នរណាៗក៏គេដឹងដែរថា Changmin ដែលជាសមាជិកក្រុម 2AM ជាមនុស្សម្នាក់ដែលមានមាឌម៉ាប់
មិនណយនោះទេ។ តែប៉ុន្មានខែប៉ុណ្ណោះគេបានប្រែក្លាយខ្លួនគេមគជាបុរសសង្ហាមានសាច់ដុំពោះ
៦ កង់ដែលជាទីគាប់ចិត្តរបស់នារី ហើយបើតាម Changmin ប្រាប់នោះគឺថាស្រកអស់ជាង ៣០
គីឡូក្រាម។
តើអ្វីទៅដែលជាអាថ៍កំបាំងក្នុងការសម្រកទម្ងន់របស់ Changmin ទៅ? ការពិតគឹមិនលាក់វានោះទេ
គេបានប្រាប់អ្នកសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍ថាអ្វីដែលគេធ្វើគឺតាំងចិត្តក្នុងការសម្រក ហើយរឿង
ញុំាគឺគេញុំាពេញៗជាធម្មតា តែភាគច្រើនគឺញុំាតែចេកតែប៉ុណ្ណោះ។ គេញុំាចេកសឹងតែមុខក្លាយទៅ
ជាចេកទៅហើយ ជាពិសេសគឺកិនចេកលាយជាមួយនឹង ទឹកដោះគោដែលគ្មាន ជាតិធាត់ ហើយ
ដាក់អោយកកជាការ៉េម។
ហេតុអ្វីបានជាចេកអាចជួយសម្រកទម្ងន់បាន? ការពិតណាស់អ្នកវិទ្យាសាស្រ្តបានសិក្សាមក
ថាចេកមានជាតិធាត់ និងកាឡូរីតិចបើធៀបទៅនឹងបាយវិញ គឺក្នុង ១០០ ក្រាមចេកផ្ដល់កាឡូរីនិង
ជាតិធាត់តិចជាងពាក់កណ្ដាល។ ហើយចំពោះចេកគឺវាមានជាតិផ្អែមដែលជាបណ្ដុំនៃសារធាតុម្យាង
ដែលហៅថា កាបូហាយដា្រដ ដែលធ្វើអោយអ្នកញុំាមានអារម្មណ៍ថាឆាប់ឆ្អែត។ ការញុំាចេកជំនួស
បាយនឹងចំណីផ្សេងៗពិតជា អាចជួយក្នុងការសម្រកទម្ងន់បានពិតមែន ដោយមានការជួយពីការធ្វើ
លំហាតប្រាណជាប្រចាំ។ ក្នុងមួយថ្ងៃសម្រាប់អ្នកដែលចង់សម្រកទម្ងន់គួរណាតែញុំាចេកជំនួស
អាហារពេលល្ងាចព្រោះក្រោយពេលញុំាបាយពេលល្ងាចហើយគឺជាពេលដែលយើងសម្រាកដូច
នេះហើយរាងកាយរបស់យើងមិនមានបានបញ្ចេញនូវជាតិធាតុ ក៏ដូចជាកាឡូរីទាំងនោះមកវិញខ្លះ
តាមរយៈការបញ្ចេញញើសនោះទេ។
ដោយ៖ នីតា
ប្រភពពី៖ K14