តាមគម្រោង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នឹង
មកដល់កម្ពុជាប្រមាណជាពីរខែទៀត។ អ្នកវិភាគ លើកឡើងថា ប្រធានាធិបតីរូបនេះនឹង
អាចលើកយកបញ្ហាក្តៅមួយចំនួន ដែលកំពុងកើតឡើងនៅកម្ពុជា មកពិភាក្សា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការមកដល់ នៃដំណើរទស្សនកិច្ចនេះនឹង
ផ្តល់ប្រយោជន៍ដល់កម្ពុជា ក្នុងន័យសេដ្ឋកិច្ច ព្រោះថាប្រធានាធិបតីសហរដ្ឋអាមេរិកមក
កម្ពុជា អាចនាំអោយវិនិយោគិនអាមេរិកនឹងចូលមកកម្ពុជា។
នៅក្នុងដំណើរមកកាន់ កម្ពុជា លោក បារ៉ាក់ អូបាម៉ា អាចនឹងលើកយកបញ្ហាធំៗមួយ
ចំនួនដែលកំពុងកើតឡើងនៅកម្ពុជាកំពុង ទាក់ទឹននឹងបញ្ហានីតិរដ្ឋ ដើម្បីបានការធ្វើ
វិយោគទុន បញ្ហតុលាការ ក៏ដូចជាជម្លោះដីធ្លីផងដែរ៕
ដោយ ៖ វិចិត្រ
ប្រភព ៖ VOD