CamNews

រថយន្ត 

Volkswagen ឧទ្ទេសនាមរថយន្ដ Beetle Cabriolet Karmann ២០១៤

Volkswagen ទើបតែបានឧទ្ទេសនាមជាផ្លូវការនូវរថយន្ដកំណែពិសេស Beetle Cabriolet
Karmann ។ កំណែកពិសេសនេះ នឹងត្រូវបានដាក់លក់ ក្នុងទីផ្សារអាល្លឺម៉ង់ នៅចុងសប្ដាហ៍
ក្រោយ។

ក្រោយពីបានបញ្ចេញលក់រថយន្ដម៉ូដែល Golf Cabriolet Karmann កាលពីឆ្នាំ ២០១៣ ពេល
នេះ ក្រុមហ៊ុនផលិតរថយន្ដ Volkswagen ក៏បន្ដឧទ្ទេសនាមកំណែបន្ទាប់របស់ Karmann នោះ
គឺ Beetle Cabriolet Karmann ដែលអភិវឌ្ឍទៅតាមទម្រង់នៃរថយន្ដ Golf Cabriolet ។

រថយន្ដប្រណិត Beetle Cabriolet Karmann នេះ ក៏ត្រូវបានគេចាត់ទុកដូចជា កំណែអនុស្សាវរីយ៍
នៃកិច្ចសហការណ៍រវាង Volkswagen និង Karmann ចាប់ពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៨០។

ក្រុមហ៊ុនផលិតរថយន្ដ Karmann បានផលិតរថយន្ដ ច្រើនជាង ៣លានគ្រឿងមកហើយ ក្នុង
ប្រវត្តិនៃក្រុមហ៊ុន ប៉ុន្ដែ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននេះ មិនត្រូវបានគេស្គាល់ច្រើនប៉ុន្មាន ក្រោយ
មក Karmann ក៏បានល្បីឈ្មោះ  បន្ទាប់ពីបានសហការណ៍ជាមួយ Volkswagen ។

Karmann និង Volkswagen បានរួមគ្នាអភិវឌ្ឍ និងផលិតរថយន្ដ បានជាង ១លានគ្រឿង រួម
មានបណ្ដាម៉ូដែល ៖ Beetle, Golf, Sirocco ហើយល្បីឈ្មោះជាងគេគឺ ម៉ូដែល Ghita ។

ម៉ូដែលពិសេស Beetle Cabriolet Karmann ត្រូវបានបំពាក់ប្រព័ន្ធកង់ ១៨អ៊ិន្ឈ៍ ប្រព័ន្ធដំបូល រថយន្ដដែលត្រូវបានរចនាឡើងដោយប្រើក្រណាត់ Sinox ពណ៌ត្នោត ហើយអាចបត់ទៅ
ក្រោយ។

បណ្ដាមុខងារ និងឧបករណ៍ដែលត្រូវបានបំពាក់នៅរថយន្ដ Beetle Cabriolet Karmann រួមមាន
ដូចជា ប្រព័ន្ធគ្រប់គ្រងចូលចត កៅអីពាសស្បែក Alcantara បែបកីឡា ចង្កូតពាសស្បែក ប្រព័ន្ធ
ឈ្នាន់អាលុយមីញ៉ូម និង ឡូហ្គូ Karmann ។ល។

រថយន្ដ Beetle Cabriolet Karmann ប្រើប្រាស់ម៉ាស៊ីន 1.2 TSI កម្លាំង ១០៥សេះ។ ទន្ទឹមនឹងនេះ
Volkswagen ក៏មានផ្ដល់ជាជម្រើសមួយចំនួន ដូចជា ម៉ាស៊ីនម៉ាស៊ូត TDI ឬប្រអប់លេខអូតូ DSG ។
Beetle Cabriolet Karmann នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២៥.២៥០ អឺរ៉ូ (ប្រហែល ៣៤៣០០
ដុល្លារអាមេរិក)៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ topspeed