CamNews

តារា 

បែកធ្លាយ!! រូបថតដ៍កម្ររបស់ អនាគតម្តាយក្មេកនាង Yaya មុខដូចម្តាយនិងកូនបង្កើតចឹង

តារាថៃ ៖ លោក Nadech Kugimiya និងនាង Yaya បានបើកសន្និសិទកាសែតដ៍ធំមួយនៅក្នុងព្រឹត្តិការណ៍ដ៍អស្ចារ្យមួយកាលពីថ្ងៃទី ២ ខែកញ្ញានេះ ហើយធ្វើឲ្យអ្នកកាសែតចោមរោមយ៉ាងច្រើនកុះករថែមទៀតផង ។

ដោយយោងតាមរបាយការណ៍ពីគណនី Instagram ផ្ទាល់របស់គូស្នេហ៍មួយគូនេះបានឲ្យដឹងថា គូស្នេហ៍ដ៍លេចធ្លោប្រចាំប្រទេសថៃមួយគូនេះបានបើកសន្និសិទកាសែតដ៍ធំមួយ នៅក្នុងព្រឹត្តិការណ៍ដែលមានឈ្មោះថា "NY in NY by COACH" នៅ Coach Shop​ ជាន់ទី១ Groove Zone, Central World វេលាម៉ោង ៥:០០ -៦:០០ ល្ងាចកាលពីថ្ងៃទី ២ ខែកញ្ញា ម្សិលមិញនេះ ។

ក្រោយពីបានបញ្ចប់ការបើកសន្និសិទកាសែតនេះហើយ នាង Yaya និង លោក Nadech Kugimiya និងសមាជិកគ្រួសារទាំងសងខាង បាននាំគ្នាថតរូបជុំគ្នាជាមួយម្តាយទាំងសងខាង ប៉ុន្តែមានរូបថតមួយសន្លឹកផ្សេងទៀតរបស់នាង Yaya និងអនាគតម្តាយក្មេកតែ ២ នាក់ទេ នោះគឺជាម្តាយរបស់លោក Nadech Kugimiya មានមុខដូចជាម្តាយនិង កូនបង្កើតរបស់តារាស្រី Yaya យ៉ាងចឹង ។

តោះទៅទស្សនារូបថត ដ៍កម្ររបស់ អនាគតម្តាយក្មេកនាង Yaya និងអនាគតដន្លងជាមួយ Camnews ទាំងអស់គ្នា ៕


អនាគតដន្លងទាំងសងខាង




រូបថតនៅក្នុងព្រឹត្តិការណ៍ "NY in NY by COACH" 


នាង Yaya និងអនាគតម្តាយក្មេក


ដោយ ៖ គន្ធា


Tags: Yaya ​ Nadech Kugimiya