ជនសង្ស័យម្នាក់បានលោតចុះពីលើ ម៉ូតូរបស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯក រត់ចូល
វាលស្រែ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ចកា ឆ្នាំ២០១២ នៅចំណុចផ្លូវបេតុងច្រកចូលវត្តព្រះបាទជាន់
ឯក ក្រុមទី១ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ខណៈកំពុងត្រូវបាននាំខ្លួន
ទៅកាន់ ប៉ុស្តិ៍។
លោក ឃួន យ៉ាណូ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខួប ប៊ុននាង ភេទប្រុស អាយុ២៩ឆ្នាំ
មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ លោកឃួន យ៉ាណូ បន្តថា នៅថ្ងៃទី ៦
វិច្ចកា កម្លាំងចំរុះដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ បានធ្វើការឆែកឆេទៅ
លើជនសង្ស័យ២នាក់ដែលបានឆ្លងកាត់ប៉ុស្តិត្រួតពិនិត្យ ក៏ឃើញគ្រឿងញៀន១កញ្ចប់ប្រភេទម៉ា
ទឹកកក ។ ពេលដែលមត្ថកិច្ចសូរនាំ ថាទិញមកពីណា ជនសង្ស័យឆ្លើយថា ទិញពីឈ្មោះ ខួប ប៊ុន
នាង។
មកទល់នឹងព្រឹកថ្ងៃទី៧ ខែវិច្ឆិកា សមត្ថកិច្ចក៏មកចាប់ឈ្មោះ ខួប ប៊ុននាងដល់ ផ្ទះ ខណៈដែល
បុរសនេះ ដើរចេញពីផ្ទះ ហើយគ្រៀកឡើងម៉ូតូ។ លុះមកដល់ក្លោងទ្វារវត្ត ជនសង្ស័យនេះក៏បាន
រើបម្រះ លោតចុះពីលើម៉ូតូ រត់ចុះវាលស្រែនិងបឹងឈូក ក្បែររោងចក្រផលិតស្រាបៀរកម្ពុជា បាត់
ស្រមោល។
ប្រភពព័ត៌មានបាននិយាយថា ពេលនេះកម្លាំងសមត្ថកិច្ចនៅបន្តរុករកជនសង្ស័យនេះ អោយទាល់
តែឃើញ នៅថ្ងៃនេះ ៕
ដោយ ៖ សីហា
ប្រភព ៖ NW