបន់ដែលមាន
ផ្ទៃដីទំហំ 50 000 គីឡូម៉ែតការេ ស្មើនឹទំហំរបស់ កូស្តារីកាដែលមានមនុស្ស១២០នាក់។ ទី
តាំងមានលក្ខណៈស្ងប់ស្ងាត់ ព្រោះវាជា “ប្រព័ន្ធផ្សាយស្ងប់ស្ងាត់” ឬក៏ប្រព័ន្ធស៊ីញាល់ប្រេកង់
ដែលគ្មានមនុស្សត្រួតបញ្ជា មានសម្ថភាពទំនាក់ទំនងជាមួយអ្នកអាវកាសពីចំងាយ។
ដោយការប្រើប្រាស់ “កាម៉េរ៉ាវិទ្យុផ្សាយ” ថ្មីមួយ ប្រព័ន្ធកែវពង្រីកអាចផ្តិតយករូបភាពផ្ទៃមេឃ
បានលឿនជាងប្រព័ន្ធកែវពង្រីកដទៃ ហើយអាចឲ្យយករូបភាព ព្រះច័ន្ធទាំងមូលធំជាង 150
ដង។
ASKAP គឺថែមទាំងជាអគារទីមួយដែលមានប្រព័ន្ធកែវពង្រីកធំជាងគេបំផុតនៅលើពិភព
លោកដែលមានអង្កត់ផ្ចិតមួយម៉ែតការរេ (SKA) ដែលដំណើរការបាននៅប្រទេសអូស្ត្រាលី
និងប្រទេសអាហ្វ្រីកខាងត្បូង។ ការសាងសង់ប្រព័ន្ធកែវពង្រីកនេះ និងចាប់ផ្តើមនៅឆ្នាំ
២០១៦ ហើយប្រទេសអូស្ត្រាលីនឹងបន្ថែមអង់តែនចំនួន៦០ លើអង់តែន៣៦ដែលមាន
បច្ចុប្បន្ន។ សម្ថភាពកែវពង្រីក ASKAP ដែលអាចចាប់យករូបភាពយ៉ាងច្រើនពីលំហនេះ
នឹងប្រែចេញជាទិន្នន័យយ៉ាងច្រើន។
នៅថ្ងៃដំបូងនៃដំណើរប្រតិបត្តិការ កែវពង្រីក ASKAP នឹងប្រមូលនូវទិន្នន័យច្រើនជាង
បច្ចុប្បន្ន នូវប្រព័ន្ធផ្សាយអាវកាសទាំងអស់ ឬនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក។ ការ
ប្រើប្រព័ន្ធកែវពង្រីកដទៃ ការចាប់យករូបភាព សេនតូរុស (Centaurus) កាលាក់ស៊ីដែលជិត
ផែនដីជាងគេបំផុត ជាមួយនិងរណ្តៅខ្មៅ កឺតំរូវឲ្យមានរូបភាព៤០០ ការសិក្សាស្រាវជ្រាវ
ពិនិត្យមើលរយៈពេល២ឆ្នាំ និង ១០ ០០០ម៉ោង របស់ដំណើរការកុំព្យូទ័រ។ ចំនែកឯ ប្រព័ន្ធ
ASKAP វិញចាប់យករូបភាពត្រឹមចំនួន២ និងចំនាយពេល២នាទីក្នុងការស្រាវជ្រាវ និង២នាទី
របស់កុំព្យូទ័រ។
អ្នកវិទ្យាសាស្រ្តនឹងយកប្រព័ន្ធថ្មីនេះ ទៅសិក្សាគំរាងជាច្រើនដែលពីមុនធ្លាប់មានការលំបាក
ក្នុងការស្រាវជ្រាវ។
ដោយ៖ ផល រិនដូ
ប្រភពអត្ថបទ៖ .dailymail.