CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង​ គំរាមវាយប្រហារ កូរ៉េខាងត្បូង ដោយពុំចាំបាច់ ប្រាប់មុន

ព័ត៌មានអន្តរជាតិ ៖ ដើម្បីជាការ ឆ្លើយតប ទៅនឹងកូដកម្ម ដែលត្រូវបាន ក្រុមបាតុករ ធ្វើឡើង កាលពីដើម សប្តាហ៍ នេះ នៅឯ ប្រទេសកូរ៉េខាងត្បូង ដោយនៅក្នុងនោះ មានតាំង ពីករណី បរិហារកំណត់ត្រា រំលោភ សិទ្ធិមនុស្ស រប់សប្រទេស កូរ៉េខាងជើង ក៏ដូចជា ដុតរូប មេដឹកនាំ ប្រទេសកូរ៉េខាងជើង បានប្រកាស ព្រ មានថាខ្លួន នឹងមានការវាយ ប្រហារ មកលើ ប្រទេស កូរ៉ខាងត្បូង ដោយពុំចាំបាច់ ជម្រាបជាព័ត៌មាន អោយបានដឹងមុន នោះទេ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរ ទេស aljazeera ។

រដ្ឋមន្រ្តី ការពារជាតិ ប្រទេស កូរ៉េខាងត្បូង បានបញ្ជាក់អោយដឹងថា ព័ត៌មានខាងលើ អាចដឹងទៅបាន ក្រោយពីមានករណី ទំនាក់ទំនង ជាមួយនឹង រដ្ឋលេខាធិការ គណកម្មការ ក្រសួងការពារជាតិ ប្រទេស កូរ៉េ ខាងជើង តាមរយៈ hotline ។ សារលិខិត ព្រមាន លើកនេះ អាចធ្វើទៅបាន ក្រោយពី ក្រុមអភិរក្ស កូរ៉េ ខាងត្បូង បាននាំគ្នា​ ធ្វើកូដកម្ម ដុតរូបមេដឹក នាំប្រទេស កូរ៉េខាងជើង ខណៈប្រទេសនោះ ក៏កំពុងតែ ប្រា រព្ធកម្មវិធីខួប ២ ឆ្នាំ នៃការស្លាប់បាត់បង់ជីវិត របស់អតីត មេដឹកនាំប្រទេសនេះ លោក គីម ជុងអ៊ីល ព្រម ទាំងមានករណី បរិហា កំណត់ត្រា រំលោភសិទ្ធិមនុស្ស របស់ប្រទេសនេះ ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េ ខាងត្បូង ជាញឺកញាប់ ប្រកាស ធ្វើការព្រមាន ថានឹងមានការវាយប្រហារ វាយបក ដើម្បីប្រឆាំង ទៅនឹងរដ្ឋាភិបាលប្រទេស កូរ៉េខាងជើង និង សហរដ្ឋអាមេរិក។ ជាមួយនឹង ការព្រ មានចុងក្រោយ បង្អស់នេះ យោធា របស់ប្រទេស ប្រកាន់របប កុម្មុយនីស្ត មួយនេះ អោយដឹងថា ខ្លួននឹង មានការវាយប្រហារ ណាមួយ អាចនឹងកើតឡើង ទៅបាន ដោយពុំបាច់ប្រាប់ជាមុន ដើម្បីជាការឆ្លើយតប ក៏ដូចជា ថ្កោលទោស ក្រោយពីធ្វើការប្រមាថ ដល់សេចក្តីថ្លៃថ្នូរ ខ្ពស់បំផុត ទៅលើ មេដឹកនាំ ប្រទេសនេះ នេះបើតាម ឯកសារយោង ពីបច្ចុប្បន្នភាព មេដឹកនាំ ប្រទេស លោក គីម ជុងអ៊ុន សារព័ត៌មាន ក្នុងស្រុក ប្រទេស កូរ៉េខាងត្បូង Yonhap បានរាយការណ៍ អោយដឹងយ៉ាងដូច្នេះ ។

ជាការឆ្លើយតប រដ្ឋាភិបាល ប្រទេសកូរ៉េខាងត្បូង បានអះអាងថា ខ្លូននឹងមាន ប្រតិកម្មដ៏អាក្រក់បំផុត បើ សិនណា ពិតជាមានការញុះញុង ពិតប្រាកដមែននោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera


Tags: North korea South korea Seoul Pyongyang Int news Asia