CamNews

ព័ត៌មានអន្តរជាតិ 

កេរ៉េខាងជើង ៖ អ្នកទោសមានផ្ទៃពោះ ត្រូវតម្រូវឱ្យធ្វើការធ្ងន់ ដើម្បីរំលូតកូន

អ្នកទោសទាំងឡាយដែលជាប់ក្នុងពន្ធនាគារនៅកូរ៉េខាងជើង ត្រូវបានឆ្មាំគុកធ្វើទារុណកម្មយ៉ាង
ព្រៃផ្សៃ រហូតមានអ្នកទោសជាច្រើន បានស្លាប់ នេះបើតាមការឱ្យដឹងពីអតីតអ្នកទោសមួយចំនួន
ដែលរត់រួចពីគុក ក៏ដូចជាពីប្រទេសកូរ៉េខាងជើង។


ម្នាក់ក្នុងចំណោមអតីតទាហានរបស់កូរ៉េខាងជើង ថ្មីៗនេះ បានអធិប្បាយថា អ្នកដែលត្រូវបានចាប់
ខ្លួន ត្រូវគេស្នើឱ្យជីករណ្ដៅសម្រាប់ខ្លួនឯង ហើយក្រោយមកក៏ត្រូវបានសម្លាប់ដោយក្រុមឆ្មាំគុក
ដោយវិធីវាយនឹងពូថៅ ទៅលើបំពង់ក។  ជាងនេះ អតីតទាហានខាងលើ ក៏ថែមទាំងបានឃើញ​នឹង​ភ្នែកនូវសកម្មភាពផ្សេងៗដែលក្រុមឆ្មាំគុក បានប្រព្រឹត ក្នុងនោះមានដូចជា ច្របាច់ក និងប្រើដំបង
វាយរហូតដល់ស្លាប់។ ចំណែកអ្នកទោសជាស្ដ្រីភេទវិញ បន្ទាប់ពីត្រូវចាប់រំលោភ ពួកនាងក៏តែងតែ
បាត់ខ្លួន។

អង្គការលើកលែងទោសអន្ដរជាតិ ធ្លាប់បានសម្ភាសជាមួយ Kim Young Soon ដែលជាអតីតអ្នក
ទោស​របស់ពន្ធនាគារមួយនៅប្រទេសកូរ៉េខាងជើង។ អ្នកស្រីថ្លែងថា ៖ “មានអ្នកទោសពីរនាក់
ត្រូវបានឃាត់ខ្លួន ពេលកំពុងរត់ចេញពីគុក ហើយពួកគេត្រូវបានមន្ដ្រីពន្ធនាគារ ប្រហារជីវិត។
ដំបូង អ្នកទោសត្រូវបានធ្វើទារុណកម្មរហូតជិតនឹងស្លាប់ នៅទីសាធារណៈ ដើម្បីឱ្យប្រជាជនមើល
ក្រោយមកក៏ត្រូវបាញ់ចំក្បាល ៣គ្រាប់ និងចំជើង ៣គ្រាប់ រហូតដល់ដេកដួលក្នុងថ្លុកឈាម
ហើយក៏ត្រូវបានគេអូសចេញ”។


 
អ្នកស្រី Kim Young Soon បានឆ្លងកាត់រយៈពេល ៩ឆ្នាំ ក្នុងគុក Yodok ។ ពុកម្ដាយ និងកូន ៤នាក់
របស់អ្នកស្រី ដែលបានជាប់គុកជាមួយអ្នកស្រី សុទ្ធតែត្រូវស្លាប់ក្នុងគុកនេះ។
 

រូបភាពថតដោយផ្កាយរណប បង្ហាញពីពន្ធនាគារ Yodok នៅកូរ៉េខាងជើង។ តាមការស្រាវជ្រាវ
អ្នកទោសប្រមាណជា ២០០,០០០នាក់ កំពុងជាប់ឃុំនៅទីនេះ។


អ្នកស្រី Kim Young Soon បន្ដថា ៖ “ពេលពុកម្ដាយរបស់ខ្ញុំបានស្លាប់ ខ្ញុំមិនមានក្ដារមឈូសសម្រាប់
បញ្ចុះសពពួកគាត់នោះទេ គឺខ្ញុំត្រូវរុំចម្បើង ហើយយកទៅកប់។ សូម្បីតែកូនៗរបស់ខ្ញុំ ក៏ស្លាប់។
គ្រួសាររបស់ខ្ញុំ ស្លាប់ទាំងអស់”។

ចំណែកអតីតមន្ដ្រីសន្ដិសុខ នៅមន្ទីរឃុំឃាំង ១៦ ចាប់ពីឆ្នាំ ១៩៨០ ដល់ពាក់កណ្ដាលឆ្នាំ ១៩៩០
ក៏បានបង្ហើបឱ្យដឹងអំពីវិធីដ៏ព្រៃផ្សៃ ដែលក្រុមអ្នកយាមគុក ប្រើប្រាស់ដើម្បីធ្វើទារុណកម្មដល់អ្នក
ទោស។

អតីតសន្ដិសុខរូបនេះ បន្ដថា អ្នកទោសដែលត្រូវបានចាប់ខ្លួន ត្រូវគេបញ្ជាឱ្យជីករណ្ដៅសម្រាប់
ខ្លួន​ឯង ហើយក្រោយមកក៏ត្រូវបានសម្លាប់ដោយក្រុមឆ្មាំគុក ដោយវិធីវាយនឹងពូថៅ ទៅលើបំពង់
ក។  ជាងនេះ អតីតទាហានខាងលើ ក៏ថែមទាំងបានឃើញនឹងភ្នែកនូវសកម្មភាពផ្សេងៗដែលក្រុម
ឆ្មាំគុក ប្រព្រឹត ក្នុងនោះមានដូចជា ច្របាច់ក និងប្រើដំបង វាយរហូតដល់ស្លាប់។ ចំណែកអ្នក
ទោសជាស្ដ្រីភេទវិញ បន្ទាប់ពីត្រូវចាប់រំលោភ ពួកនាងក៏តែងតែបាត់ខ្លួន។
 
ចំពោះស្ដ្រីដែលកំពុងមានផ្ទៃពោះ នៅពេលត្រូវបានបញ្ជូនមកដល់ពន្ធនាគារ គឺសុទ្ធតែត្រូវពលកម្ម
យ៉ាងលំបាក និងត្រូវបញ្ជាឱ្យរត់អូសរទេះធ្ងន់ៗ ដើម្បីរំលូតកូន។ អ្នកទោសទាំងអស់ ត្រូវចេញធ្វើ
ពលកម្ម ចាប់ពីម៉ោង ៤ កន្លះ រហូតដល់យប់ ហើយក្រោយមក ត្រូវចូលប្រជុំ រហូតទៅ​ដល់ពាក់
កណ្ដាលយប់។


 

អតីតអ្នកទោសម្នាក់ និយាយថា ស្ដ្រីមានផ្ទៃពោះ ត្រូវបង្ខំឱ្យធ្វើការធ្ងន់ ដើម្បីរំលូតកូន។


អង្គការលើកលែងទោសអន្ដរជាតិ បានផ្ញើរបាយការណ៍ ទៅកាន់អង្គការសហប្រជាជាតិ ដើម្បី​ស្នើឱ្យមានការពិនិត្យឡើងវិញនូវបញ្ហាសិទ្ធិមនុស្ស នៅកូរ៉េខាងជើង។ ភាគីកូរ៉េខាងជើង បាន
បដិសេធការចោទប្រកាន់នេះ និងមិនព្រមសហការណ៍។ យ៉ាងនេះក្ដី របាយការណ៍ពេញលេញ
របស់អង្គការសហប្រជាជាតិ នឹងមាននៅក្នុងខែមិនាខាងមុខ៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH


Tags: North Korea prison Prisoners Yodok Kim Young Soon