CamNews

ប្លែកៗ 

LCD យក្សរបស់ Guinness World Records និងទៅដល់ London

ក្រុមការងារ Guinness World Records បានចុះទៅកាន់ទីក្រុង London ដើម្បីដាក់ LCD យក្សបង្កជា
ទិដ្ឋភាពគួរអោយចាប់អារម្មណ៍នៅទីតាំង Westfield Stratford City shopping centre ក្រោយពេល
ដែល LCD យក្សនេះបានបង្ហាញខ្លួនម្ដងរួចមកហើយនៅ Garden State Plaza រដ្ឋ New Jersey ក្នុង
សហរដ្ឋអាមេរិក។

LCD យក្សនេះនឹងនាំអ្នកដែលទៅឈរនៅក្នុងចំណុចកំណត់អោយមានរូបនៅក្នុងផ្ទាំងកញ្ចក់ LCD
ជាមួយនឹងទិដ្ឋភាពប្លែកៗដែលរៀបចំដោយ Computer ដូចជាមានសត្វដាយណូស័រ ដែលវែងជាង
គេលើលោក កូនភ្លោះដែលមានទម្ងន់ធ្ងន់ជាងគេលើលោក និងសួនត្រីឆ្លាមជាដើម រាលរាល់រូបភាព
គឺជាលក្ខណៈ 3D ទាំងអស់។

ផ្ទាំង LCD យក្សនេះនឹងត្រូវបានគេដាក់នៅ Westfield Stratford City shopping centre ចាប់ពីថ្ងៃទី
១ ដល់ថ្ងៃទី ៤ វិច្ចិកានេះ។ ក្រលេកមើលវីដេអូខាងក្រោមទាំងអស់គ្នា៕


ដោយ៖ ម៉ូកា
ប្រភភពពី៖ guinnessworldrecords 


Tags: world record glasses man unbelievable