CamNews

កីឡាអន្តរជាតិ 

Real Madrid បញ្ចេញឯកសណ្ឋានក្រៅដីថ្មី ពណ៌ផ្កាឈូកយ៉ាងចំលែក (មានវីដេអូ)

បន្ទាប់ពីក្លាយជា ម្ចាស់ជើងឯក Champion League និង Copa Del Rey រួចមកយើងឃើញថា Real Madrid ពិតជាទទួលបាន ជោគជ័យណាស់ ក្នុងរដូវកាល ២០១៣-២០១៤ តែរដូវកាលនោះបាន បញ្ចប់បាត់ទៅហើយ ដែលរដូវកាលថ្មី ២០១៤-២០១៥ នាងឈានចូលមក នាពេលខាងមុខនេះ ។



ជាមួយនិងរដូវកាលថ្មី Real Madrid បានត្រៀមជាមួយនិង​ឈុតសំលៀកបំពាក់ ឯកសណ្ឋានក្រុម ថ្មីផងដែរ ។ Real Madrid បានបញ្ចេញ ឈុតក្នុងផ្ទះដែល យើងឃើញថា វាមានពណ៌ស និងឆ្នូត ធម្មតាដូចកាលពីមុនអញ្ចឹង ដោយគ្រាន់តែមាន ឆ្នូតជាយពណ៌ផ្កាឈូក បន្តិចប៉ុណ្ណោះ ។ ប៉ុន្តែបើ និយាយពី ឈុតក្រៅទឹកដីវិញ Real Madrid ប្តូរពណ៌ទៅជា ផ្កាឈូក ឡើងចាំងភ្នែក ។ ជាមួយនិង ពណ៌ថ្មីនេះខាង Real Madrid មិនប្រាប់ពីរឿង សំងាត់ពីក្រោយការ ប្តូរពណ៌ទៅជា ពណ៌ដ៏ឆើតនេះ ឡើយ ។



យ៉ាងណាវិញ ទស្សនិកជន នឹងបានឃើញ ឯកសណ្ឋានថ្មី នៅដើមរដូវកាលក្រោយ ក្នុងប្រកួត រវាងក្រុម Sevilla និង Real Madrid ក្នុងកម្មវិធី European Super Cup ដែលជាប្រកួតដំបូងបង្អស់ ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football real madrid adidas