មនុស្សជាច្រើនតែងតែចង់បានស្នេហារបៀបរ៉ូមែនទិច ឯមនុស្សផ្សេងទៀតកាល
ដែលមានស្នេហាហើយ ព្យាយាមធ្វើយ៉ាងណាអោយនារីរបស់ខ្លួនកាន់តែស្រឡាញ់
ដូច្នេះ Camnews សូមណែនាំវិធីខ្លះៗដូចខាងក្រោម ដែលវិធីសាស្រ្តទាំងនេះ
អាចនិងធ្វើអោយនារីដែលអ្នកកំពុងស្រលាញ់កាន់តែស្រឡាញ់ជាងមុនទៅទៀត ៖
កាលដែលលោកអ្នកចង់យកឈ្នះនូវបេះដូងមិត្តស្រីរបស់អ្នក ឬក៏ចង់ថែរក្សាបេះដូងគេរហូត វា
ក៏មិនជារឿងពិបានណាស់ណាទេ ដោយលោកអ្នកត្រូវហ៊ានធ្វើអ្វីដែលថ្វីដើម្បីដាស់តឿននាងពី
សេចក្តីស្នេហាដែលអ្នកនៅតែមានចំពោះនាង។ ដូច្នេះលោកអ្នកអាចជ្រើសរើសវិធីណាមួយក្នុង
ចំណោមវិធីដែលមានខាងក្រោមនេះ៖
១ សុភាពបុរសទាំងអស់គួរតែចងចាំថា នារីមិនចូលចិត្តអ្វីដែលសាំញ៉ាំនិងស្មុគស្មាញនោះទេ
ដូច្នេះអ្វីដែលលោកអ្នកត្រូវធ្វើ គឺប្រាកដណាស់ថា ធ្វើដោយម៉ត់ចត់ រហ័សរហួន និងត្រឹមត្រូវ
ជាទីបំផុត។
២ លោកអ្នកត្រូវត្រៀមខ្លួនជាមុន ក្នុងពេលដែលនាងស្នើសុំជំនួយមិនថានៅកន្លែងណានោះទេ
ឧទាហរណ៏ថានាង សុំអោយលោកអ្នកទិញរបស់របរអោយ ឬក៏ត្រូវទៅទិញរបស់ញ៉ាំអោយ
ដែលនេះគឺជាកាតព្វកិច្ចដែលមិត្តប្រុសធ្វើចំពោះមិត្តស្រី ដោយលោកអ្នកជៀសវាងការបដិ
សេធ។
៣ ការសរសេរសារ ក៏ដូចជាបត់នូវកំណាព្យស្នេហាដាក់នៅក្នុងដបឬកូនដបដ៏ស្រស់ស្អាតមួយ
រួចយកទៅជូននាង ក៏ជាវិធីមួយដែលអាចធ្វើអោយនាងមានភាពផ្ញាក់ផ្អើល ទោះបីលោក
អ្នកដឹងថាវាជាវិធីចាស់គំរឹលមួយក៏ដោយ ក៏វាអាចទាក់ទាញចំណាប់អារម្មណ៏ និងអាចធ្វើ
អោយនាងសប្យាយចិត្តថែមទៀតផង។
៤ ប្រើពេលបន្តិចបន្ទួចក្នុងការទិញកាតវីស៊ីតណាមួយដែលបរិយាយត្រូវនិងទំនាក់ទំនងស្នេហា
របស់អ្នក។ រួចក្រោយមកធ្វើការផ្ញើកាតនោះទៅនាង ដែលជាលទ្ធផលនាងប្រាកដជាសប្បាយ
ចិត្តកាលដែលដឹងថា អ្នកបានចំណាយពេលអានកាតវីស៊ីតនៅតាមបណ្តាហាងនានា រហូត
ដល់អ្នកបានរកឃើញកាតមួយដែលនិយាយក៏ដូចជារៀបរាប់ត្រូវនិងទំនាក់ទំនងស្នេហាអ្នក
ទាំងពីរ។
៥ បើនិយាយពីបច្ចេកវិទ្យាវិញ សព្វថ្ងៃនេះកាន់តែទំនើប ដូច្នេះអ្នកអាចថតចំលងរាល់បទចម្រៀង
ដែលអ្នកទាំងពីរបានពេញចិត្តដាក់នៅក្នុង CD រួចយកទៅជូននាង ដែលបា្រកដណាស់ថា
ក្រោយមកនាងពិតជាពេញចិត្ត ខណៈពេលដែលលោកអ្នកបាននឹកឃើញគំនិតរ៉ូមែនទិចនេះ
៦ ណាត់នាងមកខាងក្រៅ និងបបួលនាងទៅញ៉ាំអាហារ តែអ្វីដែលលោកអ្នកត្រូវធ្វើមិនអាចខ្វះ
បាននោះគឺ នាំនាងទៅភោជនីយដ្នានណាដែលមានមុខម្ហូបដែលនាងពេញចិត្តជាទីបំផុត និង
បរិយាកាសស្ងប់ស្ងត់ល្មម ដែលអាចអោយនាក់ទាំងពីរជជែកពីអនុស្សាវរីយ៏កន្លង វិធីនេះក៏ជា
វីធីល្អមួយម្យ៉ាងក្នុងការបង្កើនមិត្តភាពល្អកាន់តែល្អជាងមុន។
៧ បង្កើនបរិយាកាសរីករាយ និងផ្អែមល្អែម ដោយនាពេលចុងសប្តាហ៏ឬក៏ថ្ងៃឈប់សំរាក ឆ្លៀត
ពេលនាំនាងទៅដើរលេងកំសាន្ត ដូចជា៖ ឧទ្យានជាតិ កន្លែងកំសាន្តនានា ជាពិសេសត្រូវនាំ
នាងទៅកំសាន្តក្រៅក្រុងដែលវាជាវិធីមួយដ៏ល្អការ ដោយជៀសវាងការដើរលេងកំសាន្តនៅ
ក្នុងក្រុង ដោយត្រូវជ្រើសរើសកន្លែងណាមានទេសភាពបែបធម្មជាតិ។
៨ ត្រូវចងចាំថ្ងៃពិសេសៗរបស់នាងក៏ដូចជារបស់គ្រួសារនាង ដែលនៅក្នុងនោះរួមមានដូចជា
ថ្ងៃកំណើតរបស់នាង ថ្ងៃកំណើតសមាជិកគ្រួសារនាង ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ និងថ្ងៃ
បុណ្យរំលឹកគុណមាតាជាដើម ដែលជាឧកាសមួយដល់អ្នកក្នុងការបង្ហាញពីការយកចិត្តទុក
ដាក់ចំពោះនាងក៏ដូចចំពោះគ្រួសារនាងផងដែរ ដោយលោកអ្នកត្រូវបង្ហាញទឹកចិត្តតាមរយៈ
ការទិញកាដួ ក៏ដូចទិញវត្ថុអនុស្សាវរីយ៏ជូនពួកគាត់ទាំងអស់គ្នា ក្រោយមកអ្នកប្រាកដទទួល
បាននូវលទ្ធផលគាប់ប្រសើរកាលដែលនារីដែលអ្នកស្រឡាញ់បានគិតថា អ្នកមិនត្រឹមតែគិត
គូចំពោះនាងប៉ុណ្ណោះទេ តែអ្នកក៏យកចិត្តទុកដាក់ចំពោះគ្រួសាររបស់នាងផងដែរ។
ខាងលើនេះគ្រាន់តែជាវិធីសាស្រ្តខ្លះៗ ដើម្បីអោយលោកអ្នកទទួលបាននូវភាពជោគជ័យនៅក្នុង
ជីវិតស្នេហា ដែលអាចធ្វើអោយទំនាក់ទំនងអ្នកទាំងពីរកាន់តែប្រសើរជាងមុន ឬក៏អាចនិយាយ
បានថា អាចឈានទៅដល់ជីវិតអាពាហ៏ពិពាហ៏ថែមទៀតផង៕
ដោយ ៖ មង្គល
ប្រភព ៖ yahoo