CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយតូរលេខ ទឹកលុយខ្ទង់ម៉ឺនដុល្លារ ក្រុមហ៊ុនអាកាសចរណ៍ សងដល់គ្រួសារនៃសពធ្លាក់យន្តហោះ មានវីដេអូរន្ធត់

ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ FlyDubai ​គូសបញ្ជាក់ ចុងសប្តាហ៍ថ្ងៃអាទិត្យ កន្លងទៅនេះឲ្យដឹងថា ខ្លួននឹងផ្តល់ប្រាក់សំណងសរុប ២០,០០០ ដុល្លារទៅដល់ក្រុមគ្រួសារដែល បានបាត់បង់សមាជិកម្នាក់ៗក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ខ្លួន នៅភាគខាងត្បូងប្រទេសរុស្ស៊ី ក្រោយពីធ្វើដំណើរចេញពីទីក្រុង ឌូបៃ ។ 


ក្រុមហ៊ុនអាកាសចរណ៍ខាងលើ គូសបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍អេឡិចត្រូនិចឲ្យដឹងថា កា តព្វកិច្ចដែលក្រុមហ៊ុនខ្លួនត្រូវធ្វើជាចាំបាច់នៅពេលនេះគឺកំណត់ឲ្យបាន អត្តសញ្ញាណជនរងគ្រោះ ឈានទៅទំនាក់ទំនងគ្រួសារនៃសព និងផ្តល់ព័ត៌មានលម្អិតក៏ដូចជាតម្រូវការចាំបាច់ណាមួយដែល ពួកគេត្រូវការ ។ 


គួររំឮកថាយន្តហោះក្រុមហ៊ុនអាកាសចរណ៍ FlyDubai ជើងហោះហើរ 981 ដែលបានហោះពីទីក្រុង ឌូបៃទៅកាន់ប្រទេសរុស្ស៊ីនោះ បានព្យាយាមចុះចតជាលើកទី ២ នៅឯអាកាសយានដ្ឋាន Rostov-on-Don វេលាម៉ោង ៣ និង ៥០នាទី ថ្ងៃសៅរ៍កន្លងទៅនេះ ប៉ុន្តែការប៉ុនប៉ងចុះចតជាលើកទី ២នោះ មិនបានសម្រេចនោះទេ ឈានទៅដល់ ការធ្លាក់ចុះ និងផ្ទុះឆេះ ក្រោយពីការចុះចតលើកទី ១ ត្រូវ បានខកខាន ចុះចតនៅលើផ្លូវរថ យន្តហោះអាកាសយានដ្ឋាន។​ របាយការណ៍ បញ្ជាក់ឲ្យដឹងថា យន្តហោះជួបគ្រោះអាក្រក់មួយគ្រឿងផ្ទុកអ្នកដំណើរសរុប ៥៥ នាក់ ក្រុមសហសេវិក ៧ នាក់ ក្នុង នោះមានកូនក្មេងតូចៗ ៤ នាក់ ។ ក្នុងចំណោមអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ ៤៤នាក់ ជាជនជាតិ រុស្ស៊ី ៨ នាក់ ជនជាតិអ៊ុយក្រែន ២ នាក់ជាជនជាតិ ឥណ្ឌា និងម្នាក់ជាជនជាតិ អ៊ូបេគីស្ថាន ។ 



សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា យន្តហោះ ត្រូវបានត្រូតពិនិត្យសុវត្ថិភាពចុងក្រោយបំផុតនៅ ថ្ងៃទី ២១​ ខែមករា ឆ្នាំ ២០១៦ ខណៈជាយន្តហោះប្រភេទថ្មី ធន់ Boeing 737-800 ទើបតែផលិតនៅ ក្នុងឆ្នាំ ២០១១ ។ ដោយឡែក ពីលុត មានបទពិសោធន៍បើកបរ ៥៩៦៥ម៉ោង ខណៈសហពីលុត មាន បទពិសោធន៍បើកបរ ៥៧៦៨ម៉ោង នេះបើយោងតាមសម្តី CEO FlyDubai ឈ្មោះ Al-Ghaith  យ៉ាង ណាក៏ដោយចុះ មូលហេតុនៃការធ្លាក់ចុះ ពុំទាន់ដឹងជាក់ច្បាស់នៅឡើយទេ ពោល ស្ថិតនៅក្រោម ការស៊ើបអង្កេតនៅឡើយ ៕

- អាន ៖ Update: យន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់នៅរុស្ស៊ី, អ្នកដំណើរ ស្លាប់ទាំងអស់

- អាន ៖ ក្តៅៗ ៖ មុននេះបន្តិច យន្តហោះ Boeing មួយគ្រឿងធ្លាក់ នៅរុស្ស៊ី







ប្រែសម្រួល ៖ កុសល


ប្រភព ៖ ស៊ិនហួរ 


Tags: Russia Plane crash Plane Flydubai