យានយន្ដ៖ លោក Matthias Müller ដែលជានាយកប្រតិបត្ដិទើបតែកាន់តំណែងថ្មីៗក្នុងក្រុមហ៊ុន រថយន្ដវ៉ុលវីហ្គែន (VW) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុននឹងធ្វើការកោះហៅរាល់រថយន្ដដែលមានបញ្ហារឿងអាស្រូវទាក់ទងនឹង ការបំពាក់បច្ចេកវិទ្យាបំបែកឧស្ម័ន ពុលក្នុងបរិយាកាស ក្នុងខែមករាខាងមុខនេះ ហើយរយៈពេល កែប្រែឡើងវិញ នឹងធ្វើឡើងត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះ។ ប្រភពដដែលបានបន្ដទៀតថា ប្រសិនជាប្រព័ន្ធប្រតិបត្ដិការណ៍ទាំងអស់ ធ្វើតាមគម្រោង នោះលទ្ធផល គឺនឹងបញ្ចប់ត្រឹមចុងឆ្នាំ ២០១៦ ។
យោងតាម ពាក្យសម្ដីអ្នកនាំពាក្យរបស់ក្រុមហ៊ុន បានអះអាងដែរថា ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាទាំងនោះ វានឹងមានភាពសាំញ៉ាំច្រើនជាងការប្រកាសកន្លងមក ។ ចំពោះ ទីផ្សារក្នុងប្រទេសអាមេរិក ផ្នែកភ្នាក់ងារ ការពាបរិស្ថានក៏នឹងត្រូវបានយល់ព្រមចំពោះសំណើរទី១ ជាមួយនឹងដំណោះស្រាយមុនការធ្វើការបញ្ជាក់ ឲ្យមានការកោះហៅនោះ ។
ប្រភពដដែលបានបន្ដទៀតថា មានបុគ្គលិកប្រមាណជា ៣-៤នាក់ប៉ុណ្ណោះ ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយនេះ ហើយគាត់ក៏បានច្រានចោលនឹងភាពទំនួលខុសត្រូវ ដែលអះអាងថា លោក Martin Winterkorn ដែលទើបតែចុះចេញពីតំណែង បានដឹងរឿងនេះដែរ ។ ហើយចាប់ពីពេលនេះទៅ VW ស្ថិតក្រោមការដឹកនាំរបស់លោក នឹងធ្វើការកែប្រែ ថែមទាំងពិនិត្យរាល់រថយន្ដទាំងអស់ ដែលចេញលើទីផ្សារ។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនមេផលិតរថយន្ដដ៏ធំប្រចាំនៅអាល្លឺម៉ង់ ឈ្មោះថា Volkswgen បានទទួលរងការ ប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរក្នុងទឹកដីអាមេរិកជាមួយ ប្រភេទរថយន្ដប្រើប្រាស់ម៉ាស៊ូត ដែលមិនបានបំពាក់បច្ចេកវិទ្យាបំបែកឧស្ម័នពុល ក្នុងបរិយាកាស។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops